Tuesday, March 21, 2017

៥វិធីគាំទ្រ ភាពចង់ដឹងចង់ឃើញរបស់កូនតូចៗ


ក្មេងៗស្ថិតនៅក្នុងវ័យសិក្សា ច្រើនតែមានចំណាប់អារម្មណ៍នូវរឿងប្លែកៗ ឬមានសំនួរថ្មីៗនាំយកមកសួរឪពុកម្ដាយឲ្យរកចម្លើយជា រៀងរាល់ថ្ងៃ។ សំនួរទាំងនេះអាចធ្វើឲ្យចាស់ៗឈឺក្បាលផងដែរ ប៉ុន្តែផ្ទុយទៅវិញ វាអាចជួយអភិវឌ្ឍខួរក្បាលក្មេងៗ ការចង់ដឹងចង់ ឃើញជាកម្លាំងចលករទៅកាន់សតិបញ្ញា។ ផែម ឈិលឡឺ បានសរសេរ “Seven Skills for School Success” ផ្ដល់ជាទស្សនាទាន ឪពុកម្ដាយគាំទ្រភាពចង់ដឹងចង់ឃើញរបស់កូនតូចៗទាំង៥វិធី។ គោលគំនិតល្អដើម្បីជីវិត សូមលើកយកយុទ្ធសាស្ត្រ ការគាំទ្រទាំង៥ ប្រការ សម្រាប់ជោគជ័យសិក្សារបស់កូនៗ ទុកជាគតិសម្រាប់ឲ្យអាណាព្យាបាល នឹងបានគិតពិចារណា យកទៅអប់រំកូនៗរបស់ខ្លួន ដូចខាងក្រោម៖

កូនៗរបស់អ្នករៀនដឹងរឿងរ៉ាវផ្សេងៗ ឆ្លងកាត់តាមរយៈបទពិសោធ និងសកម្មភាពថ្មីៗ សាកល្បងនាំយកគោលគំនិត និងទស្សនៈ ទាំង៥ប្រការនេះ ទៅប្រើលោមើល...តើវាទៅជាយ៉ាងម៉េច?

១) ផ្លាស់ប្ដូរកិច្ចវត្ត
បំផ្លាស់ប្ដូររឿងរ៉ាវផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ ដូចជា សាកបម្រើកួយតៀវ ឬភីសាជាអាហារពេលព្រឹក យកនំបាំងមកធ្វើជាសែនវិច ឬញ៉ាំ បាយដោយដៃ (ត្រូវលាងដៃឲ្យបានស្អាត) លោមើលខ្លះ ក្រៅពីកូនបានសាកល្បងអ្វីដែលថ្មីៗហើយ អ្នកបង្កបរិយាការនូវបទសន្ទនា គុណភាព ជជែកគ្នាពីរឿងអាហាររបស់ជនបរទេសផ្សេងៗទៀត។

២) ផ្លាស់ប្តូរទស្សនៈ
ជួយគ្នារៀបចំចាត់ចែងបន្ទប់គេងរបស់កូនថ្មី ឬរៀបចំសៀវភៅ និងទូរទស្សន៍លើធ្នើរតាមប្រព័ន្ធដែលកូនគិតឃើញ អាចរៀបចំសៀវភៅ តាមលំដាប់អក្សរ ចាត់ចែងតាមក្រុមតាមពូកតាមប្រភេទ ដូចជាក្នុងបណ្ណាគារដែលលក់ដាច់បំផុត ទូរទស្សន៍ ឬសូម្បីតែរៀបចំតាមគំរូ មនុស្សគេពេញនិយមក៏ដោយ។ ពេលចាត់ចែងរៀបចំស្រេចបាច់ហើយ ក៏មកអង្គុយជជែកគ្នាថា តើប្រព័ន្ធនេះប្រើបានឬអត់? បន្ទប់មាន សណ្ដាប់ធ្នាប់ប្រសើរឡើងជាងមុនច្រើន  ឬរញ៉េរញ៉ៃខ្លាំងជាងមុន។

៣) ផ្លាស់ប្តូររឿងថ្មី
ចាប់យកតួអង្គសម្ដែងថ្មីៗមកបញ្ចូលក្នុងរឿងនិទានចាស់ៗ ដូចជា បន្ថែមសត្វនាគចូលទៅក្នុងរឿង ចែកអ្នកសម្លាប់យក្ស” (ជានាគតួ អង្គកាចយាមរក្សាសម្បត្តិយក្ស ឬនាគតួស្លូតចិត្តល្អចាំជួយតួអង្គឯកក៏បាន) នាំកូនលែងហ្គែម តើវានឹងទៅជាយ៉ាងណ៎ា បើ...” ជួយគ្នា ផ្លាស់ប្ដូរវគ្គបញ្ចប់នៃរឿងនិទានផ្សេងៗ ដូចជា តើវានឹងទៅជាយ៉ាងណ៎ាហ្ន៎ ប្រសិនបើស្រីតូចមួកក្រហមដឹងខ្លួនថា ឆ្កែព្រៃប្រែក្រឡា ខ្លួនជាយាយចាស់ តើនាងនឹងរត់គេចចេញមកបានទេ?

៤) សាកល្បងជាអ្នកសួរខ្លះៗ
អ្នកនឹងបានដឹងថា តើកូនមានទស្សនៈយល់ឃើញចំពោះរឿងរ៉ាវផ្សេងៗយ៉ាងដូចម្ដេច? ដូចជា រវាងនាងព្រិលស ជាមួយនាងផ្សោតតូច តើកូនចូលចិត្តនាងណាជាងគេ ហើយហេតុអ្វីបានកូនចូលចិត្តនាងនេះច្រើនជាង?

៥) កុំភ្លេចយកចិត្តទុកដាក់រឿងដែលកូនចូលចិត្តផង
ថ្ងៃមុខថ្ងៃក្រោយ បើសិនជាកូនយកសាកសពអណ្ដើកមាសមកអួតអាង ក៏មានចិត្តរំភើបរីករាយទៅជាមួយពួកគេផងណ៎ា!

ប្រភព៖ ក្រុមនាយកអ្នកនិពន្ធទស្សនាវដ្ដីរៀលផារេនទិង 

ប្រិយមិត្តអាចរង់ចាំអានអត្ថបទទាក់ទង់នឹងការអប់រំកូនៗថ្មីៗជាច្រើនទៀត.. កុំភ្លេចតាមដានអានណ៎ា!



No comments:

Post a Comment