គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣២)
កុំប្រមាទក្នុងជីវិតគួរសាងបុណ្យទុករឿយៗ
ចូរដាស់តឿនខ្លួនទុកជានិច្ចថា
បើប្រាថ្នាសេចក្ដីសុខ
សេចក្ដីចម្រើន
ភោគសម្បត្តិ ចូរឧស្សាហ៍សាងបុណ្យ
សាងកុសលទុកឲ្យបានរឿយៗ
ច្រើនខ្លះ
តិចខ្លះតាមកម្លាំងសទ្ធា។
ព្រោះយើងមិនអាចនឹងដឹងបានទេថា
តើអតីតជាតិយើង
បានសាងបុណ្យ
ឬសាងបាបតិចច្រើនប៉ុនណា
និងផលរបស់កម្មណា
នឹងហុចផលឲ្យមុនឬក្រោយទេ?
ដើម្បីជាការមិនប្រមាទ
នឹងសាងបុណ្យកុសល
ជាការបន្ថែមទុនទុកជានិច្ច។
ប្រសុនបើអតីតបានធ្វើទុកច្រើនហើយ
ក៏នឹងធ្វើឲ្យកាន់តែច្រើនឡើង
រមែងឲ្យផលមុន
កម្មដែលមានកម្លាំងខ្សោយជាង
ដែលជាច្បាប់ធម្មជាតិនៃកម្ម។
ដូចនោះ
ដោយសេចក្ដីមិនប្រមាទ
ចូររលឹកទុកថា
បើខ្លួនឯងមិនសន្សំទុកទៅហើយ
ចុះពីណានឹងឲ្យអ្នកបាន
តើអ្នកមានអ្វី
ទុកជាដើមទុនក្នុងការធ្វើដំណើរ
វិលទៅវិលមកក្នុងសង្សារវដ្ដនេះ
ដែលត្រូវប្រឈមមុខបន្ត
ទៅមិនដឹងថា នឹងបញ្ចប់ទៅនៅពេលណា?
ចូររលឹកទុកជានិច្ចថា
អ្នកសន្សំបុណ្យរៀបចំត្រៀមខ្លួនទុក
ធ្វើដំណើរហើយឬនៅ? នឹងរង់ចាំឲ្យអ្នកដទៃធ្វើទៅឲ្យនោះ
នឹងប្រាកដក្នុងចិត្តស្មើនឹងខ្លួនយើងរៀបចំត្រៀមរកទៅដោយខ្លួនឯងឬ?
ដោយ
ព្រហ្មរស្សី
No comments:
Post a Comment