Thursday, January 5, 2017

ប្រុសល្អក៏មានដែរ តែគ្រាន់តែមានតិច!


- កាលពីយើងទើបរៀបការហើយ ខ្ញុំនិងប្រពន្ធខ្ញុំ មិនសូវមានលុយនោះទេ ដូច្នេះពួកយើងទាំងពីរ ខិតខំតស៊ូយ៉ាងលំបាកដើម្បីគ្រួសារ។ ប្រពន្ធខ្ញុំស្អាត មានចំណេះដឹងខ្ពស់ ខ្ញុំឆ្ងល់ថាហេតុអីនាងព្រមមកលំបាកជាមួយខ្ញុំ តែខ្ញុំចង់និយាយថា អរគុណនាងដែលនៅក្បែរខ្ញុំ នៅពេលដែលខ្ញុំគ្មានអ្វីទាំងអស់។

- ពេលនាងចាញ់កូនលើកដំបូង ខ្ញុំអាណិតនាងណាស់ ព្រោះមិនថាញ៉ាំអីចូលទៅ ត្រូវក្អួតចង្អោរចេញមក៍វិញទាំងអស់ វិលមុខ ឈឺក្បាល អស់កម្លាំង ខ្ញុំចង់តែចាញ់កូនជំនួសនាងទេ តែខ្ញុំបានត្រឹមតែជួយគក់ រឹត និងទៅទិញអីដែលនាងចង់ញ៉ាំតែប៉ុណ្ណោះ។

- នៅពេលដែលពោះកាន់តែធំ ខ្ញុំអាណិតនាងណាស់ ដែលត្រូវពរពោះ២៤ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុង១អាទិត្យ ស្បែកមុខ និងដងខ្លួនឡើងខ្មៅៗ បែកសង្វារ នាងជាមនុស្សស្រឡាញ់ខ្លួនណាស់ ស្រឡាញ់ភាពស្អាតណាស់ តែដើម្បីកូន នាងសុខចិត្តលះបង់ ក្រៅពីជួយកាត់ក្រចក កំដរនាងដើរហាត់ប្រាណ ឈ្លីជើងឱ្យ ពេលនាងរមួលក្រពើ ជូនទៅពេទ្យ ជួយធ្វើការងារផ្ទះខ្លះៗ និងជូននាងទៅញ៉ាំរបស់ដែលនាងចង់ញ៉ាំ ខ្ញុំមិនដឹងថាអាចធ្វើអីបានទេ។

- ខ្ញុំយល់ថា ខ្ញុំមានសេចក្តីសុខណាស់ នៅពេលដែលពួកយើងទាំងពីរនាំគ្នាទៅទិញសម្ភារៈទារកជាមួយគ្នា គ្រប់ពេលដែលស្តាប់ឮសំឡេងបេះដូងកូនក្នុងអេកូ ខ្ញុំចង់តែឃើញគេឆាប់ៗទេ ខ្ញុំមិនអាចរង់ចាំបានទេ។

- ពេលនាងឈឺពោះកើតកូន នាងយំផង ស្រែកផង នាងថាឈឺខ្លាំងណាស់ ខ្ញុំជ្រួលច្របល់មិនដឹងថាចាប់អី ចោលអី ជួយឈ្លីចង្កេះនាងតិច ជួយទប់ពោះនាងតិច តើនាងឈឺប៉ុណ្ណាទៅ នៅពេលពេទ្យកាត់សាច់នាងឆៅៗ ឈាមហូរដូចក្បាលរ៉ូបូណេ បេះដូងខ្ញុំស្ទើប្រេះបែក រលេះរលួយអស់ហើយ តែទីបំផុត សម្លេងនៃភាពរីករាយបានចេញមក៍ហើយ "ង៉ា ង៉ា ង៉ា" អរគុណប្រពន្ធសម្លាញ់ ដែលអូនបានធ្វើការងារដ៏មហាលំបាកនេះដើម្បីបង កូនយើងគួរឱ្យស្រឡាញ់បែបនេះ សុទ្ធតែជាគុណសម្បត្តិអូនទាំងអស់។

- ការងារមើលកូនពិតជាលំបាកលើសអ្វីដែលធ្លាប់ស្មានទុក សុំទោសប្រពន្ធសម្លាញ់ដែលបងលួចខ្ជិល លួចគេងលក់ លួចធ្វើពុត ធ្វើជាមិនឮសម្លេងកូនយំនៅពេលយប់ ដោយសារបងហត់នឹងការងារ តែបងដឹងថាអូនហត់លើសបង ១០ដង តែអូនមិនអាចលួចខ្ជិលដូចបងបាន បងបានត្រឹមជួយបោកខោអាវកូន ជួយលាងដបទឹកដោះគោ បងដឹងថាពេលខ្លះអូនខឹងបង មិននៅជួយអូន អូនហត់ បងដឹង អូនមិនមែនជាមនុស្សយន្តឯណា។

- ពេលខ្លះខ្ញុំក៏ស្រ្តេសនឹងការងារ ចង់មានពេលកម្សាន្តខ្លះ តែខ្ញុំមិនដែលចេញទៅផឹកស៊ី KTV អីនិងគេទេ ព្រោះខ្ញុំដឹងច្បាស់ថា ខ្ញុំមិនមែនថាងចេង ដែលអាចទប់ទល់នឹងបិសាចកញ្ជ្រោងទាំងនោះបានទេ ដូច្នេះកុំទៅល្អជាជាង ខ្លាចបង់ខ្លួនបង់ប្រាណ អស់ទាំងលុយ ឆ្លងទាំងជំងឺ ហើយធ្វើឱ្យប្រពន្ធឈឺចិត្តទៀត វាគ្មានអីអស្ចារ្យទេ ដឹងចង់ឱ្យគេលួងលោមស្អី ខ្ញុំជាប្រុស មិនមែនខ្ទើយ(ញី)ណា ដែលចេះតែចង់ឱ្យគេលួងលោមនោះ។

- តិចថាខ្ញុំចូលសង្គមមិនចុះទៅ ជាមួយនឹងការងារប្រាក់ខែជាង២ពាន់ដុល្លារ ខ្ញុំអត់ខ្វះញាតិទេ ផ្ទះ១ល្វែងនៅប៉េង ហួត និងឡានកាមរី 2012 មួយគ្រឿង ទុកគ្រាន់ដឹកប្រពន្ធកូនដើរលេង និងញ៉ាំអីៗ ហើយកាលខ្ញុំក្រ ខ្ញុំស្គាល់ញាតិ ស្គាល់មិត្តច្បាស់ហើយ៕

ប្រភព៖ ផេកកំពូលចែករំលែក
 រូបភាពហ្វេសប៊ុកផេក



No comments:

Post a Comment