Monday, October 10, 2016

កម្មមានពិត ផលរបស់កម្មមានពិត


កម្មមានពិត ផលរបស់កម្មមានពិត

... “កម្មមានពិត ផលរបស់កម្មមានពិត” “កម្មល្អឲ្យផលល្អពិត កម្មអាក្រក់ឲ្យផលអាក្រក់ពិត “បុគ្គលណាធ្វើកម្មណាទុក នឹងជាអ្នកទទួលផលរបស់កម្មនោះ បុគ្គលមិនបានធ្វើ ត្រូវមកទទួលផលកម្មនោះមិនមាន ការយល់ចូលចិត្តខុស ក្នុងរឿងនេះមានស្រាប់ក្នុងការបានឮ បានស្តាប់ជារឿយៗ ដូចជា មាតាបិតាធ្វើមិនល្អផ្សេងៗ ឲ្យឃើញ កើតហេតុការណ៍អាក្រក់ដល់ជីវិតបុត្រីបុត្រា នាំគ្នាច្រើនខ្លាចថា កូនទទួលរងគ្រោះជំនួសមាតាបិតា ឬកូនទទួលកម្មជំនួសមាតាបិតាដែរ។ តាមភាពជាក់ស្ដែង វាមិនមានជាដូច្នេះទេ កម្មណារបស់បុគ្គលណា ផលរមែងជារបស់បុគ្គលនោះ នឹងមានអ្នកចាំទទួលផលកម្មជំនួសគ្នាមិនបានឡើយ មិនមានមាតាបិតាដែលធ្វើអាក្រក់ សាងបាបអកុសលរស់នៅស្រួលមានក្ដីសុខទេ ព្រោះបាបអកុសលមិនទាន់មានឱកាសឲ្យផល តែបុត្រាបុត្រីមិនទាន់បានសាងបាបធ្វើអកុសលអ្វី ត្រឡប់ជាត្រូវមានរឿងរ៉ាវផ្សេងៗកើតឡើងទៅវិញ។

នោះជារឿងនៃការទទួលផលរបស់បាបអកុសលដែលបានសាងទុកក្នុងបុព្វជាតិណាមួយ ដែលតាមមកឲ្យផលក្នុងជាតិកំណើតនេះ។ បុត្រាបុត្រីឯណាបានទទួលផលមិនល្អៗផ្សេងៗ បុត្រាបុត្រីនោះត្រូវបានធ្វើកម្មមិនល្អទុកក្នុងជាតិណាមួយមកប្រាកដ នេះគ្រាន់តែយើងមិនបានដឹងមិនបានឃើញតែប៉ុណ្ណោះ ពុំមែនកូនប្រុសស្រីទទួលរ៉ាប់រងជំនួសផលកម្មរបស់មាតាបិតាទេ។ បុគ្គលនឹងកើតមករួមត្រកូលគ្នាជាម្តាយ ជាឪពុក ជាកូនត្រូវមានកម្មល្អកម្មអាក្រក់ក្នុងកម្រិតផ្សេងគ្នាៗ មិនផ្សេងមិនឆ្ងាយគ្នា ទើបធ្វើឲ្យដូចជាកូនទទួលរងកម្មជំនួសឪពុកម្តាយ។ អ្នកធ្វើបាបអកុសល កូនដែលមកទទួលផលមិនល្អផ្សេងៗ ខណៈពេលដែលឪពុកម្ដាយអ្នកប្រកបកម្មមិនល្អនោះ ព្រោះនោះជាកម្មមិនល្អរបស់កូន ដែលបានហុចផលមកឲ្យក្នុងរយៈពេលនោះ ទើបធ្វើឲ្យពិបាកយល់បាន ដែលធ្វើឲ្យកើតមានភាពស្មុគស្មាញណាស់។ អំពើកម្មរបស់មនុស្សម្នាក់ ផលនឹងមិនកើតដល់មនុស្សម្នាក់ទៀតប្រាកដ...


អប់រំគតិធម៌ ដោយ
ព្រះញាណសំវរ
រូបភាពហ្វេសប៊ុកផេក

No comments:

Post a Comment