Thursday, November 24, 2016

ភ័យអនាគត៥ប្រការរបស់ព្រះពុទ្ធសាសនា ដែលព្រះពុទ្ធអង្គទ្រង់ដាស់តឿន


ភ័យអនាគត៥ប្រការរបស់ព្រះពុទ្ធសាសនា ដែលព្រះពុទ្ធអង្គទ្រង់ដាស់តឿន

ព្រះពុទ្ធអង្គទ្រង់ដាស់តឿនកើនរំលឹកទុកថា ក្នុងអនាគតព្រះពុទ្ធសាសនានឹងមានភ័យអនាគត៥ប្រការ។ ក្នុងព្រះត្រៃបិដក ភាគទី២២ ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់សម្ដែងអំពី ភ័យអនាគតដែលនឹងធ្វើឲ្យព្រះធម៌វិន័យ(ពុទ្ធសាសនាកើតមានឈ្មោះថ្មីៗ កើតក្រោយព្រះពុទ្ធកាលច្រើនរយឆ្នាំ តែដើមឡើយព្រះពុទ្ធមានឈ្មោះថា ធម៌វិន័យខ្លះ ព្រហ្មចរិយខ្លះ) សាបសូន្យ អន្តរធានទៅ តើភ័យអនាគតនោះមានអ្វីខ្លះ? សរុបសេចក្ដីទុកមកឲ្យគិតពិចារណាដូចនេះខាងក្រោម៖

ក្នុងអនាគតកាល ភិក្ខុទាំងឡាយនឹងមិនបានអប់រំកាយ សីល ចិត្ត និងបញ្ញា ទាំងដែលខ្លួនឯងមិនមានសីល សមាធិ បញ្ញា តែធ្វើតួនាទីបំបូសឲ្យដល់មនុស្សទូទៅ ដែលមកសុំបួស ពេលខ្លួនឯង( មិនដឹងធម៌ បង្រៀនធម៌) លទ្ធផលគឺធម្មៈដែលបង្រៀនអប់រំក៏ខុសឆ្គង ឃ្លាងឃ្លាត វិន័យដែលបង្រៀនអប់រំនោះក៏ឆ្គាំឆ្គង ប្រាសចាកច្បាប់ដើម។

ក្នុងអនាគតកាល ភិក្ខុទាំងឡាយនឹងមិនបានអប់រំកាយ សីល ចិត្ត និងបញ្ញា តែភិក្ខុទាំងនោះ ក៏នឹងតាំងខ្លួនជាអាចារ្យមើលថែរក្សា អប់រំ បង្វឹកហ្វឺនសិស្សានុសិស្សបែបបទ ខុសភ្លាំងភ្លាត់ដោយវិធីសាស្ត្រដូចនេះ ក៏ធ្វើឲ្យព្រះធម៌វិន័យវិប្បរិតប្រាសចាកច្បាប់ដើម។

ក្នុងអនាគតកាល ភិក្ខុទាំងឡាយនឹងមិនបានអប់រំកាយ សីល ចិត្ត និងបញ្ញា អ្នកទាំងនោះសម្តែងធម៌ដែលជ្រាលជ្រៅហើយ ពេលបង្រៀនប្រាសចាកអំពីអ្វីដែលព្រះពុទ្ធអង្គទ្រង់បង្រៀន ប្រាសចាកពីសភាវពិត ឬខុសប្រាសចាកពីការពិត ក៏នៅមិនដឹងខ្លួន។ នោះជាហេតុមួយទៀត ដែលធ្វើឲ្យព្រះធម៌វិន័យមានវិប្បរិតប្រាសចាករូបដើម។

ក្នុងអនាគតកាល ភិក្ខុទាំងឡាយនឹងមិនបានអប់រំកាយ សីល ចិត្ត និងបញ្ញា អ្នកទាំងនោះ... ពេលមានអ្នកពោលសូត្រទាំងឡាយដែលជាពាក្យបង្រៀនពិតប្រាកដរបស់ព្រះសាស្តាជាម្ចាស់ មានខ្លឹមសារជ្រាលជ្រៅ ដែលជាប់ទាក់ទងជាមួយរឿងទំនេរភាព។ ពួកអ្នកក៏នឹងមិនតាំងចិត្តស្តាប់ មិនផ្តល់ភាពសំខាន់ មិនគិតនឹងសិក្សាឲ្យជ្រៅជ្រះ តែពេលមានអ្នកណាក៏ដោយ ពោលព្រះសូត្រទាំងឡាយដែលកវីតែងនិពន្ធឡើងមកថ្មី ជាកវីនិពន្ធ មានភាសាពិរោះ ជារឿងខាងក្រៅ ដែលមិនជាប់ទាក់ទងជាមួយពាក្យបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់ មិនមានខ្លឹមសារជា្រលជ្រៅ ជាពាក្យបង្រៀនរបស់សាវកជំនាន់ក្រោយៗ ពួកអ្នកត្រឡប់ជានាំគ្នាតាំងចិត្តស្តាប់ ចំណាប់អារម្មណ៍ក្រែលែងជាងពាក្យបង្រៀន ដែលមានខ្លឹមសាររបស់ព្រះពុទ្ធសាសនាពិតមែន។ នេះក៏ជាមូលហេតុមួយទៀត ដែលធ្វើឲ្យព្រះធម៌វិន័យមានវិប្បរិតច្រាសចាកធាតុដើម។

