Sunday, February 19, 2017

ជូនកាលសេចក្ដីស្រឡាញ់ ក៏មានបញ្ហា ច្រើនដែរ


មានរឿងមួយទៀត ដែលខ្ញុំចង់សួរ ចង់ដឹង អស់រយៈកាល៦-៧ឆ្នាំហើយ  ដែលខ្ញុំកំពុងសិក្សា ក្នុងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ពេលនោះ ខ្ញុំ និងប្រពន្ធខ្ញុំ តែងតែឈ្លោះវិវាទគ្នាជាញឹកញាប់ តមាត់តកគ្នា តែក៏ជានានឹងគ្នាវិញ ដោយប្រើប្រាស់ពេលវេលាមិនយូរឡើយ។

ប្រពន្ធរបស់ខ្ញុំ ប្រហែលជាមានផលបុណ្យ ដែលធ្លាប់ធ្វើសន្សំទុកមកបានល្អ នាងទើបមានបីតិសោមនស្ស ចំពោះការបំពេញបុណ្យកុសល សាងសន្សំបារមីជារឿយៗ រហូតដល់ធ្វើឲ្យនាងបដិសេធ រឿងភេទសម្ព័ន្ធ តាមបែបធម្មជាតិគូស្វាមីភរិយា ប៉ុន្តែខ្ញុំមិនអាចអត់ទ្រាំរឿងទាំងអស់ហ្នឹងនេះបានទេ។ ប្រពន្ធរបស់ខ្ញុំ  នាងតែងតែប្រាប់ដល់ខ្ញុំថា នាងហត់នឿយ នាងចង់សម្រាក មិនថាថ្ងៃនេះ ឬថ្ងៃណាទេ នាងក៏មានអារម្មណ៍មិនសូវល្អ មិនសូវចេញនិយាយស្ដី មិនស្រួលខ្លួនអស់ជាច្រើនថ្ងៃ ឬកាន់ត្រណមកាមេ នាងថា យើងស្រឡាញ់គ្នាហើយ មិនចាំបាច់ធ្វើអ្វីក៏បាន ទាល់តែធ្វើឲ្យខ្ញុំជ្រួលច្រាលក្នុងចិត្ត តប់ប្រម៉ល់ ខឹងឆោឡោមួម៉ៅឡើងភ្លាមៗ។

ក្នុងពេលនោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ិនធើណែត កំពុងពេញនិយម មនុស្សម្នា ប្រើប្រាស់ជាប្រភព នៃការស្រាវជ្រាវទិន្នន័យផ្សេងៗ ដែលមានគ្រប់ប្រភេទ រួមទាំងវើបផ្សាយ ដែលជាប្រភេទ អាសភាស អានាចារផ្សេងៗ។ ខ្ញុំក៏ជាមនុស្សម្នាក់ ក្នុងចំណោមពួកគេដែរ ដែលចុចចូលទៅក្នុងវើបផ្សាយ ទាំងអស់ខាងលើ ហើយខ្ញុំ ក៏បានព្យាយាមនឹងកាត់ផ្ដាច់ នូវរឿងទាំងអស់នេះ តែក៏នៅធ្វើមិនបាន ដូចជាថា បុណ្យក៏ធ្វើ បាបក៏សាង ព្យាយាមអង្គុយធ្វើសមាធិ លទ្ធផលក៏មិនឃើញជាដុំកំភួន ធ្វើឲ្យខ្ញុំចូលទៅ លេងអ៊ិនធើណែត ក្នុង Chat room ដើម្បីរកមិត្តនិយាយគ្នា លួចគិតទុកក្នុងសុបិនថា បើនឹងស្គាល់មិត្តស្រីថ្មីណាម្នាក់ រហូតដល់មានសម្ព័ន្ធភាពជាមួយគ្នា យ៉ាងស៊ីជម្រៅ គឺពួកយើងត្រូវមានអីៗជាមួយគ្នា។

ខ្ញុំភិតភ័យណាស់ ទុកណា វាមានត្រឹមតែសុបិនក៏ដោយ ក៏មានអារម្មណ៍ថា ខ្លួនឯងគិតខុស ហើយ ព្យាយាមបំភ្លេចវាចោល និងខំទប់អារម្មណ៍មួយនេះ ព្រោះតែខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់ ខ្លាចក្រែងនាងពិបាកចិត្តគិតច្រើន ទើបផ្អាក់លេង chat room ជាដាច់ខាត ចាប់តាំងពីពេលនោះមក។

