Wednesday, March 22, 2017

តើប៊ិល ហ្គេត អប់រំកូនដូចម្ដេច?


ច្រើនឆ្នាំកន្លងទៅ ទស្សនាវដ្ដី ថាម ជាទស្សនាវដ្ដីដែលមានឥទ្ធិពលរបស់ពិភពលោកមួយ បានផ្ដល់ឲ្យកិត្តិយសលោក ប៊ិល ហ្គេត ព្រម ទាំងភរិយារបស់លោក  និងអ្នកចម្រៀងរ៉កស្តារបូណូឲ្យជា បុគ្គលប្រចាំឆ្នាំ នាយកអ្នកនិពន្ធបានផ្ដល់ហេតុផលថា ត្រង់ ប៊ិល ហ្គេត និងភរិយារបស់លោក (រួមទាំងបូណូ) បានទទួលការជ្រើសរើសនោះ មិនមែនថា ពួកគេជា អភិមហាសេដ្ឋីរបស់ពិភពលោកទេ តែបើ កើតមានដូច្នោះ ព្រោះពួកគេជា បុគ្គលសំខាន់បំផុតរបស់ពិភពលោកទៅវិញទេតើ។

ក្រោយពីជោគជ័យក្នុងឋានៈអ្នកមានគំនិតច្នៃប្រឌិត។  ការច្នៃប្រឌិតឡើងនូវ ម៉ៃក្រូហ្សហ្វ និងក្នុងឋានៈមហាសេដ្ឋីលេខមួយរបស់ពិភព លោកជាប់តគ្នាអស់ជាច្រើនឆ្នាំ រហូតដល់លែងរំភើបញាប់ញ័រជាមួយនឹងទ្រព្យសម្បត្តិរបស់ខ្លួនឯងតទៅទៀតហើយ។ ប៊ិល ហ្គេត សម្រេចចិត្តបង្កើតមូលនិធិដាក់ឈ្មោះរបស់លោក និងភរិយាលោកដើម្បីរួមគ្នាធ្វើជាមនុស្សធម៌  ដោយផ្ដោតទៅលើការជួយសង្គ្រោះ ប្រជាជនក្នុងតតិយលោក ដែលមានជីវភាពក្រីក្រ និងជួយស្ដារការបដិរូបការសិក្សារបស់អាមេរិច។ លោកមានសុបិនមួយថា  ដោយ សក្ដានុពលនៃមូលនិធិរបស់លោក គួរនឹងជួយធ្វើឲ្យជម្ងឺប៉ូលិអូរលាយបាត់អស់ទៅពីលោកនេះ ក្នុងរយៈពេល៦ឆ្នាំ ដូចជាលើកដំបូង ជម្ងឺភីដាស ធ្លាប់ត្រូវបានមនុស្សយកឈ្នះរួចមកហើយ

ក្រៅពីនោះ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ លោកជាមួយមិត្តភក្ដិដែលមានវ័យខុសគ្នា ដែលមនុស្សម្នាបានស្គាល់ច្បាស់គឺ លោកតា វ៉ររេន ប័ហ្វហ្វេត បាននាំគ្នាបង្កើតគម្រោង The Giving Pledge ជាគម្រោងមួយ ប្រមូលយកមហាសេដ្ឋីទូទាំងពិភពលោកមករួមគ្នាធ្វើកិច្ច ការមនុស្សធម៌ ក្រោមយុទ្ធនាការ សន្យាថាឲ្យមានន័យថា ការប្រគល់ឲ្យនូវទ្រព្យសម្បត្តិពាក់កណ្ដាលដែលខ្លួនមាន ដើម្បីមនុស្ស ធម៌មុន ឬក្រោយពេលស្លាប់របស់ខ្លួនក៏បាន។ ក្នុងការបង្កើតគម្រោងនេះឲ្យជាគម្រោងពិភពលោក លោកដាក់ទុនក្នុងការធ្វើដំណើរ បបែរបបួលមិត្តសេដ្ឋីទាំងពិភពលោក ឲ្យមករួមគ្នា ធ្វើឲ្យលោកនេះល្អប្រសើរជាងមុន។ ប្រាកដណាស់ថា គម្រោងមួយនេះត្រូវបាន គេស្វាគមន៍បានយ៉ាងល្អ។

