Thursday, March 23, 2017

កូនតូចខួរក្បាលល្អ...ដោយសុវណ្ណក្រម ៧ប្រការ


ដើម្បីឲ្យកូនមាន ខួរក្បាលល្អ អ្នកជាឪពុកម្ដាយខ្លួនឯងអាចបង្កើតបាន មិនចាំបាច់ខាតបង់លុយកាក់ច្រើនពេកទេ សាកល្បងបែរ មកអានច្បាប់មាសទាំង៧ប្រការនេះ ចេញពីអ្នកជំនាញផ្នែកការអភិវឌ្ឍអច្ឆរិយភាពក្មេង ហើយសាកល្បងនាំគ្នាអនុវត្តលោមើល។

ច្បាប់ទី១ ចូរឆក់ឱកាសបណ្ដាក់ទុនគម្រោងសាងសង់ខួរក្បាលល្អៗតាំងពីកូននៅតូចៗ

ខួរក្បាលក្មេងអភិវឌ្ឍលឿនឆាប់រហ័សបំផុត បន្ថែមកោសិកាខួរក្បាល និងបែកបញ្ញាឆាប់រហ័សបំផុតតាំងពីនៅក្នុងផ្ទៃ ដល់អាយុ៦ឆ្នាំ។ នេះជារយៈពេលមាស ព្រោះខួរក្បាលនឹងដាក់ផែនការទាំងអស់ ។ ទិន្នន័យនេះជាទីប្រត្យក្ស តែក្នុងផ្នែកខាងប្រតិបត្តិ ឪពុកម្ដាយត្រឡប់ ជា មិនប្រើចំណេះដឹងនេះ មកដាក់ទុនជាមួយកូនឡើយ ដោយការប្រើថេរវេលា និងការយល់ក្នុងការដាស់ភ្ញោចខួរក្បាលទាំងចំហៀង ខាងធ្វេង-ទាំងចំហៀងខាងស្ដាំ ឆ្លងកាត់ការហ្វឹកហាត់ឲ្យកូនមានមូនដ្ឋានគ្រឹះ តម្រូវការនៃការបានជាក្មេងពូកែ ក្មេងល្អ ក្មេងឆ្លាត ដូចជា មនុស្សពូកែសង្កេត យល់ភាសា មានទិន្នន័យគ្រប់គ្រាន់ ឲ្យចេះគិត ចេះទទួលខុសត្រូវលើខ្លួនឯង ជាមនុស្សមានហេតុផល គ្រប់គ្រង អារម្មណ៍ មានទស្សនៈផ្នែកសង្គម។ ប៉ុន្តែឪពុកម្ដាយមានចំនួនច្រើនណាស់ត្រឡប់បែរជាមិនបានប្រើពេលវេលានេះជាមួយកូន និងអស់ ឱកាសដាស់ភ្ញោចខួរក្បាលកូន ដោយខ្លួនឯង ព្រោះត្រូវផ្ញើឲ្យយាយតានៅតាមខេត្តចិញ្ចឹមមើលថែជំនួសវិញ ឬបើចាំបាច់ក៏នឹងត្រូវផ្ញើ ទុកដាក់តាមមណ្ឌលមើលក្មេងទៅវិញ។

ច្បាប់ទី២ ចូរប្រើការងារខួរក្បាលកូន ពុំដូច្នោះទេខួរក្បាលនឹងត្រូវបំផ្លាញ

ព្រោះយន្តការខួរក្បាលមានពីរប្រភេទគឺ យន្តការបង្កើត និងយន្តការបំផ្លាញ(Use It or Lose It) ខួរក្បាលកាន់តែប្រើការងារ សែលខួរ ក្បាល នឹងកាន់តែបែកបញ្ញា។ ការបែកបញ្ញានេះឯង ធ្វើឲ្យមនុស្សឆ្លាត មិនមែនចំនួនកោសិកាទេ។ ផ្ទុយទៅវិញ បើកោសិកាខួរក្បាល ផ្នែកណា មួយមិនបានប្រើការងារ កោសិកាខួរក្បាលនោះក៏នឹងរួញបញ្ញាបន្ដិចម្ដងៗគឺបំផ្លាញខ្លួនវានុ៎ះឯង និងក្រោយអាយុ៧ឆ្នាំទៅ កោសិកាខួរក្បាលនឹង បន្ថែមចំនួនតិចច្រើន ទើបគួរធ្វើឲ្យកោសិកាខួរក្បាលបែកសាខាច្រើនល្អជាជាង។


