Monday, November 21, 2016

គន្លឹះរម្ងាប់អារម្មណ៍ក្រេវក្រោធ ដ៏មានប្រសិទ្ធិភាព


គន្លឹះរម្ងាប់អារម្មណ៍ក្រេវក្រោធ ដ៏មានប្រសិទ្ធភាព

ប្រសិនបើអ្នកដឹងខ្លួនថា គឺជាមនុស្សដែលមានអារម្មណ៍ឆេវឆាវ ឆាប់ខឹងមួម៉ៅ ពិបាកគ្រប់គ្រងអារម្មណ៍ សាកលោមើលអានគន្លឹះ រម្ងាប់អារម្មណ៍ក្រេវក្រោធ ពីអត្ថបទខ្លីក្នុងគេហទំព័រ គោលគំនិតល្អដើម្បីជីវិត អ្នកអាចនឹងមានអារម្មណ៍ស្រស់ថ្លា ឬត្រជាក់ចិត្ត  អារម្មណ៍ក្ដៅឆាប់ឆេវឆាវរបស់អ្នក នឹងជ្រុះចេញ ក្នុងពេលណាមួយជាក់ជាមិនខានឡើយ។ ចំណេះវិជ្ជា ត្រូវប្រទាក់ត្រសងជាមួយនឹងលក្ខណៈនិស្ស័យ។

មនុស្សដែលមានលក្ខណៈនិស្ស័យជាម្ចាស់ការអារម្មណ៍ ទុកណាជាមានចំណេះដឹង មានសមត្ថភាពល្អ តែមិនមានអ្នកប្រើការងារ ភាពមិនជាក់លាក់ផ្នែកខាងអារម្មណ៍ ធ្វើឲ្យអ្នកប្រើការងារញញើតញញើម និងភ័យខ្លាច ដូចជារថយន្តដែលមានគ្រឿងរខេករខាក មិនមានអ្នកណាគេចង់បើកចេញទៅណាឆ្ងាយឡើយ។

មនុស្សពិសេសត្រូវប្រើអ្នកមានអារម្មណ៍នឹងនត្រជាក់ជាគុណ។ ញឹកញាប់ពុំមែនឬ? ដែលយើងជាអ្នកចារចាញ់ ត្រឹមតែព្រោះកំពុងរក្សាទុកនូវអារម្មណ៍មិនតាំងមាំ ដូចជា អ្នកប្រដាល់ដែលសម្តែងអាការៈ ឲ្យដៃគូប្រយុទ្ធរបស់ខ្លួនដឹងពីចំណុចខ្សោយ ច្រើនតែត្រូវគេសង្រ្គប់លើរហូតដល់ចាញ់ដៃគូខ្លួនបាន។

ខ្ញុំចង់ប្រាប់ប្រិយមិត្តអ្នកអានថា ការគ្រប់គ្រង់អារម្មណ៍សំខាន់ចំពោះដំណើរការជីវិតណាស់ ប្រសិនបើប្រិយមិត្តមិនជឿ សាកលោធ្វើអ្វីដែលប្រើតែអារម្មណ៍មួយមុខគត់ ចុងក្រោយប្រិយមិត្តនឹងមិនមានសេចក្ដីសុខ និងមិនសម្រេចបានភាពជោគជ័យឡើយ សូម្បីតែមិត្តភាពរវាងមនុស្សជិតស្និតខ្លួនក៏ដោយ ក៏គេគេចចេញទៅអស់ដែរ។

ការធ្វើសមាធិគឺ ការគ្រប់គ្រងអារម្មណ៍។ ពេលអ្នកបិទភ្នែក អ្នកនឹងដឹងថា អារម្មណ៍យ៉ាងច្រើនអំពីអតីតកាល រត់ទៅរកអនាគតពពាក់ពពួនគ្នា រហូតទាល់តែមើលមិនឃើញបញ្ហាក្នុងពេលបច្ចុប្បន្ន។ អារម្មណ៍ភាគច្រើនដែលមានកំពុងឈឺចាប់ ចង្អៀតចង្អល់នឹងប្រាកដច្បាស់ឡើង មករឿយៗ អារម្មណ៍ត្រជាក់ច្រើនមិនកើតមានឡើងឲ្យយើងបានប៉ះត្រូវទេ។

ការធ្វើសមាធិក្នុងខណៈពេលមានអារម្មណ៍ខូចចិត្ត សោកសៅក្រៀមក្រំចិត្ត មិនអាចធ្វើឲ្យអារម្មណ៍មួយនេះស្ងប់បានទេ ព្រោះកាន់តែអង្គុយបិទភ្នែក កាន់តែឃើញបញ្ហា។ វិធីសាស្ត្រងាយស្រួលគឺ ត្រូវសូត្រធម៌នមស្សការថ្វាយបង្គំព្រះឲ្យបានពិស្ដារ ដែលមានរយៈពេលយូរ ដូចជា ឥតិបិសោ ភគវា អរហំ សម្មាសម្ពុទ្ធោ។ល។ ឲ្យបានច្រើនចប់ ដើម្បីឲ្យអារម្មណ៍មូល ឈប់ជ្រួលច្រាល ប្រសេចប្រសាចទៅតោងនេះតោងនោះ ស្រេចតាមអំពើចិត្ត។

ការហ្វឹកហាត់ធ្វើសមាធិញឹកញាប់ដូច្នេះ វានឹងធ្វើឲ្យយើងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន នៅពេលនឹងប្រឈមមុខជាមួយអារម្មណ៍ពុះកព្ជ្រោលខ្លាំងចំពោះហេតុការណ៍ ពិសេសបញ្ហាដែលធ្វើឲ្យយើងឆាប់ខឹងមួម៉ៅ ទោមនុស្សថ្នាំងថ្នាក់អាក់អន់ស្រពន់ចិត្ត ស្អប់ខ្ពើម ដូចជា ត្រូវគេប្រជែង ត្រូវគេដណ្ដើម ត្រូវគេយកប្រៀប ត្រូវគេជេរស្ដី ត្រូវគេទម្លាក់កំហុសឲ្យ មួលបង្កាច់ដាក់។ល។ យើងមិនឆ្វេចឆ្វាចទៅតាមអារម្មណ៍  ប៉ុន្តែតាំងសតិស្មារតីបាននឹងន បញ្ហានឹងកើតឡើង ក៏នឹងត្រូវដោះស្រាយបានដោយរលូន៕

No comments:

Post a Comment