រាប់តាំងពីបែរមកធ្វើកិច្ចការមនុស្សធម៌ កេរ្ដិ៍ឈ្មោះរបស់ ប៊ិល ហ្គេត ល្បីឡើងរឿយៗ ខុសពីយុគដំបូង ដែលមានមនុស្សកន្ដារ និងស្អប់ មុខ ដល់ថ្នាក់ដែលធ្លាប់ត្រូវបានសហគមសេដ្ឋកិច្ចអឺរុប និងក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិចខ្លួនឯង  ជាដើមបណ្ដឹងទាមទារលោក និងក្រុមហ៊ុនក្នុងឋានៈជាអ្នកធុរកិច្ចរបៀបចងទុក។

លោកនិយាយថា ក្រៅពីការកើតឡើង ព្រោះលោករហូតដល់អស់ភាពរ៉ាក់ទាក់ បួកផ្សំជាមួយការដឹងជាក់ច្បាស់ពីភាពជោគជ័យត្រង់ថា ភាពមានបាន ដែលមានភាពអាត្មានិយម ជាតួចលនាមួយយ៉ាងខ្លាំងក្លា មានតែធ្វើឲ្យគេស្អប់ខ្ពើមច្រើនជាងត្រូវគេស្រឡាញ់។ ហេតុផល សំខាន់ដែលធ្វើឲ្យលោកបែរមកចាប់អារម្មណ៍កិច្ចការមនុស្សធម៌គឺ ពាក្យដាស់តឿនពីម្ដាយរបស់លោក ដែលប្រាប់ថា នរណាក៏ដោយ ដែលបានទទួលអ្វីទៅពីលោកច្រើន លោកសង្ឃឹមថា គេគួរនឹងសងទៅលោកវិញក្នុងអត្រាដែលមិនច្រើនមិនតិចទៅជាងគ្នា

ក្នុងផ្នែកមួយទៀត យើងអាចនិយាយបានម្យ៉ាងទៀតថា អ្នកណាដែលបានទទួលអ្វីពីលោកនេះច្រើន តែមិនធ្លាប់សងអ្វីល្អៗ ឲ្យដល់ លោកវិញទេ លោកនេះក៏មានវិធីទាមទារដ៏សក្ដិសមដូចគ្នា តែនឹងសក្ដិសមតាមរបៀបណា វិញ្ញូជនរមែងបានដឹង ដោយខ្លួនឯងស្រាប់ ហើយ។

មួយវិញទៀត មនុស្សដែលឆ្លាតថ្នាក់អច្ឆរិយៈដូចជា ប៊ិល ហ្គេត រមែងដឹងច្បាស់ណាស់ថា ទ្រព្យសម្បត្តិមានត្រឹមតែមាយា ប្រយោជន៍ ដល់ការសាងទុកដើម្បីមនុស្សជាតិ  គឺជាក់ស្ដែងដែលគួរមានតម្លៃដល់ការចងចាំ ដូចនោះលោកទើបប្រើពេលវេលាក្នុងជីវិតចុងក្រោយ (មិននៅយូរប៉ុន្មាន) ដើម្បីប្រយោជន៍សុខរបស់មនុស្សជាតិច្រើនជាង ការឧទ្ទិសខ្លួនក្នុងមុខជំនួញតែម្យ៉ាងគត់ ដូចជាកាលលោកនៅ វ័យកម្លោះ។

ប៊ិល ហ្គេត ក្នុងវ័យស្ទើរ៦០ឆ្នាំ ឆ្លងកាត់លោកមួយនេះក៏ច្រើនសមល្មមនឹងដឹងថា អ្វីជាខ្លឹមសារ អ្វីមិនមែនជាខ្លឹមសាររបស់ជីវិត។ ដូច នោះ លោកទើបផ្ទេរលោកទស្សនៈដែលដឹងជាក់ច្បាស់ពីបទពិសោធដល់កូនៗ របស់លោក ដែលលោកគិតថាល្អបំផុតសម្រាប់កូនៗ។

មនុស្សច្រើនណាស់ ប្រហែលជាមានការនឹកសង្ស័យថា ប៊ិល ហ្គេត អប់រំកូនៗដូចម្ដេចខ្លះហើយមើល៍ទៅ?

