Wednesday, February 22, 2017

ស្រឡាញ់គ្នាបានណ៎ា! ប៉ុន្ដែកុំល្ងង់ឆោត


ក្នុងមួយជីវិតរបស់យើង ក៏អាចធ្លាប់ធ្លាក់ចូលទៅក្នុងសភាពល្ងង់ខ្លៅ ដោយសារតែសេចក្ដីស្រឡាញ់ដែរ ប៉ុន្ដែមិនមានមនុស្សច្រើន ប៉ុន្មានទេ ដែលអាចនិយាយពេញៗមាត់ថា សេចក្ដីស្រឡាញ់គ្រានេះ ខ្ញុំស្រឡាញ់ដោយភាពវៃឆ្លាតពិតមែននោះ ដើម្បីជាការការពារ មើលថែបេះដូង មិនឲ្យឈ្លក់វង្វេងស្រឡាញ់អ្នកណា មួយងប់ងល់ ទាល់តែបាត់បង់សតិនុ៎ះ។ គោលគំនិតល្អដើម្បីជីវិត សូមលើកយក នូវប្រយោគមួយចំនួន មកណែនាំទិចនិច ការពារបេះដូងមាន ៥ចំណុច ងាយៗ ដូចខាងក្រោម៖

ក្មេងល្ងង់១ គេជាខ្យល់ដង្ហើម អ្នកបានប្រគល់បេះដូងឲ្យគេ ដល់អស់រលីងពីខ្លួន ស្ទើរតែគ្មានត្រង់ណាមួយសេសសល់ ដើម្បីដាក់នរណា ម្នាក់ទៀតបានឡើយ មិនថាអ្នកកំពុងធ្វើអ្វី ឬនៅទីណាទេ ក្នុងចិត្តរបស់អ្នក នឹកដល់គេគ្រប់ពេលជានិច្ច។ អ្នកបានគិតស្រមៃផ្ដិត នូវទេពវិមាននៅលើអាកាសវេហា ដោយខ្លួនម្នាក់ឯងថា គ្រប់ផ្នែកក្នុងអនាគត នឹងមានរូបគេរួមជាមួយផងដែរ។ វាមិនគួរឲ្យចម្លែកចិត្តទេ ដែលអ្នកនឹងតោងស្អិតរមួតជាមួយគេ ដូចជាស្ករតាំងម៉ែ។ មិនថាអ្នកទៅទីណា អ្នកច្រើនសុំឲ្យគេទៅជាមួយ នឹងបានជាគ្នា មិនលើកលែងឡើយ សូម្បីតែកម្មវិធីជប់លៀង។ ជាពិសេសមិត្តភក្ដិស្និតស្នាល  ព្រមទាំងអ្នកបានផ្ដល់ភាពសំខាន់ ចំពោះម្តាយឪពុក ក្រុមគ្រួសារ និងមិត្តភកិ្ដក៏រៀងថយចុះដែរ  ព្រោះខាងក្នុងចិត្តអ្នកគិតថា ប្រហែលជាមិនថ្វីទេ ដែលខ្ញុំគ្មានពេលឲ្យអ្នកណាមួយ ព្រោះចុងក្រោយទៅ មនុស្សដែលខ្ញុំនៅរួមអស់មួយជីវិតគឺ គេ

