Thursday, November 24, 2016

រឿងនិទាន ចង្កៀងពិសេស អប់រំចិត្ត


រឿងនិទាន ចង្កៀងពិសេស អប់រំចិត្ត

កាលពីព្រេងនាយ មានបុរសកម្លោះម្នាក់  ជីកកកាយដីប្រទះឃើញចង្កៀងចាស់បុរាណមួយ។ ក្នុងខណៈដែលគេកំពុងធ្វើចំការ ស្រាប់តែគេយកដៃជួតចង្កៀង ក៏ប្រាកដថា មានផ្សែងហុយចេញមកពីចង្កៀង ហើយក្លាយជារូបយក្ខធំមួយ។ យក្ខពេលនោះនិយាយជាមួយបុរសកម្លោះថា

អរគុណដែលបានជួយឲ្យខ្ញុំមានឥស្សរៈ ខ្ញុំនឹងតបស្នងសងគុណលោក ដោយការទទួលបម្រើលោក លោកនឹងប្រើអ្វីខ្ញុំក៏បាន តែមានលក្ខខណ្ខមួយថា ពេលណាដែលលោកឈប់ប្រើខ្ញុំ ខ្ញុំនឹងស៊ីលោក
          បុរសកម្លោះក៏យល់ព្រម ព្រោះគេយល់ឃើញថា ការណ៍ដែលមានអ្នកបម្រើជារឿងមួយល្អ ហើយក៏ប្រាកដក្នុងចិត្តថា គេនឹងប្រើយក្ខពេលនេះឲ្យរវល់គ្រប់ពេលបាន ដូចនោះគេទើបឆ្លើយយល់ព្រម។ យក្ខនោះទើបសួរថា 
 “តើចៅហ្វាយត្រូវការឲ្យខ្ញុំទទួលបម្រើរឿងអ្វីខ្លះ? ប៉ុន្តែកុំភ្លេចណ៎ា បើចៅហ្វាយឈប់ប្រើខ្ញុំពេលណា ខ្ញុំនឹងស៊ីចៅហ្វាយពេលនោះភ្លាមបុរសកម្លោះនោះឆ្លើយតបថា ខ្ញុំត្រូវការវាំងមួយ ដើម្បីឲ្យខ្ញុំបានចូលទៅរស់នៅ
          ភ្លាមៗនោះយក្ខក៏និមិត្តបានវាំងមួយ។ បុរសកម្លោះភ័យ ព្រោះគេនឹកគិតថា យក្ខប្រហែលជាប្រើពេលមួយឆ្នាំជាង នឹងសាងសង់វាំងហើយ។ លើកនេះគេត្រូវគិតយ៉ាងឆាប់រហ័សថា នឹងសុំឲ្យយក្ខធ្វើអ្វីបន្តទៅល្អ គេប្រាប់យក្ខឲ្យ
សាងផ្លូវធំមួយទៅដល់មុខវាំងរំពេចនោះផ្លូវថ្នល់ក៏ប្រាកដឡើងនៅចំពោះមុខគេ
 “ខ្ញុំត្រូវការសួនច្បារព័ទ្ធជុំវិញវាំងគេបញ្ជាបន្ត
ភ្លាមរំពេចនោះ តម្រូវការរបស់គេក៏ប្រាកដឡើងចំពោះមុខគេ
 “ខ្ញុំត្រូវការ...
          គេក៏សុំទៅរឿយៗ ប៉ុន្តែចាប់ផ្តើមភ័យថា មិនយូរទៀតទេ គេក៏នឹងសុំអស់ហើយ និងម្យ៉ាងទៀតគេប្រហែលជាចូលទៅនៅក្នុងវាំងដោយផាសុកមិនបានឡើយ ព្រោះគេត្រូវការចាំមកអង្គុយបញ្ជាយក្ខឲ្យធ្វើការគ្រប់ពេលវេលា។