ដើម្បីជាការជ្រោតជ្រាបបញ្ហាទាំងអស់នេះ គោលគំនិតល្អដើម្បីជីវិត សូមស្រង់យកទស្សនៈអប់រំនេះមកចុះផ្សាយ ដើម្បីឲ្យអាណាព្យា បាលគ្រប់រូប បានឈ្វេងយល់ក្នុងទស្សនៈអប់រំកូនៗរបស់ ប៊ិល ហ្គេត ដូចខាងក្រោម៖

ប៊ិល ហ្គេត បង្ហើបប្រាប់ច្បាប់ក្បួនដែលប្រើជាមួយកូនទាំង៣នាក់ គឺ ជេនិហ្វើ, រ៉រី និងហ្វីប៊ី អាយុ១៧, ១៤ និង១១ ឆ្នាំ តាមលំដាប់គឺ ហាមប្រាមកូនៗ មិនឲ្យមានទូរស័ព្ទដៃក្រោមអាយុ១៣ឆ្នាំ ដោយពេលនេះហ្វីប៊ីកូនស្រីពៅរបស់លោក នៅមិនទាន់មានទូរស័ព្ទប្រើនៅ ឡើយទេ ហើយកូនប្រាប់ថា ខ្មាសមិត្តភក្ដិខ្លាំងណាស់។

ប៊ិល ហ្គេត ព្រមទទួលស្គាល់ថា ការក្លំមើលព្រឹត្តិកម្មអនឡាយរបស់កូនជារឿង ដែលពិបាកសម្រាប់ឪពុកម្ដាយសម័យបច្ចុប្បន្ននេះ ដូចនោះ ត្រូវសុំលេខសំងាត់គណនេយ្យហ្វេសប៊ុករបស់កូនកណ្ដាល និងកូនពៅ ចាំពិនិត្យគណនីយ្យរបស់កូន ព្រោះមិនត្រូវការ ប្រាស្រ័យទាក់ទង់ក្នុងរឿងក្រៅកិច្ចការខុសទិសដៅរបស់ខ្លួន។ ចំណែកកូនច្បងនោះ លោកមិនបានសុំលេខសំងាត់គណនេយ្យ ហ្វេសប៊ុកទេ ព្រោះគេអាចធ្វើជាម្ចាស់ការលើខ្លួនគេបានហើយ។

វិធីសាស្រ្ដចិញ្ចឹមកូនរបស់ ប៊ិល ហ្គេត ក៏មិនធំដុំឡូយឆាយហ៊ឺហារដូចជាមហាសេដ្ឋីទូទៅដែរ ដោយ ប៊ិល ហ្គេត ប្រាប់ថា ទ្រព្យសម្បត្តិ មហាសាលដែលមានហើយ ពីការវាយតម្លៃចុងក្រោយបំផុតដោយទស្សនវដ្ដី ហ្វបដែលមានទឹកប្រាក់ចំនួន ៦៥,០០០លានដុល្លា  បើ លើកឲ្យកូនទាំងអស់ ប្រកាន់ថាជាការប្រើភាពមានបានក្នុងផ្លូវខុស មិនល្អចំពោះរូបកូន និងសង្គម។ ដូចនោះ កូនៗត្រូវចេះរកលុយ តាមវិធីរបស់ខ្លួនឯង។

រឿងដែល ប៊ិល ហ្គេត អាចឲ្យមិនចេះអស់នោះគឺការសិក្សា ចង់រៀនអ្វី លោកចេញថ្លៃរៀនសូត្រឲ្យ និងតម្លៃចាយវាយផ្សេងៗទាំងអស់ ដែលទាក់ទង់នឹងសុខភាព លោកនឹងមើលថែទាំទាំងអស់ ប៉ុន្តែរឿងប្រាក់ចំណូលនោះ កូនៗត្រូវរកការងារធ្វើដែលខ្លួនឯងស្រឡាញ់ ដើម្បីចិញ្ចឹមជីវិត។ នៅពេលនេះ កូនៗត្រូវចេះធ្វើការងារផ្ទះ ដើម្បីបានប្រាក់ថ្លៃនំនែកញ៉ាំ។