វិធីស្រឡាញ់យ៉ាងឆ្លាត ការដែលអ្នកស្រឡាញ់ នឹងយកចិត្ត ទុកដាក់លើមនុស្ស ដែលអ្នកស្រឡាញ់  វាជារឿងល្អហើយ ប៉ុន្តែការស្រឡាញ់ បែបខ្លួនជាប់គ្នានោះ វាមិនបានជួយឲ្យសេចក្ដីស្រឡាញ់ របស់អ្នកល្អិតរមួតយ៉ាងណាមួយទេ មានតែនឹងធ្វើឲ្យគេធុញទ្រាន់ និងមើលឃើញតម្លៃរបស់អ្នកធ្លាក់ចុះ ការលើកលែងកន្លែងទំនេរតូចឲ្យអ្នក នឹងមានគេបាន ដកដង្ហើមដោយខ្លួនឯង និងធ្វើឲ្យសេចក្ដីស្រឡាញ់របស់អ្នក មានសេចក្ដីសុខច្រើនឡើង និងសុំឲ្យអ្នកចងចាំទុកថា រឿងដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក មិនមែនជាគេ តែជាមនុស្សដែលស្រឡាញ់ និងមានបំណងល្អលើអ្នកអស់មួយជីវិត ដូចជា ម្ដាយ ឪពុក និងសមាជិកគ្រួសាររបស់អ្នកទៅវិញទេ។

ក្មេងល្ងង់២ ពិការភាពដោយសារស្នេហា អ្នកមិនធ្លាប់បើកចិត្ត ទទួលស្តាប់មតិយោបល់របស់អ្នកណាមួយឡើយ មានចិត្តស្ដាប់ តែគេម្នាក់ប៉ុណ្ណោះ។ សូម្បីពេលខ្លះ មិត្តជិតស្និត នឹងព្យាយាម កើនរំលឹក ដាស់តឿនអ្នកថា គេកំពុងតែធ្វើបាបអ្នកហើយ ប៉ុន្តែអ្នកមិនជឿស្ដាប់ ថែមទាំងមានចិត្តខឹងស្អប់មិត្តភក្ដិទៅទៀត។ សូម្បីតែទេវតា ក៏ព្យាយាមដាស់តឿន ដោយការបណ្ដាលចិត្ត ឲ្យអ្នកធ្លាក់ចូលទៅ ក្នុងស្ថានភាពមួយយ៉ាប់យ៉ឺន ដែលឃើញផ្ទាល់នឹងភ្នែកថា គេកំពុងតែក្បត់ចិត្តអ្នក ប៉ុន្តែអ្នកក៏នៅតែបើលឱកាសឲ្យគេ កែខ្លួន ហើយនាទីចុងក្រោយ អ្នកជឿទៅលើពាក្យ ដោះសារខ្លួនរបស់គេ ដោយងាយស្រួលទៅវិញ។

វិធីស្រឡាញ់យ៉ាងឆ្លាត ពិតហើយថា  មនុស្សដែលអ្នកស្រឡាញ់ជាមនុស្ស និងជាបេះដូងរបស់អ្នកជ្រើសរើស ហើយថាជាមនុស្សល្អបំផុត ទើបមិនមែនជារឿងអីត្រូវចម្លែកទេ ប្រសិនបើអ្នក នឹងព្រមទទួលយក និងជឿជាក់លើគេច្រើនជាងអ្នកផ្សេង ប៉ុន្តែសូមឲ្យអ្នកស្ទាបស្ទង់បន្ដិចសិនថា ក្រៅពីរូបគេ (គួរឲ្យស្រឡាញ់) អ្នកហើយ ថែមទាំងមានអ្នកដទៃមកស្រឡាញ់ និងមានបំណងល្អលើអ្នក ច្រើននាក់ទៀត ដូចគ្នា។ ប្រសិនបើ អ្នកបើកភ្នែក បើកត្រចៀក បើកចិត្ត ចាំស្ដាប់ពួកគេបន្តិច ជួនកាល ការពិតដែលសែនឈឺចាប់ អាចកំពុងរង់ចាំ ឲ្យអ្នកបានពិសោធក៏ថាបាន។ ចាំទុកផងថា ការឈឺចាប់ គ្រាំគ្រា ប្រែះស្រាំ ខ្ទេចខ្ទាំបេះដួង នៅថ្ងៃនេះ ល្អជាងបណ្ដោយទុកឲ្យឈឺចាប់វេទនាធ្ងន់ធ្ងរនៅថ្ងៃក្រោយ

