មាគ៌ានៃការចេញផុត
ព្រះគ្រូពុឍាចារតោ
ច្រើនតែពោលជាមួយសិស្សគណទាំងឡាយជារឿយៗថា
ជីវិតមនុស្សរស់នៅបាន
មិនដល់មួយរយឆ្នាំផង ក៏ត្រូវស្លាប់
និងត្រូវហាមចូលព្រៃស្មសាន
ដូចនោះ ទើបគួរ
ប្រព្រឹត្តប្រតិប្រត្តិឲ្យនៅក្នុងសីល
សមាធិ និងបញ្ញា
ដើម្បីឲ្យរួចចាកចេញពីសង្សារវដ្ដមួយនេះ។
លោកប្រៀបប្រដូចថា
មនុស្សងូតទឹក
លាងសម្អាតកាយមួយថ្ងៃពីរដងឡើងទៅ
ដើម្បីកំចាត់បង់នូវញើសក្អែល
ដែលជាវត្ថុស្មោគគ្រោក ដែលជាប់ប្រឡាក់រាងកាយ
ប៉ុន្តែមិនធ្លាប់គិតថា
នឹងចង់លាងសម្អាតចិត្តឲ្យស្អាត
សូម្បីត្រឹមតែមួយនាទី។
ដោយហេតុនេះហើយ
ធ្វើឲ្យចិត្ត
របស់មនុស្ស
យុគសម័យទំនើបនេះសៅហ្មង
កើតជំងឺស្ត្រេស
និងធុញថប់កើតកង្វល់បង្កឲ្យមានបញ្ហា
ភាពពិការក្នុងសង្គម
ភាពអួតអាងដណ្ដើមគ្នាល្អ
ដណ្ដើបគ្នាចង់ល្បីល្បាញលេចធ្លោ
ទាល់តែកើតមានភាពថ្នាំងថ្នាក់ ទាស់ចិត្តគ្នា
និងក្លាយជាសង្រ្គាមមនុស្សសម្លាប់មនុស្សគ្នាឯង៕
ប្រភព៖
ព្រះពុទ្ធ ព្រះធម៌នាំចិត្ត
No comments:
Post a Comment