Wednesday, January 4, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៥)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៥)

“...សូមឲ្យលោកអ្នកបានគិតពិចារណា ត្រិះរិះសញ្ជឹងគិតឲ្យឃើញច្បាស់ទៅចុះថា រូបរាងកាយរបស់យើងនេះ ម្ដេចម្ដាក៏ត្រូវលុបលាងជម្រះរាល់ថ្ងៃទាំងព្រឹក ទាំងថ្ងៃ ទាំងល្ងាច យ៉ាងហោចណាស់ក៏ពីរដងដែរក្នុងមួយថ្ងៃ ឲ្យអត់សោះនោះមិនបានឡើយ ទាំងត្រូវធ្វើសេចក្ដីព្យាយាមសម្អាតជានិច្ចកាល នៅតែមានក្លិនមិនគួរជាទីរីករាយចេញមកទៀត ទុកណាជាខិតខំរកវត្ថុផ្សេងៗមកអប់មកលាប ក៏នៅតែបិទបាំងទប់ស្កាត់ក្លិននោះមិនបានយូរ។ ចុះទម្រាំចិត្តរបស់យើង ដែលជាធំជាងរូបកាយ ជាប្រធាន ជាចៅហ្វាយ ជាម្ចាស់បង្គាប់បញ្ជាចង្អុលធ្វេងស្តាំកិច្ចការឲ្យរូបកាយធ្វើពិត តើមានអ្នកណាយកចិត្តទុកដាក់ លាងជម្រះវត្ថុស្មោករោគចេញដែរទេ? តាំងពីតូចរហូតដល់ធំ ដល់ចាស់ទុំចង់នឹងទុំជ្រុះទៅហើយ តើវាបានសន្សំវត្ថុមិនល្អមកច្រើនដល់កម្រិតណាទៅ ឬថា មើលមិនឃើញ ទើបមិនចាំបាច់ត្រូវលាងជម្រះវាចេញឬ?.... 

អប់រំដោយ 
តេជ. តោ ព្រហ្មរង្សី
ប្រភព៖ ធម្មៈ ព្រះត្រៃរ័តន៍


No comments:

Post a Comment