Monday, February 20, 2017

រក្សាសីល៥ គ្រប់គ្នាអាចធ្វើបាន


វិធីសាស្រ្ត អួសទាញមនុស្សឲ្យមកកាន់សីលនោះ ត្រូវវៀរចាក ៥យ៉ាងគឺ
១) មិនសម្លាប់
២) មិនលួចទ្រព្យសម្បត្តិរបស់ជនដទៃ
៣) មិនប្រព្រឹត្តខុសក្នុងកាម
៤) មិនភូតភរកុហក
៥) មិនក្រេបផឹងទឹកគ្រឿងស្រវឹង មិនជក់ មិនសេព។ 

ហើយតាមប្រក្រតី យើងក៏វៀរចាកវត្ថុទាំងនេះបានស្រាប់ហើយ ពេលដែលយើងដេកលក់។
នៅសល់១០ ម៉ោងជាងទៀត ពេលដែលយើងក្រោកឡើង យើងក៏ត្រូវបំពេញ ត្រង់ចំណុចនេះបន្ថែម ហើយវាងាយស្រួលផងដែរ  គ្រាន់តែយើងធ្វើប្រហែលគ្នា ទៅនឹងយើងដេកលក់  តែធ្វើនៅពេល ដែលយើងមានសតិ ចំពោះពេលថ្ងៃគឺ យើងធ្វើត្រឹមតែប៉ុណ្ណេះ ឥឡូវនេះ ក៏ដល់ពេលយប់ហើយ ដល់ពេលភ្ញាក់ឡើង យើងក៏ត្រូវធ្វើត្រង់ចំណុចនេះបន្តទៀត។ ឃើញទេថា វាងាយណាស់។ បើធ្វើបានត្រឹមតែប៉ុណ្ណេះ រឿងល្អៗដ៏អស្ចារ្យ ក៏ចាប់ផ្ដើបកើតឡើងយ៉ាងងាយស្រួល ក្នុងយុគៈរបស់យើងនេះ៕

លោកគ្រូតូច





No comments:

Post a Comment