Monday, February 13, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៦)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៦)

ជនពាលនោះ
អាចជាជនពាលខាងក្នុង គឺខ្លួនយើងហ្នឹងឯង
ពោលគឺ ពេលណាយើងធ្វើខុស និយាយខុស គិតខុស
ក៏មានឈ្មោះថា ជាជនពាលដូចគ្នា។
ពេលឃើញសកម្មភាពដូច្នេះកើតឡើង ក៏ឲ្យគិតពិចារណាមើលខ្លួនឯង
ឲ្យជាអត្តញ្ញូ គឺអ្នកដឹងខ្លួនថា តើខ្លួនយើងហ្នឹងឯង វាយ៉ាងម៉េចខ្លះ ខ្លួនធ្វើខុស
និយាយខុស គិតខុសដែរទេ?
បើឃើញប្រាកដថា ខ្លួនមានការប្រព្រឹត្តទៅបែបនោះមែន
ក៏គប្បីដឹងថា ត្រង់ហ្នឹងឯង ជាជនពាល។
ពេលបានឃើញដូច្នេះ ក៏ត្រូវវៀរចាកការធ្វើខុស និយាយខុស
គិតខុសនោះចោលទៅ មិនសេពគប់រកវាតទៅទៀត
ពេលធ្វើដូច្នេះបាន ក៏មានឈ្មោះថា មិនសេពគប់នឹងខ្លួនឯង ដែលជាមនុស្សពាល
គឺជាការលះបង់នូវសភាវជនពាលរបស់ខ្លួនឯងចោល
នេះក៏មានឈ្មោះថា មិនសេពគប់ជនពាលដោយប្រការមួយ៕
----------------------------
អប់រំដោយ
តេ. ញាណសំវរ

No comments:

Post a Comment