ចង់ផ្ដល់នូវពាក្យណែនាំថា ពេលណាកូនក្មួយប្រើប្រាស់ប្រព័ន្ធអ៊ិនធើណែត និងត្រូវមើលទៅលើកិច្ចការ ដែលខ្លួនត្រូវធ្វើមួយមុខបានហើយ ដើម្បីកុំឲ្យវង្វេងផ្លូវ ទៅបើកមើល វើបផ្សាយ ដែលជាប្រភពនៃអបាយមុខ ដែលជារឿងមិនល្អ។ យើងអាចការពារកូនក្មួយបាន ព្រោះមានកម្មវិធីកុំព្យូទ័រ ដែលអាចជួយគិតពិចារណា ប្រើការងារបានយ៉ាងត្រឹមត្រូវ ចំវិធី និងល្អបំផុត គឺស្ថាបនាឲ្យគ្រប់ក្រុមគ្រួសារ ចូលទៅទស្សនាធម្មៈ DMC បុស្តិ៍មួយនេះ ដែលមានលោកគ្រូតូច ផ្ដល់ពុទ្ធិ ចំណេះដឹងទាក់ទង់នឹងជីវិត ល្អជាងមេនាំរឿង ដែលនៅពាសពេញពិភពលោកមួយនេះ។

ខ្ញុំមិនចង់ឲ្យវិបាកកម្មរបស់ខ្ញុំមក ជាតួអង្គរារាំងរំខាន ក្នុងការសាងបារមីរបស់ប្រពន្ធខ្ញុំទេ។ ខ្ញុំស្រឡាញ់នាងខ្លាំងណាស់ ខ្ញុំចង់ឲ្យគ្រួសារយើង ជាគ្រួសារទេវតា ដើម្បីរួមគ្នាកសាងបារមីទៅរួមគ្នា។

លោកគ្រូតូច

រឿងតម្រូវការ តាមផ្លូវធម្មជាតិ រវាងស្វាមីភរិយានោះ ក៏មិនបាន ឬជាវិបាកកម្មអ្វី ហើយមនុស្សកើតមក ក៏ត្រូវកើតមកពីមាតាបិតា។ ព្រោះដូច្នោះ ការណ៍ដែលកូនទាំងពីរជាគូព្រេងព្រិទ្ធ គូបារមី សន្សំបុណ្យមករួមគ្នា ហើយបានមករួមរស់នៅជាមួយគ្នាទៀត វាក៏ជារឿងសាមញ្ញធម្មតាទៅហើយ។

វាជារឿងដែលកូនទាំងពីរ ត្រូវបែរមុខមករកគ្នា ហើយនិយាយគ្នាដោយសន្ដិវិធី សម្របសម្រួលអារម្មណ៍គ្នា ឲ្យបានល្អស្រួលបួល ហើយក៏មានគំរូល្អៗ ឲ្យកូនបានសិក្សារៀនសូត្រតាម ព្រោះមានគ្រួសារមួយចំនួន បានផ្ដាច់បុស្ដិ៍ធម្មៈនេះចេញ។ ប្រពន្ធខ្លះ គិតតែពីមើលបុស្តិ៍ធម្មៈ ប្ដីខ្លះគិតតែពីចូលមុង មានរឿងអ្វី ត្រូវមើលឲ្យជាក់ច្បាស់ សម្របសម្រួលគ្នា ឲ្យបានល្អវិញ។

មើលតួយ៉ាង ដូចជា នាងវិសាខា ជាព្រះសោតាប័ន តាំងពីអាយុ ៧ឆ្នាំ បន្ទាប់មករៀបការ។ ព្រះសោតាប័ន គឺជាព្រះអរិយបុគ្គល នៅគ្រប់គ្រងផ្ទះសម្បែង ហើយមានកូនមានចៅជាមួយគ្នា ចំណែកកូនមានត្រឹមតែកូនពីរនាក់ តែនាងវិសាខា មហាឧបាសិកា មានកូនដល់ទៅ ២០នាក់គឺ ប្រុស១០ ស្រី ១០។
នាងវិសាខា យល់រឿងទាំងអស់នេះច្បាស់ និងធ្វើតាមតួនាទីបានល្អឥតខ្ចោះ នាងបានបែងចែករវាងកាយមនុស្ស ជាមួយរឿងទំនៀមទម្លាប់ ការប្រតិបត្តិតួនាទី ស្វាមីភរិយា ត្រូវសីលត្រូវធម៌ ត្រូវទំនៀមទម្លាប់ប្រពៃណីវប្បធម៌ផូរផង់ ដែលប្ដីមួយ ប្រពន្ធមួយ ហើយក៏ត្រូវតាមច្បាប់ទម្លាប់ទៀតផង។