ក្នុងទីបំផុតគេក៏គិតរកផ្លូវចេញបាន គេសុំឲ្យសាងសសរមួយដើមខ្ពស់បំផុត ហើយយក្ខក៏និមិត្តឲ្យភ្លាមមួយរំពេច។ គេសុំឲ្យយក្ខឡើងសសរមួយដើមនេះយឺតៗទៅដល់ចុងហើយ ឲ្យយក្ខចុះមកយឺតៗវិញ ដូចគ្នា។ ពេលមកដល់ដីក៏ឲ្យឡើងទៅចុងសសរម្ដងទៀត ហើយឲ្យឡើងចុះរបៀបនេះគ្រប់ពេល មិនឲ្យឈប់សម្រាកឡើយ។
ម្លោះហើយយក្ខពេលនោះ ត្រូវឡើងចុះៗគ្រប់ពេល តាមពាក្យបញ្ជារបស់ចៅហ្វាយ។
          បុរសកម្លោះនោះទើបចាប់ផ្ដើមដកដង្ហើមបានពេញពោះ។ ខណៈនេះគេមានសុវត្ថិភាពរួចទុក្ខផុតភ័យហើយ។ បុរសកម្លោះនោះមានពេលនឹងចូលទៅនៅក្នុងវាំងយ៉ាងមានសេចក្ដីសុខតាំងពីពេលនោះមក។
          យក្ខពេលនេះប្រៀបដូចជាគំនិត និងចិត្តរបស់យើង ប្រសិនបើចេះប្រើគំនិតរបស់យើង និងចេះគ្រប់គ្រងគំនិតរបស់យើងឲ្យបានល្អ យើងនឹងបានទទួលផលល្អពីគំនិតរបស់យើង។
          បើយើងត្រូវការនឹងធ្វើអ្វីឲ្យល្អ ឲ្យត្រឹមត្រូវ យើងត្រូវគ្រប់គ្រងចិត្តរបស់យើងឲ្យស្ងប់ ដូចគ្នានឹងបុរសកម្លោះក្នុងរឿងនិទាន ដែលអាចគ្រប់គ្រងយក្ខពេលនោះបាន ហើយអាចធ្វើឲ្យសេចក្ដីត្រូវការរបស់គេបានសម្រេចជាស្ថាពរ។
          ប្រសិនបើយើងគ្រប់គ្រងគំនិតរបស់យើងមិនបាន វានឹងបង្កបញ្ហាឲ្យដល់យើង។ យើងនឹងចាប់ផ្តើមអង្គុយគិតថា នឹងទិញអ្វី នឹងស៊ីអ្វីល្អ ឬនឹងទៅដើរលេងឯណាឲ្យសប្បាយ។ល។ តម្រូវការនឹងត្រូវគ្រប់គ្រងចិត្តរបស់យើង គ្រប់គ្រងអារម្មណ៍របស់យើង។ យើងនឹងភ័យញាប់ញ័រចំពោះសេចក្ដីលោភ សេចក្ដីខឹងក្រោធ និងសេចក្ដីច្រណែនឈ្នានីស ជាដើម។ រឿងទាំងអស់នេះនឹងកើតឡើង ប្រសិនបើយើងមិនចេះគ្រប់គ្រប់គំនិតរបស់យើង ដូចគ្នាទៅនឹងយក្ខពេលនោះ ដែលគំរាមគំហែងបុរសកម្លោះនោះគ្រប់ពេលវេលា។
          យើងត្រូវគ្រប់គ្រងគំនិតរបស់យើងគ្រប់ពេលវេលា។ បុរសកម្លោះម្នាក់នេះប្រើយក្ខឡើងចុះៗឯសសរមួយដើមនោះ យើងក៏អាចប្រើខ្យល់ដង្ហើមចេញចូលរបស់យើង ដែលនៅជាមួយយើងគ្រប់ពេលវេលានោះ ជាសសរមួយដើមខ្ពស់ជំនួសវិញ៕

ប្រភព៖ Club & Health


No comments:

Post a Comment