Saturday, March 25, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧៦)


ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង
ទ្រង់បានសម្ដែងទុកនូវមូលដ្ឋានគ្រឹះបីយ៉ាងនៅក្នុងព្រះពុទ្ធសាសនាថា

មិនគួរធ្វើនូវអំពើអាក្រក់ទាំងឡាយទាំងពួង
ធ្វើអំពើល្អឲ្យដល់ព្រម
និងធ្វើចិត្តរបស់ខ្លួនឲ្យស្អាតផូរផង់។

បុគ្គលដែលអាចរក្សាចិត្តរបស់ខ្លួនបាន
រមែងអាចប្រតិបត្តិនូវព្រះឱវាទទាំងនេះបាន។

ពេលណាធ្វើដូច្នេះបាន ក៏បានទទួលនូវអានិសង្សពីរប្រការគឺ
បិទផ្លូវកម្មអតីត ដែលអាក្រក់នោះមិនឲ្យមានផល បើមាន
បិទផ្លូវកម្មបច្ចុប្បន្នដែលល្អ។

ក្នុងរឿងដូច្នេះចិត្តទើបជាធំ ជាប្រធាន
ចិត្តនុ៎ះឯង បង្អោនទៅ ទំនោរទៅ។

កម្មអតីតកាលអ្វីណានីមួយ ដែលវាហុចផលឲ្យ ដោយអាស្រ័យចិត្ត
វាគ្មានអំណាចដោយខ្លួនឯងឡើយ
តែវាអាចមានអំណាចគ្រប់សង្កត់បាន ត្រង់ចិត្តដែលមានសភាពទន់ជ្រាយ
បើចិត្តមានកម្លាំងហើយ
ចិត្តរមែងឈ្នះកម្មដែលមានការពាក់ព័ន្ធចំពោះចិត្តគ្រប់យ៉ាង៕

អប់រំដោយ
ព្រះតេ.ញាណសំវរ




No comments:

Post a Comment