Friday, March 24, 2017

មនុស្សដែលមានសេចក្ដីសុខបំផុត


មនុស្សដែលមានសេចក្ដីសុខបំផុតក្នុងលោក មិនមែនជាអ្នកមាន
មនុស្សដែលមានសេចក្ដីសុខបំផុតក្នុងលោក មិនមែនជាអ្នកជោគជ័យ
ប៉ុន្តែមនុស្សដែលមានសេចក្ដីសុខបំផុតក្នុងលោកគឺ អ្នកដែលមានភាពសប្បាយចិត្តនុ៎ះឯង
ហើយអត្ថន័យនៃភាពសប្បាយចិត្តគឺ៖

-មួយ ពោរពេញទៅដោយភាពជឿជាក់ ជឿថាអ្នកមានចំណុចល្អ អ្នកគួរសេពគប់ ហើយអ្នកនឹងធ្វើបាន។
-ពីរ ស្គាល់ខ្លួនឯង រមែងទទួលប្រការខ្វះខាតរបស់ខ្លួនឯង និងព្រមទទួលកែលំអខ្លួនឯងជានិច្ច។
-បី មិនរឹងរួស បើថ្ងៃម្សិល អ្នកធ្លាប់ធ្វើខុសឆ្គង អ្នកក៏នឹងត្រេកអរទទួលយកការផ្លាស់ប្តូរ និងរង់ចាំស្ដាប់អ្នកដទៃ។
-បួន ឃើញតម្លៃរបស់ខ្លួនឯង អ្នកមិនធ្លាប់គិតថា ខ្លួនឯងពិតជាគ្មានតម្លៃទេ អ្នកទើបមានសេចក្ដីសុខក្នុងចិត្តជានិច្ច។
-ប្រាំ រត់គេចចេញពីសេចក្ដីទុក្ខ ពេលដឹងខ្លួនថាធ្លាក់ចូលទៅក្នុងសេចក្ដីទុក្ខ អ្នកក៏ប្រញាប់រកច្រកចេញឲ្យផុត មិនលិចកប់ត្រាំនៅ ជាមួយវា។
-ប្រាំមួយ ក្លាហានជានិច្ច អ្នកហ៊ានផ្លាស់ប្តូរ និងហ៊ានទប់ទល់ជាមួយរឿងចំលែកថ្មីៗ ឬបញ្ហាផ្សេងៗ។
-ប្រាំពីរ មានសុបិន កាលបើជីវិតមានគោលដៅ អ្នកក៏នឹងដើរទៅលើវិថីជីវិតប្រកបដោយក្ដីសង្ឃឹម មិនអណ្ដែតអណ្ដូងរាយមាយ។
-ប្រាំបី មានទឹកចិត្តអាណិតអាសូរ អ្នកនឹងជួបប្រទះនូវសេចក្ដីសុខក្នុងចិត្តជានិច្ច បើអ្នកជាអ្នកឲ្យដល់អ្នកដទៃ ដោយគ្មានសង្ឃឹមវត្ថុតប ស្នងមកវិញ។
-ប្រាំបួន រាប់អានខ្លួនឯង មិនមើលងាយខ្លួនឯង  ដោយការបន្ថោកតម្លៃ និងមិនធ្វើរឿងថោកទាបចំពោះខ្លួនឯង។
-ដប់ បន្ថែមសោភ័ណ សាងស្នាមញញឹមឲ្យជីវិតរបស់អ្នក និងមនុស្សនៅក្បែរខាងខ្លួនអ្នក ហើយចេះលើកតម្កើងអ្នកដទៃ និងខ្លួនឯង។

សេចក្ដីសុខនោះគឺ ពេញចិត្ត គាប់ចិត្តជាមួយនឹងវិថីជីវិតរបស់ខ្លួនឯង និងដាក់ក្ដីសុបិនរបស់ខ្លួនឯងតាមកម្លាំងដែលខ្លួនឯងធ្វើបាន។

ការបានទទួលវត្ថុ និងភាពជោគជ័យក្នុងតួនាទីការងារ ធ្វើឲ្យអ្នកគាប់ចិត្តពេញចិត្ត និងលើកឋានៈជីវភាពរបស់អ្នកប៉ុណ្ណោះ ហើយវាគាំទ្រសេចក្ដីសុខត្រឹមតែសំបកក្រៅប៉ុណ្ណោះ វាមិនបាននៅឋិតថេរជាមួយអ្នកជារៀងរហូតឡើយ ព្រោះមនុស្សយើងនោះ រមែងមានតម្រូវការបន្ថែមច្រើនឡើងជានិច្ច មិនមានថ្ងៃឈប់នឹងឡើយ។

សេចក្ដីសុខដែលពិតប្រាកដ កើតចេញពីខាងក្នុងចិត្តរបស់មនុស្សយើង ចុះបើចិត្តរបស់អ្នកមិនទំនេរ ពោរពេញទៅដោយអារម្មណ៍គ្រោះថ្នាក់ផ្សេងៗ សេចក្ដីសុខក៏នឹងកើតឡើងបានដោយលំបាក៕







No comments:

Post a Comment