ព្យាយាមជាកិច្ចដែលគប្បីធ្វើក្នុងពេលបច្ចុប្បន្ន...
ព្យាយាមខាងផ្លូវអាណាចក្រ... ដើម្បីជីវភាពរស់នៅ
ដំណើរការតាមមុខងាររបស់សង្ខារ... (ខាងក្នុងនៃក្របខ័ណ្ឌសីលធម៌)។
ព្យាយាមខាងផ្លូវពុទ្ធចក្រ... ដើម្បីជាការរលាស់ខ្លួនចេញផុត
និងមានសេចក្ដីសុខដ៏ពិតប្រាកដមួយ នៅក្នុងសង្សារវដ្ដនេះ។
ជាធម្មតាប្រជាកសិករ
រមែងធ្វើស្រែ...
លើព្រះធរណីគ្រាន់តែសង្ឃឹមភោគផល ពីគ្រាប់ពូជស្រូវដែលបានបុកដាំហើយនោះ។
ប្រជាពុទ្ធបរិស័ទ ដំណើរការខ្សែជីវិត តាមគន្លងដំណើររបស់ព្រះសាស្តា
និងព្រះអរិយបុគ្គលទាំងឡាយ រមែងធ្វើការក្នុងកាយ ក្នុងចិត្តនេះដូច្នោះ...
ផែនដីទោះបីជាមានប្រមាណតិចក្ដី
រមែងជាហេតុនៃការកើតមានបាន...
អកុសលទោះបីជាមានប្រមាណតិចក្តី ក៏ជាពូជធានៃការការវិលកើតវិលស្លាប់
និងកើតមានឡើងរកទីបញ្ចប់គ្មាន។ កុសលមានប្រមាណតិចក្ដី... ក៏មានតាមដំណើរនេះដូចគ្នា
អាស្រ័យហេតុនៃកុសលនោះ មានសេចក្ដីព្យាយាមមិនដាក់ចុះ ធម៌រមែងកើតមានឡើងពេញបរិបូណ៌បានដូចគ្នា។
...នៅក្នុងទីដែលចេះរៀន នៅក្នុងទីដែលឃើញត្រូវ នៅក្នុងទីដែលអាចទទួលយកវាបាន...
No comments:
Post a Comment