“ ...ការកើត ការស្លាប់ វាជារឿងធម្មតារបស់ជីវិតយើងស្រាប់ទៅហើយ ចាប់តាំងពីថ្ងៃកើតមកឃើញពន្លឺថ្ងៃមកម្ល៉េះ
ព្រោះការកើតរលត់ កើតរលត់ គឺជាខ្លួនពិតរបស់យើង។ មនុស្សដែលមិនធ្លាប់គិតពិចារណាលើជីវិតរបស់ខ្លួនឯង
ខ្លួនចង់តាំងនៅឲ្យបានយូរបំផុត និងមិនចង់ស្លាប់ចេញពីលោកមួយនេះ។ តេជគុណ ឆា
លោកអប់រំជារឿយៗថា ប្រៀបដូចជាមនុស្សដែលដកដង្ហើមចូលតែមិនចង់ដកដង្ហើមចេញ។ ដកដង្ហើមចេញ
ដកដង្ហើមចូល វាត្រូវនៅជាមួយគ្នា ការកើតការស្លាប់ត្រូវនៅជាមួយគ្នា។
ហេតុអ្វីក្នុងសង្សារវដ្ដ ការកើត ចាស់ ឈឺ ស្លាប់ ត្រូវប្រព្រឹត្តទៅជារឿយៗ?
ក៏ព្រោះថា ដរាបណា ដែលយើងនៅមានគ្រាប់ពូជគឺមានកិលេស វាមិនងាយចប់ឡើយ...”។
អប់រំដោយ
ព្រះគ្រូ
ជយសារោភិក្ខុ
ប្រភព៖ព្រះរតនត្រៃ
រូបភាព៖ ហ្វេសប៊ុកផេក
No comments:
Post a Comment