Thursday, January 5, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៨)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៨)

“... ខ្វះតែទង្វើប៉ុណ្ណោះពួកយើង។ ពេលធ្វើពិត ក៏បានពិត ឃើញពិត កើតមានពិត។ ព្រះពុទ្ធបរមគ្រូនៃយើង រង់ចាំនឹងផ្ដល់រង្វាន់ឲ្យពួកយើងជានិច្ច ជាមិនខានឡើយ។ បើធ្វើចូលទៅ  ប្រាកដប្រជាចូលទៅ ព្រះអង្គពិតជាផ្ដល់រង្វាន់ហើយ មិនពិបាកឡើយ តិចក៏ផុសឡើងនៅត្រង់ចិត្តច្បាស់ ភ្លឺស្វាង ស្ងប់កើតមានឡើង សេចក្ដីសុខក៏កើតមកតាមនោះដែរ រឹតតែបន្តធ្វើ រឹតតែបានច្រើនជាងនោះថែមទៀត។

ត្រូវអប់រំហ្វឹកហាត់វា ហ្វឹកហាត់ឲ្យក្លាយទៅជាសមាធិជាក់លាក់។ ចិត្តរបស់យើងជាក់ច្បាស់ល្អប្រពៃហើយ ក៏សម្លឹងចូលទៅរកវា។ វាក៏កើតមានពន្លឺ ដែលមានសភាពភ្លឺច្បាស់កើតមានឡើងនៅត្រង់ចិត្ត សុខក៏កើតមានព្រម ក៏សោយសុខក្នុងពេលនោះ សោយសុខរហូតដល់ធុញទ្រាន់នឿយណាយ។ សុខវាក៏រលាយអស់ទៅ វិបស្សនាក៏រត់ចូលមក សួរថា តើត្រង់ណាទៀង ត្រង់ណាមិនទៀង ត្រង់ណាទៀង ត្រង់ណាមិនទៀង?

អស់ហើយ សកន្ធកាយមិនទៀងក្នុងវត្ថុណាមួយ បោះចោលវាទៅ បោះចោលអស់ហើយ ក៏នៅជាមួយនឹងព្រះធម៌នុ៎ះឯង ទៅណាក៏ទៅជាមួយគ្នានុ៎ះឯង សប្បាយហើយ។ វាពិបាកនិយាយ រឿងនេះមិនពិបាកទេ វាក្របុគ្គលអ្នកធ្វើប៉ុណ្ណោះឯង...

អប់រំ ដោយ
តេជ. ចារុធម្មោ


No comments:

Post a Comment