ម្នាលភិក្ខុទាំងឡាយ!
បើសិនសូម្បីថា ភិក្ខុចាប់ជាយសង្ឃាដីតាមក្រោយមក ឈានជើងតាមទៅគ្រប់ជំហាន តែអ្នកមានសេចក្ដីល្មោភ លោភលន់
មានការជាប់ចិត្តខ្លាំងក្លា ក្នុងកាមទាំងឡាយ មានចិត្តព្យាបាទ មានតម្រិះនៃចិត្តជាទោស
ភ្លេចភ្លាំងសតិ មិនមានសម្បជញ្ញៈ មានចិត្តមិនតាំងមាំ មានចិត្តទំនោរទៅរកខុស
មិនសង្រួម ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ។
ភិក្ខុនោះ
ក៏នៅឆ្ងាយពីយើងតថាគតដោយពិត យើងតថាគតក៏នៅឆ្ងាយភិក្ខុនោះ តើប្រការនេះព្រោះហេតុអ្វី? ព្រោះភិក្ខុនោះមិនឃើញធម៌
បុគ្គលមិនឃើញធម៌ រមែងមិនឃើញយើងតថាគត។
ម្នាលភិក្ខុទាំងឡាយ!
បើសិនសូម្បីតែភិក្ខុនោះ នៅឆ្ងាយរយនៃយោជន៍ តែអ្នកមិនមានសេចក្ដីលោភលន់
មិនមានការជាប់ចិត្តខ្លាំងក្លា ក្នុងកាមទាំងឡាយ មានចិត្តមិនព្យាបាទ
មានតម្រិះនៃចិត្តមិនមែនជាទោស មានសតិតាំងមាំ មានសម្បជញ្ញៈ មានចិត្តតាំងមាំ
មានចិត្តមានអារម្មណ៍តែមួយ សង្រួមក្នុងឥន្ទ្រីយ៍។
ភិក្ខុនោះរមែងឈ្មោះថា
នៅជិតយើងតថាគតដោយពិត និងយើងតថាគតក៏នៅជិតភិក្ខុនោះ តើប្រការនេះព្រោះហេតុអ្វី? ព្រោះភិក្ខុនោះ ឃើញធម៌
បុគ្គលឃើញធម៌ រមែងឃើញយើងតថាគត៕
- ឥតិវុត្តកៈ
២៥/៣០០
ប្រភព៖
ធម្មៈ ព្រះត្រៃរ័តន៍
No comments:
Post a Comment