Thursday, November 24, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៣)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៣)

គួរចម្រើនមរណស្សតិឲ្យបានរឿយៗ
បើយើងមានមរណស្សតិរឿយៗ យើងនឹងរកសេចក្ដីសុខបាន
ងាយៗ ព្រោះយើងបានឃើញតម្លៃនៃពេលវេលាដែលនៅសល់
គ្រាន់តែភ្ញាក់ឡើងបានឃើញថ្ងៃថ្មីប៉ុណ្ណឹង យើងក៏មានសេចក្ដី
សុខទៅហើយ ដែលមិនបានស្លាប់ពីយប់មិញ នៅមានថ្ងៃនេះ
សម្រាប់យើងធ្វើអ្វីដែលយើងចង់ធ្វើ ដែលជាអំពើមានប្រយោជន៍
និងនៅបានឃើញមុខមនុស្សគ្រប់គ្នាប្រកបដោយមេត្តាចិត្ត មិនមាន
ស្អប់អ្នកណាៗឡើយ ព្រោះយើងមានសេចក្ដីសុខដោយការបាន
ត្រឹមតែជីវិតមិនទាន់ស្លាប់ប៉ុណ្ណេះគ្រប់គ្រាន់ហើយ អរគុណបុណ្យ
ដែលបានឲ្យនៅមានជីវិត អរគុណជីវិតដែលបានឲ្យនៅរស់ធ្វើ
បុណ្យបន្តទៀត។ ជាមួយគ្នានេះដែរយើងឃើញមនុស្សទាំងឡាយ
ដ៏ច្រើន ត្រឡប់ទៅជារកសុខបានដោយលំបាកក្រៃលែង ចេះតែ
ត្រូវការនេះ ត្រូវការនោះបាននៅរស់ហើយមិនគ្រប់គ្រាន់ ដោយ
សារមិនមាននូវមរណស្សតិហ្នឹងឯង៕


Cr. លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស

No comments:

Post a Comment