Tuesday, December 27, 2016

លំដាប់ប្រតិបត្តិដើម្បីដឹងតាមដល់សច្ចធម៌


លំដាប់ប្រតិបត្តិដើម្បីដឹងតាមដល់សច្ចធម៌
ភិក្ខុទាំងឡាយ! បុរសបុគ្គលក្នុងករណីនេះ៖ ជាបុគ្គលមានសទ្ធាកើតឡើងហើយ រមែងចូលទៅរកបុគ្គលដែលដល់នូវអរិសច្ចៈ(សប្បុរស), ពេលចូលទៅរក រមែងចូលទៅអង្គុយជិត, ពេលអង្គុយជិត រមែងផ្ទៀងសោតាស្តាប់, បុគ្គលដែលបានផ្ទៀងសោតាស្តាប់រមែងបានស្តាប់ព្រះសទ្ធម្ម។

គ្រាន់តែបានស្ដាប់ហើយ រមែងកត់ចំណាំធម៌ទុក, រមែងមានសេចក្ដីប្រាថ្នាគិតពិចារណា ដល់ខ្លឹមសារនៃធម៌ទាំងឡាយ ដែលខ្លួនបានចងចាំទុកនោះ, ពេលគេមានចេតនាកំពុងពិចារណា ដល់ខ្លឹមសារនៃធម៌នោះៗ, ធម៌ទាំងឡាយរមែងធន់ទ្រាំចំពោះការចាំពិសោធន៍។

ពេលធម្មៈធន់ចំពោះការចាំពិសោធន៍មានស្រាប់ហើយ ឆន្ទៈ (ការស្រឡាញ់ពេញចិត្ត) រមែងកើតឡើង, បុគ្គលដែលកើតមានឆន្ទៈដុះក្នុងចិត្តហើយ រមែងមានឧស្សាហៈ, ពេលមានសេចក្ដីព្យាយាមហើយ រមែងពិចារណារកភាពសមតុល្យនៃធម៌នោះៗ។

ពេលពិចារណារកភាពសមតុល្យនៃធម៌នោះហើយ រមែងតម្កល់ខ្លួនទុកក្នុងធម៌នោះ, បុគ្គលដែលមានខ្លួនបញ្ជូនទៅហើយក្នុងធម៌នោះ រមែងធ្វើឲ្យជាក់ច្បាស់ ដល់បរមត្ថសច្ចៈដោយនាមកាយផង, រមែងឃើញប្រត្យក្សទាំងអស់ ដល់បរមត្ថសច្ចនោះប្រកបព្រមដោយបញ្ញាផង៕

. . ๑๓/๒๓๓/๒๓๘.

ប្រភព៖ ព្រះត្រៃរ័តន៍

No comments:

Post a Comment