បុគ្គលដែលបានធ្វើបាបកម្មក្រាស
ពេលបានសិក្សាយល់ចូលចិត្តក្នុងសភាវៈធម៌ហើយ
ក៏ច្រើនតែមានអារម្មណ៍សោកស្ដាយចិត្តជាខាងក្រោយ
ក្នុងអកុសលកម្មដែលខ្លួនបានប្រព្រឹត្តកន្លងមកហើយនោះ
ច្រើនតែមានកង្វល់ថា
ខ្លួននឹងត្រូវទៅទទួលទោសទណ្ឌក្នុងខណៈពេលដែលខ្លួនស្លាប់ទៅ
ឬជាតិខាងមុខជាមិនខាន។
ការត្រិះរិះគិតដល់រឿងបែបនេះគឺ
ជាការមួយដែលកំពុងសាងអកុសលកម្មឡើងនោះឯង
ជាការដឹកទាញអកុសល
ឬអារម្មណ៍អ្វីដែលជាអនិដ្ឋារម្មណ៍
ឬការឈឺចិត្ត
ដែលកើតឡើងហើយ
រលត់ហើយ ឲ្យវាកើតឡើងម្ដងហើយម្តងទៀតជារឿយៗ។
បុគ្គលខ្លះ
ចូលចិត្តយករឿងខូចចិត្តដែលកន្លងផុតទៅ មកប្រឌិតឡើងសារជាថ្មី
រួចហើយគិតខូចចិត្តរាល់ថ្ងៃ
ដែលជាការសាងអកុសលកម្ម
ពុំមែនជាដំណើរទៅបានស្រួលឲ្យដល់ចិត្ត
ទើបមិនគួរគិតធ្វើឡើយ។
អកុសលដែលធ្វើកន្លងទៅហើយ
គួរនឹងគិតឡើង
មួយម្ដងមួយគ្រាបានហើយ
ដើម្បីទុកជាមេរៀនប៉ុណ្ណោះ
នឹងត្រូវពត់ចិត្តឲ្យបានជាដាច់ខាត
បើបុគ្គលណាចូលចិត្តគិតនឹករហូតដល់ស្ទាត់ជំនាញហើយ
នឹងបញ្ឈប់វាបានដោយលំបាក។
ការសាងអារម្មណ៍ដែលជាកុសល
ចាក់បំពេញឲ្យបានញឹកញយៗជារឿយៗដោយវិធីសាស្ត្រនានា
ក៏អាចជួយបានច្រើនណាស់ដែរ។
ប្រសើរជាងនោះ
ហេតុការណ៍ខាងមុខនៅមិនទាន់មកដល់
បុគ្គលខ្លះ
ក៏ចូលចិត្តគិតគូសវាសរូបភាពអាក្រក់ៗឲ្យកើតឡើងជារឿងៗ
ដូចជា
ខ្លាចនឹងត្រូវបាត់បង់ការងារ
ខ្លាចអត់ស៊ីឃ្លាន
ខ្លាចគ្រួសារក្ដៅក្រហាយ
ខ្លាចចៅហ្វាយនាយនឹងសម្លុតគំរាមគំហែងធ្វើបាប
ខ្លាចមិត្តភក្រ្តិខឹងសម្បារ
ខ្លាចបាក់មុខ
ខូចកិត្តិយស
ខ្លាចមនុស្សជាទីស្រឡាញ់រត់ចោល
ខ្លាចនឹងឈឺចាប់
រហូតដល់ខ្លាចសេចក្ដីស្លាប់ផងដែរ។
គិតនោះគិត
ទាំងដែលហេតុការណ៍ទាំងនោះនៅមិនទាន់មកដល់
ហើយភាគច្រើន
ជួនកាលទាំងមិនកើតឡើងផង
ប៉ុន្តែកើតឡើង
ពីព្រោះខ្លួនចូលចិត្តសាងរូបភាពទាំងនេះឡើងដោយខ្លួនឯង
រហូតដល់ជំនាញជាហេតុដើមចម។
ការពិតទៅ
សូម្បីតែមនុស្សនឹងបង្កប់ភាពមុតមាំនៅក្នុងសេចក្ដីខ្លាច
គ្រប់រូប
គ្រប់នាមក៏ដោយ ប៉ុន្តែបុគ្គលណាយល់ចូលចិត្តក្នុងសភាវៈធម៌
បុគ្គលណាមានសិល្បះក្នុងការដោះស្រាយបញ្ហារបស់ជីវិតបានខ្លះៗ
រឿងបន្តិចបន្តួចដែលនឹងធ្វើឲ្យអារម្មណ៍ខ្វល់ខ្វាយចិត្ត
ក៏រមែងនឹងកើតឡើងតិចជាងប៉ុណ្ណោះ
ដោយសារតែការហ្វឹកហាត់ឲ្យកើតមានដំណើរការបានស្រួលដល់ចិត្តនោះឯង៕
ស្រង់ពីសៀវភៅ៖
កម្មជាមួយអតីតនៃកាលមរណៈ
តេជគុណ
ចរញ្ញ ធិត្តធម្មោ
ប្រភព៖
ព្រះពុទ្ធព្រះធម៌នាំចិត្ត
No comments:
Post a Comment