Thursday, February 2, 2017

ពេល​បាក់​ទឹកចិត្ត សាកធ្វើ​រឿង​ ៩ យ៉ាង​នេះ​ អាច​ជួយឲ្យ​ជីវិត​អ្នក​ធូរស្រាល​ឡើង​វិញ


​មនុស្ស​គ្រប់រូបទាំង​អស់​ សុទ្ធតែ​ជួបនូវ​រឿង​សប្បាយចិត្ត និង​រឿង​កើតទុក្ខ​ជាក់​ជា​មិន​ខានឡើយ ប៉ុន្តែ​ពេលណា​ជួប​បញ្ហា​ស្មុគស្មាញកង្វល់ទាំងនេះ ​គួរណាស់តែ​អ្នកធ្វើនូវ​រឿង​មួយ​ចំនួន ដើម្បី​រំដោះ​អ្នកចេញ​ពី​បញ្ហាស្មុគស្មាញ ទុក្ខកង្វល់ទាំងអស់​នេះគឺ៖

១. ងូត​ទឹក​ក្ដៅ៖ ដើម្បី​ជួយ​បញ្ចេញ​ទុក្ខ​ព្រួយ និង​សម្រួល​អារម្មណ៍​អ្នក​ឲ្យ​ល្អ​ឡើង​វិញ។

២. រក​អ្នក​និយាយ​ជាមួយ៖ ដើម្បី​ឲ្យ​គេ​បាន​និយាយ​ជាមួយ​ ហើយអ្នក​អាច​ប្រាប់​រឿង​ស្មុគស្មាញ​ឲ្យ​ធូរ​ទ្រូង។ ជាពិសេស​គេ​អាច​ជួយ​បញ្ចេញ​មតិ និង​ផ្ដល់​ដំបូន្មាន​ល្អ​ៗ។

៣. មើល​រឿង​កំប្លែង៖ មើល​វីដេអូ​កំប្លែង ​ពេលអ្នក​មិន​សប្បាយចិត្ត ​គឺជា​វិធី​ដ៏​ល្អមួយ ព្រោះ​ភាព​កំប្លុកកំប្លែង​អាច​ជួយកាត់​បន្ថយ​បញ្ហា​អ្នក​បាន។

៤. ស្ដាប់​តន្ត្រី៖ តន្ត្រី​អាច​ជួយ​ធ្វើឲ្យ​​អារម្មណ៍​អ្នក​អណ្ដែតអណ្ដូង ភ្លេចទុក្ខព្រួយនានា​បាន។

៥. ចេញក្រៅ៖ ការ​ចេញ​ទៅ​ស្រូប​យក​ខ្យល់​អាកាសបែប​ធម្មជាតិនៅ​​ខាង​ក្រៅ វា​ក៏​អាច​ជួយ​សម្រួល​អារម្មណ៍​អ្នក​បាន​ខ្លះៗ​ដែរ។

៦. រៀបចំ​ផ្ទះ​ឡើង​វិញ៖ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ស្មុគស្មាញ ​មិន​ដឹង​ថា​ធ្វើ​អ្វី​បាន​នោះ គួរតែ​រៀបចំ​បន្ទប់​គេង ទូរ​សំលៀកបំពាក់ ក៏​ដូច​ជា​កន្លែង​ផ្សេង​ៗ​នៅ​ក្នុង​ផ្ទះ។ ពេល​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ឡើង​វិញ​ដោយ​មិន​ដឹង​ខ្លួន។

៧. ទទួកទាន​ភេសជ្ជៈ​ផ្អែម៖ ជាតិ​ផ្អែម អាច​ជួយ​កាត់បន្ថយ​អារម្មណ៍​តានតឹង​របស់​មនុស្ស​បាន ដូចនេះ​ចូរព្យាយាម​ញ៉ាំ​ភេសជ្ជៈ​ណា ​ដែល​មាន​រសជាតិ​ផ្អែម​ៗ​ឲ្យ​បាន ១ ឬ ២​កែវ។

៨.ដើរផ្សារទិញទំនិញ៖ វិធី​នេះ​សម្រាប់​មនុស្ស​ស្រី អាច​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​បុរស។ ពេល​មិន​សប្បាយចិត្ត​អ្នក​គួរ​ដើរ​ផ្សារ​ទិញ​ទំនិញ​ខ្លះ ដើម្បី​ទុក​ជា​ការ​បន្ថយ​កំហឹង។

៩.លេង​ជាមួយ​សត្វ​ចិញ្ចឹម៖ ពេល​​បាក់​ទឹកចិត្ត​គ្មាន​នរណា​នៅ​ក្បែរ កូន​សត្វ​តូច​ៗ​ដែល​​ចិញ្ចឹមនៅ​ក្នុង​ផ្ទះ​ អ្នក​អាច​ប្រលែង​លេង​ជាមួយ​ពួក​វា។ ភាព​ក្រមិចក្រមើមរបស់​ពួក​វា ​ធ្វើឲ្យ​អ្នក​ញញឹមចេញមកបាន​ដោយ​មិន​ដឹង​ខ្លួន៕
------------------------------------------------ 
ប្រភព៖ Boldsky រូបភាព៖ ផេកហ្វេសប៊ូក

 ប្រែ​.ទ្រី រ៉ាវី

No comments:

Post a Comment