Sunday, November 20, 2016

រឿងនិទានត្រីប្លាធូខ្លោចអប់រំចិត្ត


រឿងនិទានត្រីប្លាធូខ្លោចអប់រំចិត្ត

#កុំភ្លេចយកចិត្តទុកដាក់ចាប់អារម្មណ៍របស់មនុស្សដែលនៅជិតខ្លួនខ្លះផងណ៎ា!

 “ម៉ាក់របស់ខ្ញុំជាអ្នកធ្វើម្ហូបអាហារនៅផ្ទះជាប្រចាំរាល់ថ្ងៃ... នៅយប់ថ្ងៃមួយក្រោយពីអ្នកម៉ាក់ធ្វើការធ្ងន់មកពេញមួយថ្ងៃហើយ។  នៅពេលអ្នកម៉ាក់ត្រឡប់មកដល់ផ្ទះ ដោយមានភាពហត់នឿយហិតហៃអស់កម្លាំង ព្រមទាំងចូលផ្ទះបាយធ្វើម្ហូបអាហារល្ងាច ឲ្យយើងញ៉ាំជាប្រក្រតីធម្មតា នៅឯតុអាហារអ្នកម៉ាក់ដាក់ចាន ដែលមានត្រីប្លាធូខ្លោចក្រៀម នៅលើតុចំពោះមុខលោកប៉ា និងមនុស្សគ្រប់គ្នា...

ខ្ញុំរង់ចាំថា តើមានអ្នកណាគេថាយ៉ាងម៉េចដែរក្នុងរឿងនេះ? ប៉ុន្តែ... លោកប៉ាមិននិយាយស្តី និងគិតតែពីទទួលទានត្រីប្លាធូខ្លោចមួយនេះ និងបែរមកសួរខ្ញុំថា តើនៅសាលារៀនកូន មានអ្វីខ្លះទេ?

យប់នោះក្រោយពីអាហារពេលល្ងាច។ ខ្ញុំចាំបានថា បានឮអ្នកម៉ាក់សុំទោសលោកប៉ាពីរឿង ដែលគាត់បានជៀនត្រីខ្លោច... ហើយខ្ញុំមិនដែលភ្លេចរឿងលោកប៉ា និងអ្នកម៉ាក់ចំពោះរឿងនេះឡើយ។ អូហូ!... ខ្ញុំចូលចិត្តត្រីប្លាធូជៀនក្រៀមស្រួយ... ឆ្ងាញ់ខ្លាំងណាស់លោកអើយ។ យប់បន្ទាប់មក ខ្ញុំលើកយកសំណួរដែលបានរក្សាទុកក្នុងចិត្ត មុនចូលគេង ហើយសួរលោកប៉ាថា តើប៉ាចូលចិត្តត្រីប្លាធូខ្លោចក្រៀមពិតមែនឬ?

លោកប៉ាយកដៃមកអង្អែលក្បាលខ្ញុំ និងឆ្លើយថា... “ម៉ាក់របស់កូនធ្វើការលំបាកអស់ពេញមួយថ្ងៃហើយ... ត្រីប្លាធូខ្លោចមួយ មិនធ្លាប់ធ្វើបាបអ្នកណា តែពាក្យសម្តីដែលស្ដីបន្ទោសថាឲ្យទៅវិញទេ ដែលធ្វើបាបគ្នាជីវិតមនុស្សពោរពេញទៅដោយភាពមិនពេញលេញបរិបូណ៌ទេ ហើយមនុស្សម្នាក់ៗ ក៏មិនបានកើតមកពេញគ្រប់លក្ខណៈឥតខ្ចោះដែរ។ ខ្លួនយើងផ្ទាល់ក៏គ្មានអ្វីណានីមួយ ត្រូវគ្រាន់បើជាងគេដែរប៉ាផ្ទាល់ក៏ជាមនុស្សម្នាក់ ដែលធ្លាប់បានភ្លេចថ្ងៃខួបកំណើតម៉ាក់កូន ថ្ងៃខួបគំរប់អាពាហ៍ពិពាហ៍ មិនតែប៉ុណ្ណោះ ប៉ាផ្ទាល់ក៏ធ្លាប់ភ្លេចធ្វើបុណ្យចម្រើនព្រះជន្មឲ្យអាកុង និងអាម៉ា ពេលដែលលោកទាំងពីរនៅមានជីវិតរស់នោះដែរ។