ប្រសិនបើនាង ទៅទាស់រឿងទាំងអស់នេះ វានឹងកើតភាពទាស់ ធ្វើឲ្យការមកសាងបារមីលំបាក នាងប្រកាន់ថា ជារឿងរបស់កាយមនុស្ស ហើយវាជាទំនៀមទម្លាប់ប្រតិបត្តិរបស់ស្វាមីភរិយា ទាំងដែលនាងជាព្រះសោតាប័ន នាងនៅធ្វើដូចនេះបាន។ ចូរកូនទាំងពីរ ទៅសិក្សាឈ្វេងយល់ពីគ្នាឲ្យបានច្បាស់ និងប្រឹក្សាយោបល់គ្នាឲ្យយល់ណ៎ា។

មានគូគ្រងជីវិតខ្លះធ្វើបាន បើសិនជាអ្នកទាំងពីរ មានទស្សនគតិដូចគ្នាថា យើងប្រព្រឹត្តនូវព្រហ្មចរិយ ក្រោយពីយើងមានកូនជាចំណងដៃហើយ បានធ្វើជាព្រះអរហន្ដនៅក្នុងផ្ទះ ធ្វើជាឪពុក ធ្វើជាម្ដាយ បានជាព្រះអរហន្ដនៅក្នុងផ្ទះ បានជាព្រះព្រហ្មនៅក្នុងផ្ទះរបស់កូនហើយ មានអ្នកស្នងវង្សត្រកូលហើយ។ បន្ទាប់ពីនេះតទៅ យើងនឹងរស់នៅ ដូចជាបង ដូចជាប្អូន ហើយយើងក៏មានតួយ៉ាងដូចគ្នាគឺ នាងភទ្ទិកាបិលានី ជាមួយបិប្លិមាណព នៅរួមរស់ជាមួយគ្នា ជាប្ដីប្រពន្ធមកអស់សែនជាតិ មិនធ្លាប់បែកគ្នាឡើយ ជាប្ដីមួយប្រពន្ធមួយបែបនេះ ជាប់មិនដាច់ អស់សែននៃជាតិ រហូតដល់ជាតិចុងក្រោយ បានរៀបការជាមួយគ្នា តែរស់នៅជាមួយគ្នា បែបជាបងជាប្អូន។ ពេលដេកក៏យកភួងផ្កាកម្រង មកអធិដ្ឋានចិត្តរួមគ្នា ហើយដាក់នៅចន្លោះចំកណ្ដាលរវាងអ្នកទាំងពីរថា បើចិត្តយើងនៅមានអារម្មណ៍ ស្វាមីភរិយា ក៏សូមឲ្យផ្កាឈើទាំងនេះស្វិតស្រពោន តែបើមិនមានទេ សូមឲ្យផ្កាឈើទាំងនេះ នៅតែស្រស់បំព្រងជានិច្ច។ ប្រាកដថា ផ្កាកម្រងនោះនៅស្រស់ញញឹមជានិច្ច ហើយដល់ទីបំផុត ការសន្សំបំពេញបុណ្យបារមីក៏ពេញបរិបូណ៌ ក៏បាននាំគ្នាចេញបួសទាំងពីរនាក់ ដល់ពេលបែកគ្នា ក៏ញ៉ាំងឲ្យផែនដីប្រថពីកក្រើកញាប់ញ័រ។

នេះក៏ជាករណីយមួយទៀត ដែលកូនត្រូវសិក្សាគិតពិចារណាមើលថា កូននៅក្នុងប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា ដៃគូជីវិតមួយចំនួនក៏ធ្វើបាន ដៃគូខ្លះទៀត ក៏ធ្វើបានដោយលំបាក។

ប្រសិនបើ នឹងប្រព្រឹត្តព្រហ្មចរិយ ក៏នាំគ្នាឲ្យធ្វើមុនរៀបការ រួចហើយមកបួស ដូចនោះទើបត្រូវល័ក្ខគោលវិជ្ជា តែប្រសិនបើ នាំគ្នារៀបការហើយ យើងក៏ត្រូវយល់ថា យើងព្រមជានិច្ច ដែលមានទំនៀមទម្លាប់ប្រតិបត្តិ តាមរបៀបស្វាមីភរិយា ឬតាមវិធីមួយទៀត ធ្វើតាមនាងឧត្តរាក៏បាន ដែលបានជូលនាងសិរិមា ដែលជាស្រ្ដីសោភិណីរបស់នគរ ឲ្យមកប្រតិប័តន៍ស្វាមីជំនួសខ្លួន។ ចំណែកនាងក៏មានពេលមកបំពេញបុណ្យកុសលនៅវត្ត បម្រើព្រះ ភិក្ខុសង្ឃ អង្គសាមណេរ បានប្រព្រឹត្តព្រហ្មចរិយធម៌នៅក្នុងសំណាក់ព្រះសាសនានេះបាន។ កូនគិតយកប្រការណាមួយក៏បាន បើមិនចេះប្រច័ណ្ឌ ឬគេហៅថា បើកចិត្តឲ្យទូលាយ យកតាមបែបព្រះនាងឧត្តរា ដូចនេះក៏ត្រូវសិក្សា ស្រេចតែលើកូននឹងរើសយកបែបណាមួយ ក៏ត្រូវប្រឹក្សាយោបល់គ្នាបាន។

