Saturday, March 25, 2017

៥ ទិចនិកទប់ទល់ជាមួយ “ការបាត់បង់" ដោយវៃឆ្លាត


មនុស្សច្រើនណាស់ដែលមិនចង់ទប់ទល់ជាមួយបញ្ហាប្រឈមទាំងនេះ ពួកគេមិនចង់ឲ្យអ្វីៗបាត់បង់ទៅឡើយ ជាពិសេសលើខ្លួនឯងនេះ តែម្ដង។ ការបាត់បង់នេះ មនុស្សភាគច្រើនមិនចង់ដឹង មិនចង់ឮ មិនចង់ឃើញទាល់តែសោះ មិនថានឹងបាត់បង់មនុស្សជាទីស្រឡាញ់ មនុស្សជិតស្និតមិត្តសម្លាញ់ វត្ថុទ្រព្យសម្បត្តិ ឬបាត់បង់អ្វីដែលខ្លួនឯងមានឡើយ។ ប៉ុន្តីអ្វីៗក្នុងលោកនេះ គ្មានអ្វីមួយឋិតថេរទៀងទាត់គ្រប់ ពេលវេលាឡើយ សូម្បីតែចិត្តមនុស្សយើងខ្លួនឯងផ្ទាល់។ តែយ៉ាងណាក៏ដោយ ភាពស្ត្រេសដែលកើតឡើងក្នុងអំឡុងពេលនៃការបាត់ បង់នេះ អាចទប់ទល់តតាំងជាមួយវាបាន សាកល្បងអនុវត្តតាមវិធីទាំង៥ យ៉ាង ដូចខាងក្រោមនេះ៖

១) ព្រមទទួលរឿងដែលកើតឡើងវាជាការពិត
សូមសម្លឹងមើលឲ្យសព្វទីកន្លែង រឿងដែលកើតឡើងប្រកបដោយការពិត។ រឿងរ៉ាវច្រើនណាស់កើតឡើងហើយ ផ្លាស់ប្ដូរប្រែប្រួលមិន បាន តាមអ្វីដែលខ្លួនឯងគិតចង់។ ប៉ុន្តែរឿងនោះ វាមិនអាចស្ដាប់បង្គាប់បញ្ជា ឬមានអំណាចអ្វីមួយមកខារខាំងបានឡើយ មានតែ ការព្រមទទួលយក និងសម្លឹងមើលទៅខាងមុខ អំពីរឿងដ៏សំខាន់ជាង ចាំចាច់ជាង ហើយតម្រូវការជាង រមែងតែងតែល្អជាង កុំនៅតែ វិលវល់អាឡោះអាល័យជាមួយរឿងដែលបានកើតឡើងហើយ។

២) រិះរកផ្លូវឈប់គិតវិលវល់ច្រំដែល
ការគិតច្រំដែលៗ មានតែធ្វើឲ្យយើងខ្លួនឯងឈឺចាប់ ខូចចិត្ត មានវិប្បដិសារី ព្រោះតែចាក់ចំកំណួចចិត្តក្នុងរឿងដែលខ្លួនឯងមិនចូលចិត្ត។ មធ្យោបាយដ៏ល្អគួរផ្ដោតការចាប់អារម្មណ៍ទៅលើសកម្មភាព ដែលធ្វើឲ្យចិត្តមានការធូរស្រាល និងជួយកាត់បន្ថយស្ត្រេសបាន ព្រមទាំង បានយូរថ្ងៃ ហើយរឿងទាំងនោះ ក៏នឹងមានផលប៉ះពាល់ចំពោះអ្នកនឹងកាន់តែតិចចុះ។

៣) កុំគិតខ្លួនឯងឆ្លើយតបខ្លួនឯងទៅគ្រប់យ៉ាង
មនុស្សច្រើនណាស់ សោកសៅខូចចិត្តមិនចេះរៀងចាល ញ៉ាំងមនោ ឲ្យទៅតាមស្ថានការណ៍ផ្សេងៗតាមរបៀបគិតខ្លួនឯងឆ្លើយតបខ្លួន ឯង ទាល់តែត្រូវចិត្តកើតទុក្ខឯកឯង។ គ្រប់រឿងទាំងអស់ មិនបានកើតឡើងពិតឡើយ មានត្រឹមតែចេតនារម្មណ៍ក្នុងផ្លូវអាក្រក់របស់ ខ្លួនឯងប៉ុណ្ណោះ នោះទើបស្មើនឹងអ្នកខាតបង់ទាំងពេលវេលា និងសុខភាពផងដែរ។

៤)  អ្នកនិងមនុស្សមានបទពិសោធន៍តែមួយ
ពេលខ្លះ រឿងខ្លះ ដែលកំពុងប្រឈមមុខទាល់តែទ័លគំនិតគិតមិនឃើញ មើលមិនយល់ តែបានទទួលការចែករំលែករឿងរ៉ាវពីអ្នក ដែល មានបទពិសោធជាមួយរឿងដូចបានពោលខាងដើមមកមុន ធ្វើឲ្យយើងទប់ទល់ជាមួយរឿងដូចបានពោលខាងលើបានងាយ ឬមាន ឧទាហរណ៍ទឡ្ហីករណ៍គ្រប់គ្រាន់ ដែលល្មមបានជាច្រកចេញយ៉ាងរលូន។

៥) ឲ្យអភ័យ និងផ្សាយមេត្តាចិត្ត
រឿងរ៉ាវអាក្រក់ ដែលកើតឡើងធ្វើឲ្យចិត្តអ្នកមានកម្លាំងអាក្រក់ ហើយកម្លាំងអាក្រក់នុ៎ះ នឹងបង្កឲ្យកើតមានគំនិតអាក្រក់ ដែលនាំឲ្យទៅ ធ្វើបាបខ្លួនឯង និងអ្នកដទៃ ឲ្យកើតទុក្ខទោសតាមដែរ គ្មានផ្លូវណាមួយគេចរួចបានឡើយ។ ដូចនោះ គួរណាស់ផ្លាស់ប្ដូរកម្លាំងផ្នែក អាក្រក់នេះចេញ ដោយការព្យាយាមឲ្យអភ័យ និងឈប់ចងកម្មចងពៀរជាមួយមនុស្ស ដែលមានការពាក់ព័ន្ធ ហើយនឹងធ្វើឲ្យអ្នកមាន ចិត្តសុខស្ងប់បានយ៉ាងមិនគួរឲ្យជឿ៕




No comments:

Post a Comment