Thursday, December 22, 2016

កុំមើលស្រាលជីវិតរស់នៅរបស់ខ្ញុំ


អ្នកប្រាកដជាគិតថា ខ្ញុំជាមនុស្សល្ងង់ និងគួរឲ្យធុញទ្រាន់ ងាយស្រួលបោកប្រាស ក៏ព្រោះតែភាពស្លូតបូត ស្មោះត្រង់ មិនចេះកុហកបោកប្រាស មិនចេះមើលងាយអ្នកដទៃ ការមិនចេះដើរខ្សែរលើអ្នកដទៃ មានការអៀនប្រៀនច្រើន មានការព្រួយបារម្ភច្រើន មិនសូវចូលចិត្តភាពហាយសូឡយឆាយ​ស៊ីវីល័យ ឬការប្រើប្រាស់សម្ភារៈនិយម និងមានការប្រកាន់នូវប្រពៃណីយ៍ ទំនៀមទម្លាប់របស់គ្រួសារ និងដូនតារបស់ខ្ញុំ ដែលមើលទៅហាក់បីដូចជា ខ្ញុំនេះមិនចេះដើរតាមសម័យកាល ឬមិនសូវរីកចំរើន តាមសម័យកាលអ៊ីចឹង។ 

តែបើថ្ងៃណាមួយ អ្នកមិនអាចរកសេចក្ដីសុខ ឲ្យខ្លួនអ្នកបាន ថ្ងៃនោះហើយ ជាថ្ងៃដែលអ្នកបានរៀនសូត្រ បានដឹង និងបានយល់កាន់តែច្បាស់ថា កត្តាទាំងអស់នេះ ជាថ្នាល ជាសាលារៀន សម្រាប់បណ្ដុះបណ្ដាលខ្ញុំ ឲ្យស្គាល់សន្តានចិត្តមនុស្សកាន់តែច្បាស់ ចេះការពារខ្លួន ចេះកសាងកិត្តិយសឲ្យគ្រួសារ ចេះបង្កើតក្ដីស្រឡាញ់ឲ្យគ្រួសារ និយាយរួមគឺអាចស្វែងរកសេចក្ដីសុខ និងសុភមង្គលឲ្យគ្រួសាររបស់ខ្ញុំបាន ជាពិសេស ខ្ញុំអាចការពារខ្លួនពីជំពូកមនុស្ស សន្តាន ក្រពើ និង សន្តាន បញ្ញើរក្អែក ដូចជាអ្នក ហើយអាចនឹងផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ ក្លាយជាហង្សនៅថ្ងៃណាមួយជាមិនខាន៕
រូបភាព៖ ហ្វេសប៊ូកផេក

No comments:

Post a Comment