ក្មេងល្ងង់៣ អ្នកលះបង់ចោល ពាក្យថា លះបង់ចោល និង សុខចិត្ត ជាពាក្យសំខាន់ ដែលជាប់គាំង នៅក្នុងចិត្តអ្នក។ អ្នកជឿជាក់យ៉ាងខ្លាំងថា ក្ដីស្រឡាញ់ គឺការឲ្យ ដោយគ្មានលក្ខខណ្ឌ។ អ្នកទើបនឹងគេចចេញពីការងារ មិនចូលសាលា ឬលះបង់ពេលវេលា ដែលគួរផ្ដល់ឲ្យក្រុមគ្រួសារ ដើម្បីបានទៅនៅជិតជាមួយមនុស្ស ដែលអ្នកស្រឡាញ់។ ប្រសិនបើ គេត្រូវការអ្វី អ្នកព្យាយាមយ៉ាងអស់ពីកម្លាំងកាយចិត្ត ដើម្បីរកវត្ថុនោះ យកទៅឲ្យ ទោះបីជាខាត់បង់លុយកាក់ អស់ប៉ុន្មានក៏មិនគិតស្ដាយ អ្នកសុខចិត្តចំណាយ យ៉ាងពេញទី ព្រោះតែអ្នកគិតថា ជាតួនាទី។

វិធីស្រឡាញ់យ៉ាងឆ្លាត ការលះបង់ និងសុខចិត្ត វាមិនមែនបេះដូងសំខាន់នៃក្ដីស្រឡាញ់ទេ ប៉ុន្តែការយល់ចិត្ត និងការបើកចិត្តឲ្យដល់គ្នាទៅវិញទៅមក ដែលជារឿងចាំបាច់ជាង។ អ្នកមិនគួរហត់នឿយត្រឹមតែម្នាក់ឯងទេ ព្រោះក្រៅពីគេ នៅមិនទាន់ មើលឃើញពីគុណតម្លៃ អ្នកថែមទាំងអស់សង្ឃឹមក្នុងក្ដីស្រឡាញ់ ដែលមានទម្ងន់ខ្លាំងនេះផង។

ក្មេងល្ងង់៤ ព្រមគ្រប់យ៉ាងដើម្បីគេ ទុកណាជាគេស្រឡាញ់អ្នកក៏ដោយ ប៉ុន្តែគេនៅមានអារម្មណ៍ថា និស្ស័យខ្លះរបស់អ្នក មិនទាន់បានល្អគ្រប់គ្រាន់ ដូចនោះគេទើបព្យាយាមសង្កិតសង្កន់ និងផ្លាស់ប្ដូរអ្នក គ្រប់មធ្យោបាយ ជាអាទិ៍ គេមិនចូលចិត្តឲ្យអ្នកមេកអាប់(តែងមុខ)  ទាំងដែលអ្នកជាមនុស្សស្រឡាញ់ស្អាត ស្រឡាញ់ស្រស់ គេហាមមិនឲ្យអ្នកមើលភាពយន្តក្នុងរោងកុន ទាំងពីមុននេះ ការមើលភាពយន្ដជាការងារអត្ថិភាពរបស់អ្នក ក្នុងទីបំផុត ក៏ព្យាយាមបង្ខំបង្ខាំងចិត្ត មិនឲ្យចូលចិត្តរឿងទាំងអស់នោះតាមគេ ទៅបានដោយគ្រាន់ត្រឹមតែត្រូវការធ្វើ ឲ្យត្រូវចិត្តគេប៉ុណ្ណោះ។

វិធីស្រឡាញ់ឆ្លាត ស្នេហាពិត ដែលគង់វង់ឋិតថេរ គឺការស្រឡាញ់ខ្លួន ដែលមានភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ប៉ុន្តែបើគេស្រឡាញ់អ្នក ក្នុងបែបដែលចង់ឲ្យអ្នកបាន។ ស្នេហាគ្រានោះ ប្រហែលជាមិនបង្កឲ្យកើតមានសេចក្ដីសុខ ដែលឋិតថេរយូរអង្វែងបានឡើយ ព្រោះចុងក្រោយទៅ អ្នកក៏មិនអាចក្លាយទៅជាអ្នកផ្សេងទៅបានគ្រប់ពេលវេលា ដូចគ្នា។