ព្រោះថា ពេលខ្លះភរិយា ពេលមានកូនជាមួយគ្នាហើយ ចូលវត្តហើយ សិក្សាធម៌អាថ៌ ក៏កើតនូវការនឿយណាយក្នុងរឿងនេះ តែគ្រានេះ ផ្លែឈ្លើវាទុំមិនស្មើគ្នា។ ចំណែកប្រុសនៅមានឥន្រ្ទីយ៍មិនទាន់ចាស់ក្លា តាមមិនទាន់ ម្លោះហើយចេះតែតប់ប្រមល់មួម៉ៅ ។ ប៉ុន្តែគ្រានេះ ប្រពន្ធប្រាថ្នាចង់ប្រតិបត្តិនូវព្រហ្មចរិយ និងចង់ឲ្យប្ដីមានប្រពន្ធចុង។ បើមានពីរយ៉ាងនេះ តើរួមរស់នៅជាមួយគ្នាយ៉ាងម៉េច?  អូនចង់ឲ្យបងមានអូនតែម្នាក់គត់ តែអូនក៏មិនចង់ធ្វើជាកម្មសិទ្ធិរបស់បងបែបនេះដែរ ស្តាប់ទៅ ស្ពឹកមុខល្វីងមាត់ម៉េចមិនដឹងដូចគ្នា វាមានយ៉ាងនេះ ស្រាប់រួចមកហើយ បែបអ្នកចូលវត្ត។

ព្រោះដូច្នោះ ពេលផ្លែឈ្លើ វាទុំមិនស្មើគ្នា ក៏ត្រូវទៅរកដំណោះស្រាយផ្សេងទៀត ដែលជាមាគ៌ាច្រកចេញនៃបញ្ហារបស់គ្រួសារ។ ចំណែកស្រ្ដីត្រូវចូលវត្ត ប្រព្រឹត្តព្រហ្មចរិយ សន្សំនូវអំពើល្អ ក៏មកកន្ទក់កន្ទេញពឹងគ្រូ ឲ្យជួយធ្វើការយល់ជាមួយដែរ។

រឿងនេះក៏ត្រូវទៅនិយាយ ទៅដោះស្រាយណ៎ាកូន ដែលជាច្រកចេញនៃបញ្ហា ដែលគ្រូតូច ធ្លាប់បានណែនាំថា ថ្ងៃសីលហាមប្រព្រឹត្តកាមេ ហើយក៏អាចតមបាននូវថ្ងៃកោរ មុនថ្ងៃសីល ហើយក្រោយថ្ងៃសីលមួយថ្ងៃទៀត គេហៅថា ថ្ងៃទទួលសីល ថ្ងៃសីល និងជូនដំណើសីល រួមជា៣ថ្ងៃ។ មួយខែមាន៤ ថ្ងៃ វាត្រូវជា១២ ថ្ងៃហើយ។ ថ្ងៃកំណើត សន្មតថា យើងកើតថ្ងៃពុធ ភាគីមួយទៀតកើតថ្ងៃព្រហស្បតិ៍។ ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ក៏ត្រូវហាមពីរថ្ងៃនេះទៀត ហើយត្រូវជា៤ថ្ងៃទៀត ក៏ត្រូវជា៨។ ៨បូកជាមួយ១២ ក៏ត្រូវជា២០ថ្ងៃ។ បើយើងនឹងសង្គ្រោះចូលថ្ងៃកំណើតពុក ថ្ងៃកំណើតម៉ែ ឲ្យកូនយើងម្នាក់មួយថ្ងៃទៀត ក៏ត្រូវទៅដោះស្រាយសិន រឿងនេះកូនត្រូវធ្វើការយល់គ្នាបាន ទៅដោះស្រាយគ្នាបាន ក៏នឹងក្លាយជាគ្រួសារទេវតាហើយ៕
 --------------------------------
លោកគ្រូតូច
រូបភាពហ្វេសប៊ុកផេក



No comments:

Post a Comment