ដោយការយល់ច្រឡំយ៉ាងខ្លាំង ធ្វើឲ្យឪពុកម្ដាយមិនតិចទេកំពុងធ្វើឲ្យខួរក្បាល បំផ្លាញខ្លួនឯង នោះគឺ ការយល់ត្រង់ថា ធំឡើងតែម្ដងក៏ នឹងដឹងរឿងឯកឯង ធំឡើងកូននឹងមើលថែរក្សាខ្លួនឯង ធំឡើងកូននឹងយកភាពពូកែរបស់គេមកប្រើខ្លួនឯង ទើបបាត់បង់ឱកាសអប់រំ ណែនាំ ឬគាំទ្រកូនៗ។

សន្មតក្មេងម្នាក់កើតមកព្រមជាមួយនឹងខួរក្បាលអច្ឆរិយៈ តែបរិស្ថានមិនអំណោយផលឲ្យ ក៏គ្មានផ្លូវ ដែលឲ្យកូនឆ្លាតក្នុងផ្លូវនោះបាន ដូចជា កូនមានខួរក្បាល បែបម៉ូសាត តែត្រង់ផ្ទះគ្មានប្រដាប់ប្រដាតន្រ្តី  ឪពុកម្ដាយក៏មិនចាប់អារម្មណ៍គ្រឿងតន្រ្ដីទៅទៀត ក៏គ្មានផ្លូវ ដែលឲ្យកូនក្លាយជាអ្នកតន្រ្តី ឬចាប់អារម្មណ៍តន្រ្តីបាន។ ផ្ទុយទៅវិញ ក្មេងអាចមានខួរក្បាលផ្នែកខាងការស្ដាប់មិនសូវច្បាស់ តែត្រូវបាន គេដាស់ភ្ញោច ដូចជា ម្ដាយឲ្យស្ដាប់តន្រ្តីតាំងពីនៅក្នុងផ្ទៃម្ដាយ ក៏អាចនិយាយបានថា គេមានសមត្ថភាពធ្វើបានល្អជាជាងក្មេងដទៃ តែ មិនអាចទៅដល់អឆ្ឆរិយៈទេ ព្រោះធាតុពិតទៅ ផ្ទៃខួរក្បាលផ្នែកនោះរបស់គេមិនសូវល្អ។

ច្បាប់ទី៣ ចូរសម្រេចចិត្តថា គួរគាំទ្រសមត្ថភាពអ្វីខ្លះឲ្យកូន ដោយមើលទៅហាក់ដូចជាទីស្រឡាញ់ ជាទីចូលចិត្ត និងលទ្ធផលដែលធ្វើចេញមក

បើកូនមានការស្រឡាញ់ ពេញចិត្តត្រង់នឹងធ្វើសកម្មភាពនោះ តែធ្វើមិនបានល្អប៉ុន្មាន យើងក៏ដឹងថា កូនយើងអាចមិនស្ទាត់ជំនាញផ្នែក នោះ តែបើកូនរៀនចេះបានលឿនរហ័ស ធ្វើបានល្អ រីកចម្រើន ប៉ុន្តែបែរជាប្រាប់ ឬសម្ដែងអាការៈតោះតើយ ធ្វើហីៗ  មិនចូលចិត្ត មិន ចង់ទៅរៀន ក៏អាចនិយាយបានថា កូនមិនមានសេចក្ដីសុខ ក្នុងការរៀន ត្រូវទៅរកគ្រូណាដែលធ្វើឲ្យកូនសប្បាយ ទើបនឹងឃើញ សក្ដានុពលពិតៗរបស់កូន ហើយអ្នកក៏មិនក្លាយជាឪពុកម្ដាយ តាមបង្គាប់បញ្ជាឲ្យកូនធ្វើក្នុងរឿង ដែលខ្លួនឯងចង់បាន ឬត្រូវការ។


ច្បាប់ទី៤ ចូរឲ្យកូនបានប្រើប្រាស់ប្រសាទសម្ផស្សៈប៉ះពាល់ត្រូវអ្វីបានច្រើនយ៉ាង ក្នុងការរៀនដឹង

