Sunday, February 5, 2017

មេមាន់បង្រៀនកូនមាន់អំពីគុណតម្លៃនៃការតាំងនៅបាន


គុណតម្លៃនៃការគង់នៅ... តើកូនមាន់សួរមេមាន់ថាម៉េចខ្លះ?
កូនមាន់សួរមេមាន់ថា តើថ្ងៃនេះ ម៉ែអត់ក្រាបពងទេឬ? នឹងនាំកូនចេញទៅដើរលេង”។
មេមាន់និយាយថា អត់បានទេកូន ម៉ែត្រូវធ្វើការងារទៀត
កូនមាន់និយាយថា ប៉ុន្តែម៉ែក្រាបពងបានច្រើនហើយណ៎ា!
មេមាន់និយាយ ដោយមានន័យជ្រាលជ្រៅដែលថា ក្នុងថ្ងៃមួយ មាន់មួយក្បាល ចុងមុខកាំបិតនៅឆ្ងាយខ្លួន។ កូនអើយ កូនត្រូវចងចាំទុកថា ... ការគង់នៅ ក៏ដើម្បីសាងនូវគុណតម្លៃ ត្រូវគេកំចាត់ចោល ក៏ព្រោះតែអស់គុណតម្លៃ។ គុណតម្លៃដែលមានកន្លងមក មិនអាចចាប់ផ្ដើមឋានៈ ក្នុងពេលអនាគតបានទេ ដូចនោះ កូនត្រូវព្យាយាមប្រឹងប្រែងរឹងមាំ ដោយខ្លួនឯងរាល់ថ្ងៃ
ប្រសិនបើកូនកើតជាសត្វឥន្ទ្រីយ៍ អត់មានអ្នកណាទះដៃសរសើរ ក៏កូនត្រូវហោះហើរដោយខ្លួនឯងបាន។
ប្រសិនបើកូនកើតជាតិណជាតិ(ស្មៅ) មិនមានអ្នកណាស្រឡាញ់បេតី ក៏កូនត្រូវដុះលូតលាស់ដោយខ្លួនឯងបាន។
ប្រសិនបើកូនកើតជាផ្កា ដែលដុះនៅក្នុងព្រៃដ៏ជ្រៅ ពុំមានអ្នកណាទៅមើលឃើញ ក៏កូនត្រូវផ្ការីកស្គុះស្គាយសាយភាយក្លិន ក្រអូបដោយខ្លួនឯងបាន។
ប្រសិនបើកូនជាអ្នកជំនួយការ មិនមានអ្នកណាមកដាស់តឿន ក៏កូនត្រូវធ្វើឲ្យសម្រេចតាមទិសដៅ ក្នុងការធ្វើអ្វីមួយ មិនចាំបាច់ត្រូវឲ្យមនុស្សគ្រប់គ្នាយល់ទេ ប៉ុន្តែកូនត្រូវធ្វើឲ្យអស់ពីសមត្ថភាពដែលកូនមានទាំងអស់។

កាយថាមពលចិត្ត
      
បើធ្វើជាមនុស្ស មិនចាំបាច់ត្រូវឲ្យគេគ្រប់គ្នា មកសរសើរ ប៉ុន្តែអ្នកត្រូវមានសន្ដានចិត្តទូលាយ ត្រង់ទៅត្រង់មក។
            ការប្រកាន់គោលជំហរដ៏តឹងរ៉ឹង ក្នុងក្ដីសុបិន រមែងមាននូវវារៈ អល់ឯកស្ទាក់ស្ទើរចិត្ត កើតមានព្រោះតែមានអ្នកដទៃសង្ស័យ និងសើចចំអក់ដាក់ ទុកណាជាមានដូចនេះ ក៏មិនជាថ្វីដែរ។
ហើយទុកណាជាមានរបួសពេញទាំងខ្លួន ក៏ត្រូវនៅប្រកបទៅដោយសម្បុរស្រស់ឆើតឆាយ ទុកណាជាមានអារម្មណ៍ពិបាកប៉ុនណា ក៏កុំបញ្ចេញឲ្យគេឃើញលើផ្ទៃមុខដែរ ព្រោះថា គ្មានអ្នកណាមួយគេចង់មើលចង់ឃើញ ពីសភាពបែបនេះរបស់យើងទេ។
ពេលដែលក្រលំបាកតោកយ៉ាក កុំនិយាយក្បូរក្បាច់ច្រើនពេក ព្រោះគ្មានអ្នកណានៅសុខៗ គេឲ្យលុយយើងទេ ដោយគ្មានមូលហេតុ។
ធ្វើការងារហត់នឿយ កុំរអ៊ូចេះចុះ ព្រោះមិនមានអ្នកណា គេជួយធ្វើយើងដោយហ្វ្រីៗទេ។
ជីវិតពិតជាជួបការលំបាកណាស់ តែកុំឲ្យបាត់បង់ជំនឿលើខ្លួនឯង ព្រោះថ្ងៃដ៏ត្រចះត្រចង់ដ៏អស្ចារ្យ អាចនឹងមាននៅថ្ងៃស្អែកនេះ សម្រាប់យើង ក៏អាចថាបាន។
និស្ស័យពិបាកៗប៉ុនណា ក៏ត្រូវមានកតញ្ញូដឹងគុណ ចំពោះលោកឪពុកអ្នកម្ដាយ ព្រោះថា ខ្លួនឯងក៏ត្រូវដូចជាពួកលោកនៅថ្ងៃខាងមុខដែរ។
         បុគ្គលដែលធ្លាប់បានជួយអ្នក កុំបំភ្លេចគុណូបការៈគេ កុំទៅបំផ្លិចបំផ្លាញធ្វើបាបមនុស្ស ដែលធ្លាប់ផ្ដល់នូវភាពកក់ក្ដៅ ផ្ដល់នូវក្ដីស្រឡាញ់ កុំទៅកុហកបោកប្រាស បោកបញ្ឆោត ដើម្បីផលប្រយោជន៍អ្វីមួយ ដែលគេធ្លាប់មានទំនុកចិត្តមកលើយើង។
មានតែកាលវេលាមួយគត់ ដែលអាចពិសោធន៍នូវអ្វីៗ គ្រប់យ៉ាងបាន ដែលអាចធ្វើឲ្យអ្នក មើលបានធ្លុះធ្លាយ មើលឃើញបានវែងឆ្ងាយ រឿងរ៉ាវទាំងឡាយជាច្រើន៕
 ---------------------------------------------------
ប្រភព៖ https://thaisituation.blogspot.com/2014
ប្រែ. លឿង ចាន់


No comments:

Post a Comment