Saturday, March 25, 2017

សកម្មភាពរ៉ូម៉ាទិច១៩ចំណុច ដែលមនុស្សមានកូនដូចយើង ធ្វើឲ្យអ្នកនៅលីវ មានចិត្តលួចច្រណែនទាំងប្រទេស


នរណាថា មនុស្សមានកូននឹងធ្វើរឿងតូចតាច ដែលគេហៅថា ក្តីស្រឡាញ់ ឲ្យផ្អែមរហែមដាក់គ្នាមិនបាន សេចក្ដីសុខទាំងនេះកើតឡើង បាន នៅពេលដែលបានប្រើរួមគ្នា ក្នុងមួយថ្ងៃៗ ទោះបីថា អ្នកមានការហត់នឿយពីការចិញ្ចឹមកូនតូចៗធ្ងន់ស្រាលថ្នាក់ណាក៏ដោយ ប៉ុន្តែរឿងដែលធ្វើឲ្យមនុស្សគ្រប់គ្នាអាចមានចិត្តលួចច្រណែនមនុស្សមានគូ មានកូនបាននោះគឺ ក្ដីស្រឡាញ់ដែលចាក់បំពេញឲ្យគ្នា ទៅវិញទៅមក ដោយមិនចេះរីងស្ងួង ហើយនឹងមិនមានថ្ងៃស្វិតស្រពោន។

នេះគឺជាលទ្ធផលនៃការគួសគំនូរជីវចលឯករាជ្យភាពរបស់ជនជាតិឥណ្ឌាឈ្មោះថា Nidhi Chanani ដែលបានបង្ហាញឲ្យឃើញពី ការសម្ដែងសកម្មភាពនៃក្ដីស្រឡាញ់របស់មនុស្សមានដៃគូ របស់មនុស្សមានគ្រួសារ ដែលមិនថាមុន ឬក្រោយមានកូនទេ ក៏អាចធ្វើ ឲ្យអ្នកនៅលីវលួចច្រណែនទូទាំងប្រទេសបានដែរ។

សកម្មភាពរ៉ូម៉ាទិចទាំង១៩ចំណុច ដែលមនុស្សមានកូនដូចយើង ធ្វើឲ្យអ្នកនៅលីវមានចិត្តលួចច្រណែនទាំងប្រទេស


១. ដឹកដៃគ្នាទៅដើរលេងក្នុងឧទ្យាន ឬសួនសាធារណៈជាមួយគ្នា


២. នាំគ្នារាំក្នុងផ្ទះបែបមិនចាំបាច់តែងខ្លួនឲ្យស្អាតសង្ហារក៏បាន ស្លៀកពាក់សាមញ្ញៗ


៣. ភ្ញាក់ពីគេងនៅពេលព្រឹកមានមនុស្សឲ្យអោបលេង


៤. មានមនុស្សជួយធ្វើប្ហូមជាមួយគ្នា


៥. មានអ្នកបញ្ចុកអាហារដុំចំណិតចុងក្រោយដាក់ឲ្យគ្នា


៦. ទៅដើរលំហែកាយតាមមាត់សមុទ្រ ចាប់កាន់ដៃដើរលេងទៅជាមួយគ្នា


៧. ភ្លៀងធ្លាក់យើងក៏ដើរកាន់ឆ័ត្រទៅជាមួយគ្នា ទទឹកភ្លៀងបន្ដិចបន្តួចដូចគ្នា


៨. ទុកណាជាថ្ងៃក្ដៅស្អុះស្អាប់ យើងក៏អាចគេងពាក់ខោអាវខ្លីៗគេងអោបគ្នាបាន


៩. ស្ដាប់កាសម្នាក់ម្ខាង ក៏ធ្វើឲ្យបទចំរៀងដែលចូលចិត្តពីរោះរណ្ដំទៅជាមួយគ្នាបាន


១០. ញ៉ាំការ៉ែមលើគ្រែគេងមួយពីរនាក់


១១. លេងបោកគប់ខ្នើយគេង ធ្វើខ្លួនដូចកូនក្មេង ហើយនាំកូនមកលេងជាមួយគ្នា


១២. រង់ចាំប្ដីត្រឡប់មកផ្ទះវិញ


១៣. មានក្ដីសុបិនរួមទៅជាមួយគ្នា


១៤. ទៅដើរលេញឯណា ពិភពលោកនេះក៏ទៅជាមួយគ្នា


១៥. ថ្ងៃខ្លះប្ដីក៏ទៅទទួលឯកន្លែងធ្វើការងារ ហើយត្រឡប់មកផ្ទះវិញជាមួយគ្នា


១៦. ពេលកូនគេងលក់ហើយ អង្គុយគេងអានសៀវភៅជាមួយគ្នា


១៧. មានមនុស្សរង់ចាំផ្ដល់កម្លាំងចិត្ត និងជួយដោះស្រាយបញ្ហានៅក្បែរខ្លួន


១៨. មិនបណ្ដោយឲ្យភាគីម្ខាងទៀត ត្រូវប្រឈមមុខជាមួយឧបសគ្គតែម្នាក់ឯង


១៩. ហើយយើងនឹងរួមរស់នៅជាមួយគ្នារហូតដល់កូនធំ រហូតដល់ខ្លួនចាស់ព្រឹទ្ធចាស់ព្រេង


អស់ទាស់!! អ្នកមានគូ អ្នកមានកូន ជួយគ្នា Share ទៅឲ្យអ្នកនៅលីវទាំងប្រទេសលួចច្រណែនផង។

Cr : www.boredpanda.com







No comments:

Post a Comment