ដោយសារខួរក្បាលអាចទទួលដឹង ទិន្នន័យច្រើនរូបភាព ពីការសាកល្បងថា ក្មេងនឹងយល់ពាក្យវាក្យសព្ទមួយ បើសិនប្រើវិធីនិយាយឲ្យ ស្ដាប់ធម្មតា ជាងក្មេងនឹងយល់ ត្រូវនិយាយដល់ ៣០០ដង ប៉ុន្តែបើយើងឲ្យក្មេងបានប្រើប្រាស់ប្រសាទសម្ផស្សៈដែលមានគំនូស ជាផ្លូវ កាត់ធ្វើឲ្យការចងចាំ និងការយល់ដោយចិត្ត ដូចជា បង្រៀនឲ្យស្គាល់រសជាតិ ប្រាប់ថាហឺរ ធ្វើឫកពារឲ្យមើល ជាមួយការភ្លក់ម្ដង ក្មេង នឹងចងចាំ ចេះចូលទៅដល់បេះដូង។

បានឃើញរូបភាពដែលជិតក្បែរ ជាមួយរបស់ពិត ទទួលដឹងបានច្រើនជាងរូបភាពជីវចល ឲ្យឃើញរបស់ពិត នឹងកាន់តែស្គាល់ច្រើន ជាង ឃើញរូបភាពបានសម្ផស្សប៉ះពាល់ត្រូវ បានភ្លក់រស ក៏កាន់តែចងចាំ និងយល់បានច្រើនជាងឃើញការពិត។

ច្បាប់ទី៥ ចូរធ្វើច្រើនជាងនិយាយ

ព្រោះវ័យក្មេង ខួរក្បាលមួយផ្នែកក្រោមធ្វើការច្រើនជាងខួរក្បាលផ្នែកផ្សេងៗ។ ខួរក្បាលផ្នែកក្រោមធ្វើការជាមួយប្រព័ន្ធចិត្តវិញ្ញាណ។ ប្រព័ន្ធចិត្តវិញ្ញាណនឹងដឹងពីការជ្រោតជ្រាប ពីការមើលឃើញគំរូ ការមើលឃើញគំរូ និងការចេះរៀននេះជាការដាក់អង្គប្រកបផ្សេងៗ ដូចជា បុគ្គលិក និស្ស័យ វិធីគិត ភាពឆ្លាត ភាពចូលចិត្ត មិនចូលចិត្ត ទស្សនគតិ ចំពោះពិភពលោក និងសង្គម ហើយទាំងនេះនឹងតាំង នៅក្នុងគម្រោងខួរក្បាល។

យើងប្រាប់ឲ្យកូនជាមនុស្សល្អ ស្មោះត្រង់ មិនធ្វើចោរ តែពេលឃើញកូនលូកយកលុយ យើងប្រាប់ថា លួចលុយម៉ែមិនល្អទេណ៎ាកូនម៉ែ តែរឿងដែលឪពុកម្ដាយធ្វើគ្រប់ពេលគឺ ប្រឹក្សាជាមួយគ្នាថា តើលួចបំបាត់កិបកេងគេបានយ៉ាងម៉េច? និងយកប្រៀបលើអតិថិជនបាន យ៉ាងម៉េច? យើងប្រាប់កូនថា អានសៀវភៅល្អ មាត់ប្រាប់កូនឲ្យអានសៀវភៅ តែឪពុកម្ដាយមិនបានអានសៀវភៅសោះឡើយ មើល ភាពយន្ត មើលកុនគ្រប់ពេល វាមិនអាចទៅរួចទេ ដែលកូនអាចអានសៀវភៅនុ៎ះ។ យើងមិនចង់ឲ្យកូនជាមនុស្សអារម្មណ៍ក្ដៅឆេវឆាវ តែពេលកើតហេតុអ្វីទាស់ចិត្ត ឪពុកម្ដាយដោះស្រាយបញ្ហាដោយការជេរស្ដី ហិង្សាលើគ្នា ចុះកូននឹងមានអារម្មណ៍ត្រជាក់បានយ៉ាង ដូចម្ដេច?