ប៉ុន្តែអ្វីដែលប៉ាបានចេះរៀនក្នុងអំឡុងមានជីវិតនេះគឺ... ការចេះរៀនទទួលខុសត្រូវរបស់មនុស្សអ្នកដទៃ និង របស់ខ្លួនឯង។ ការជ្រើសរើសត្រេកអរ ជាមួយគំនិតផ្សេងគ្នារបស់បុគ្គលម្នាក់ជារឿងសំខាន់ ក្នុងការរក្សាជីវិតក្រុមគ្រួសារ ដែលមានសេចក្ដីសុខ និងយូរអង្វែង។ ជីវិតយើងខ្លីណាស់ ទម្រាំនឹងភ្ញាក់ឡើង ព្រមទាំងការខូចចិត្តខូចថ្លើមត្រង់ថា យើងធ្វើខុសជាមួយមនុស្សដែលយើងស្រឡាញ់ និងស្រឡាញ់យើង ឲ្យមើលថែ និងចេះថ្នាក់ថ្នមចិត្តមនុស្ស ដែលស្រឡាញ់យើង ព្យាយាមយល់ចូលចិត្ត និងឲ្យអភ័យដល់គ្នាល្អជាង

** បើយើងដឹង តើយើងធ្វើទេ?**

តើយើងនឹងចុចកម្លេដាក់មនុស្ស ដែលឈរប្រសេចប្រសាចលើចិញ្ចើមផ្លូវបំបែក ដែលឆ្លងកាត់ទេ?_ បើយើងដឹងថា គាត់មានជើងពិការ។

តើយើងត្បៀតរុលបុកមនុស្សនៅខាងមុខដែលកំពុងដើរយឺតទេ?_ បើយើងដឹងថា គាត់ទើបនឹងបាត់បង់ការងារ។

តើយើងនឹងសើចចំអកដាក់មនុស្សដែលស្លៀកពាក់សាមញ្ញៗទេ?_ បើយើងដឹងថាគាត់មានខោអាវតែមួយចង្កេះនោះ។

តើយើងនឹងរំខាននារីរោងចក្រដែលដើរផារាកនទេ?_ បើយើងដឹងថា នោះគឺជាថ្ងៃជប់លៀងខួបកំណើតរបស់នាង។

តើយើងនឹងខ្នាញ់អ៊ុំដែលសើចឮខ្លាំងៗម្នាក់នោះទេ?_ បើយើងដឹងថា គាត់កើតរោគមហារីកកម្រិតធ្ងន់ចុងក្រោយនោះ។

យើងដឹងច្បាស់ជានិច្ច... ថាតើជីវិតយើងកំពុងនឹងជួបអ្វី?_ ប៉ុន្តែយើងមិនមានថ្ងៃដឹងថា តើមនុស្សដែលយើងជួប កំពុងជួបអ្វីទេ?”

** លោកនេះពិតជាធំធេងជាងស្រមោលរបស់យើង និងលោកនេះក៏មិនបានវិលជុំវិញខ្លួនយើងដែរ។

** មើលមិនឃើញរឿងតូចតាចទៅខ្លះៗ ទុកឲ្យឱកាស និងការឲ្យអភ័យ មានការយល់ចិត្តដល់គ្នានិងគ្នា នឹងបានស្រឡាញ់ ហើយរួមរស់នៅជាមួយគ្នាដោយមានស្ថេរភាពយូរវង្វេង៕


ប្រភព៖ http://pantip.com/topic/32104932

No comments:

Post a Comment