ក្មេងល្ងង់៥ ស្រឡាញ់សើរៗ ចិត្តគ្មានសតិ ព្រោះអ្នកស្រឡាញ់គេ ទើបបណ្ដោយឲ្យគេ ចូលមកបង្គាប់បញ្ជាជីវិត ដោយអ្នកមិនទាន់ដឹងខ្លួន ទាំងដែលពីមុននេះ អ្នកក៏ធ្លាប់មានសតិទទួលដឹងថា រឿងណាត្រឹមត្រូវ ឬមិនត្រឹមត្រូវដែរ ប៉ុន្តែពេលអ្នកមកសេពគប់ជាមួយគេ មិនថាគេនិយាយអ្វី អ្នកលង់ជឿគេយ៉ាងងាយស្រួល ឧទាហរណ៍ដូចជា គេសុំអង្វរ ឲ្យអ្នកទៅលួចលុយឪពុកម្ដាយ ដើម្បីនាំទៅដើរលេង ក្នុងថ្ងៃវិស្សមកាលរយៈពេលយូរជាមួយគ្នា ដោយផ្តល់នូវហេតុផលថា គ្រាន់តែសុំខ្ចីប៉ុណ្ណោះ ហើយគេក៏ប្រញាប់រកលុយយកមកសងវិញ ឲ្យលឿនបំផុត ប៉ុន្តែចុងក្រោយគេ ក្លែងធ្វើជាភ្លេច ហើយមិនធ្លាប់បាននិយាយរឿងបែបនេះម្ដងឡើយ។

វិធីស្រឡាញ់យ៉ាងឆ្លាត អ្នកគួរតាំងសតិ គិតពិចារណា មុននឹងសម្រេចចិត្តថា រឿងណាល្អ រឿងណាអាក្រក់ ដោយមិនជឿគ្រាន់តែព្រោះថា ជាពាក្យសម្ដីរបស់មនុស្ស ដែលអ្នកស្រឡាញ់ ព្រោះចុងក្រោយទៅ ស្នេហាគ្រានេះ នឹងបណ្ដាលឲ្យអ្នកជួបតែសេចក្ដីទុក្ខ ដោយគេចមិនផុតឡើយ។ 

នាទីចុងក្រោយនេះ សូមបញ្ចប់ដោយពាក្យអប់រំរបស់ តេជគុណ វ៉.វជិរមេធី ត្រង់ថា សេ្នហាមានទាំងគុណសម្បត្តិ និងគុណវិបត្តិ កើតឡើងស្ថិតនៅត្រង់ថា នឹងសម្លឹងមើលដោយសតិបញ្ញា ឬក៏អត់ បើទំនាក់ទំនងនោះ ប្រកបទៅដោយសតិបញ្ញា សេ្នហាក៏ជាគុណសម្បត្តិ ព្រោះមានមនុស្សច្រើនណាស់ ខំកសាងឡើងមកបាន ដោយសេចក្ដីស្រឡាញ់ ដែលជាកម្លាំងបណ្ដាលចិត្ត... ស្នេហាមានទាំងដើមផ្លូវ នៃសេចក្ដីសុខ និងជាច្រកទ្វារទៅកាន់សេចក្ដីទុក្ខ នឹងស្រឡាញ់អ្នកណា វាយ៉ាងម៉េច ត្រូវស្រឡាញ់ខ្លួនឯងផង បើនឹងស្រឡាញ់អ្នកណាមួយហើយ កុំមកធ្វើបាបចិត្តខ្លួនឯង

ប្រភព៖ Secret




No comments:

Post a Comment