មិនថាអ្នកនឹងនិយាយអ្វី នឹងបង្រៀនអប់រំយ៉ាងម៉េចទេ មិនមានសារៈសំខាន់ចំពោះក្មេងឡើយ រឿងដែលអ្នកធ្វើយ៉ាងម៉េច ទៅវិញទេ គឺជារឿងដែលកូននឹងធ្វើ និងមាន

គោលគំនិតល្អដើម្បីជីវិត មានជំនឿថា “មនុស្សដែលមានកូនគឺជាមនុស្សដែលមានបុណ្យម្យ៉ាង កូនធ្វើឲ្យយើងល្អឡើង បើយើង មិនមានកូនទេ យើងនឹងដេកខ្ជិលច្រអូសអូសគូថ មិនចាំបាច់ទៅទទួលខុសត្រូវជីវិតនរណាច្រើនឡើយ ព្រោះតែកូន យើង នឹងឃើញច្បាស់ថា យើងនឹងធ្វើខ្លួនមិនល្អមិនបាន


ច្បាប់ទី៦ ចូរសាងកូនឲ្យស្រឡាញ់ការអានតាំងពីតូចអង្គុយជាប់បាន

ការបង្គាប់បញ្ជាឲ្យកូនអាន សរសេរបានលឿនរហ័ស នៅមិនទាន់ដល់ពីរខួប ទន្ទេញ ក ខ គ បាន នោះមិនមែនមានន័យចំពោះកូនទេ ព្រោះគេនៅមិនទាន់យល់ ហើយចុះនឹងមានបញ្ញាប្រសើរបានយ៉ាងដូចម៉េចទៅ?

ប្រសិនបើផ្ដល់ភាពសំខាន់ជាមួយសៀវភៅមួយក្បាលដំបូងរបស់កូន ពេលកូនអ្នកអង្គុយជាប់បាន អ្នកអានរឿងនិទានរូបភាពដាក់ភ្ជាប់ ជាមួយឲ្យកូនបានស្ដាប់រាល់ថ្ងៃ កូននឹងសប្បាយរីករាយ និងមានសេចក្ដីសុខ សាងភាពស៊ាំជាមួយនឹងការអានសៀវភៅតាំងពីក្មេងតូច ទៅ  បើយើងធ្វើឲ្យកូនស្រឡាញ់ការអាន អានសៀវភៅបានលឿន អានពូកែ អាចផ្សារភ្ជាប់ចំណេះដឹង ពីការអានបាន ខួរក្បាលបែក បញ្ញាបានច្រើនឡើង។

ច្បាប់ទី៧ ចូរកុំតាមចិត្តខ្លួនច្រើនជ្រុលពេក

ពិសេសក្មេងអាយុ៦ឆ្នាំដំបូង ឪពុកម្ដាយត្រូវកាត់ចិត្តពីភាពមនោរម្យ ភាពសប្បាយខ្លះ ដូចជា មើលរឿងភាពយន្ត មើលកុន ល្ខោន ឬយក ឱកាសធ្វើអ្វីខ្លះដែលជួយអភិវឌ្ឍខួរក្បាលកូនៗ។

អ្នកអាចជំទាស់ថា តើឪពុកម្ដាយលែងមានសិទ្ធិសប្បាយហើយឬ? ត្រូវត្រឡប់ទៅមើលច្បាប់ដំបូង ពេលកូនតូចគឺជាពេលវេលាមាស ប្រាក់នៃការសាងខួរក្បាល ការចិញ្ចឹមកូនមិនមែនចាប់អ្នក ជាឪពុកម្ដាយទៅចូលក្នុងគុកពីកាលណា ការប្រើប្រាស់ពេលនៅជាមួយ ក្មេងៗ យើងបណ្តក់អ្វីចូលទៅ នឹងឃើញផលភ្លាមទាន់ចិត្ត ការឃើញកូនរីកចម្រើន មានវិវឌ្ឍនាការ មិនមែនជាភាពដ៏អស្ចារ្យទេឬ? មិនមែនជាសេចក្ដីសុខខ្លាំងជាងអង្គុយមើលកុន ល្ខោន ភាពយន្តទេឬ? បើមែននុ៎ះ សូមឲ្យជួយគ្នាបណ្ដាក់ទុនត្រង់នេះចុះណ៎ា៕

ប្រភព៖ Baby &Kids
រូបភាព៖ Shutterstock

No comments:

Post a Comment