ប៊ិល ហ្គេត ប្រាប់ថា ខ្លួនឯងមិនមានអ្នកបើកបររថយន្ដប្រចាំខ្លួនឲ្យទេ ទៅណាមកណាបើកបរដោយខ្លួនឯង ហើយរថយន្ដដែលមានជា ប្រចាំ បេនស៍  S - Class ពណ៌ប៉ៃតង មិនជាប់ហ្វីម។ ចំណែករថយន្ដដទៃទៀត មាន៣គ្រឿង គឺម៉ាក លូចស៊ិស ប៉រសេ និងនិមិវែន។

សម្រាប់អាយហ្វូន អាយផេក និងអាហ្វតនោះ កូនៗទាំង៣នាក់ក៏ចង់បាន តែ ប៊ិល ហ្គេត និងមេលិនដាហាមប្រាមមិនឲ្យប្រើ ដោយ មិលិនដាធ្លាប់ផ្ដល់បទសម្ភាសន៍ថា ភាពមានបានរបស់គ្រួសារមកពីម៉ាយក្រូហ្សហ្វ ដូចនោះ តើនឹងយកប្រាក់ទៅឲ្យដៃគូ ប្រជែងបានដូចម្ដេច?

សូម្បីតែមិលិនដា នឹងហាមកូនប្រើអាយហ្វូន ប៉ុន្តែអ្នកស្រីក៏ព្រមទទួលស្គាល់ថា ពេលឃើញមិត្តភក្ដិប្រើអាយហ្វូនចិត្តស្ទើរកលរកឆ្កួត ទិញមកប្រើមិនបានដូចគ្នា។ យ៉ាងណាក៏ល្អដែរ កាលពីរបីឆ្នាំមុន មានប៉ាប៉ារជ្ជី លួចថតរូបភាពជេនិហ្វើ កូនស្រីច្បង កាន់អាយហ្វូន នៅក្នុងដៃ ខណៈពេលដើរហាត់ប្រាណជាមួយម៉ែជាប់បាន។

សូម្បីតែប៊ិល ហ្គេត មិនចង់ឲ្យកូនប្រើអាយហ្វូន តែមុន ស្ដេវ ចប បាត់បង់ជីវិត ប៊ិល ហ្គេត បានមានឱកាសទៅសួរសុខទុក្ខ និងប្រើ ពេលនិយាយជាមួយគ្នាបានច្រើនម៉ោង ដើម្បីរំលឹកដល់អតីតកាល និងនិយាយអំពីអនាគត ដោយ ប៊ិល ហ្គេតបានប្រាប់ដល់ ស្ដេវ ចប ថា រូបគេគួរមានមោទនភាពជាមួយវត្ថុផ្សេងៗ ដែលគេបានបង្កើតឡើង និងភាពជោគជ័យរបស់អែបផល។

ការនិយាយជាមួយស្ដេវ ចប ក្នុងថ្ងៃនោះ ប៊ិល ហ្គេត ប្រាប់ថា មិនមែនជាការព្យាយាមសាងសន្តិទេ ព្រោះគេទាំងពីរនាក់មិនធ្លាប់មាន រឿងទាស់ទែងវិវាទគ្នា ម្នាក់ៗច្នៃប្រឌិតឲ្យដល់ភាពកំពូល ហើយការប្រកួតប្រជែងនោះជារឿងល្អជានិច្ច។
ការអប់រំរបស់ប៊ិល ហ្គេត បង្កប់ន័យសំខាន់អ្វីខ្លះ សាកល្បងជួយគ្នាគិតពិចារណាខ្លួនងចុះ!

Cr.ដ.តេ.វ.វជិរមេធី
ប្រភព៖ Secret
ប្រភពរូបភាព៖ https://www.google.com.kh





No comments:

Post a Comment