ក្នុងអនាគតកាល ភិក្ខុទាំងឡាយនឹងមិនអប់រំកាយ សីល ចិត្ត និងបញ្ញា ភិក្ខុទាំងឡាយដែលជាព្រះថេរៈធំៗ នឹងធ្លាក់ខ្លួនក្លាយជាទាសៈនៃលាភសក្ការៈផលប្រយោជន៍ ប្រព្រឹត្តសើៗ មិនជាអ្នកខ្លាចកោតក្រែងក្នុងវិន័យ ជាអ្នកដឹកនាំផ្លូវវៀចវេរ ប្រកាន់គោលធុរៈមិនពិត មិនយកចិត្តសង្ងំក្នុងទីស្ងាត់ គ្មានបំណងចង់ដើម្បីប្រតិបត្តិធម៌ក្នុងការលះបង់កិលេស។ អនុជនជំនាន់ក្រោយពេលឃើញគំរូមិនល្អដូច្នោះ ក៏នាំគ្នាប្រតិបត្តិតាម ដោយន័យដូចពោលមកនេះ ព្រះធម៌វិន័យក៏មានវិប្បរិតប្រាសចាករូបដើមទៅ។

ភ័យដែលកើតក្នុងអនាគតកាលទាំងប្រាំប្រការនេះ ព្រះពុទ្ធអង្គទ្រង់ដាស់តឿនក្រើនរំលឹកទុកឲ្យប្រជាពុទ្ធបរិស័ទដឹងទុកជាមុន ដើម្បីនឹងបានស្វែងរកផ្លូវការពារព្រះធម៌វិន័យក្នុងព្រះសាសនាមួយនេះ។

ពាក្យថា ក្នុងអនាគតកាលរបស់ព្រះពុទ្ធអង្គនោះ គួរនឹងជាពេលអំឡុងបច្ចុប្បន្នភាពនេះឯង ព្រោះការអប់រំប្រៀនប្រដៅរឿងកម្មបែបខុសឆ្គងក្តី ការអប់រំប្រៀនប្រដៅឲ្យកាត់កម្មបែបច្រាសចាកក្ដី ចតុគាមអង្គធំបំផុតក្នុងលោកក្តី ពិឃនេសអង្គធំបំផុតក្នុងលោកក្ដី សុទ្ធតែសេក និងសាងដោយព្រះសង្ឃទាំងនោះ មិនមានចិត្តសង្ស័យបន្តិចឬថា ព្រះពុទ្ធមិនមែនលទ្ធិកម្មចាស់ មិនមែនលទ្ធិទេវនិយម ប៉ុន្តែព្រះពុទ្ធអប់រំឲ្យទីពឹងខ្លួន ឲ្យប្រើខួរក្បាល ដៃពីរ សាងខ្លួន សាងជីវិត។ ពេលនេះយើងបង្រៀនខុសប្រាសចាកអំពីនេះ តើមាននរណាចាប់អារម្មណ៍លើខ្លួនឯងខ្លះទេ?

ដូច្នោះ បើយើងគ្រប់គ្នាគិតថា ខ្លួនឯងជាប្រជាពុទ្ធបរិស័ទដែលពិតប្រាកដ ក៏គួរក្រោកឡើងមកជួយគ្នាការពារភ័យអនាគត ចាប់តាំងពីពេលនេះ ដោយការប្រតិបត្តិខ្លួនតាមមូលដ្ឋានប្រជាពុទ្ធបរិស័ទ ដោយកោតក្រែង មុនដែលយើងនឹងមានសំបកសំរាយ  និងបណ្តោយឲ្យខ្លឹមធ្លាក់ចូលទៅក្នុងដៃជនបស្ចឹម ដូចប្រភេទដែលកំពុងមានគេលាតត្រដាងឲ្យឃើញខ្លះៗហើយក្នុងប្រទេសអឺរុប និងអាមេរិក។

អត្ថបទនេះធ្លាប់ចុះក្នុងខលឡុំ Answer Key ទស្សនាវដ្ដី Secret ដែលមានចំណងជើងថា ភ័យអនាគតរបស់ព្រះពុទ្ធសាសនាៈ ដឹងស្មើនឹងយកទុកការពារ ដឹងទាន់យកទុកដោះស្រាយ។ សេរសេរដោយលោកម្ចាស់ វ.វជីរមេធី ដែលជាការឆ្លើយតបបញ្ហាធម៌ដល់អ្នកអានថា ព្រះពុទ្ធជាម្ចាស់ធ្លាប់សម្ដែងទុកឬអត់? អំពីហេតុនៃការអាប់ឱន និងការសាបសូន្យរបស់ព្រះពុទ្ធសាសនា និងមានវិធីការពារភ័យទាំងនេះដូចម្តេច?”

No comments:

Post a Comment