Sunday, March 26, 2017

នាំគ្នាមកឈ្វេងយល់នាឡិកាជីវភាពក្នុងរាងកាយរបស់យើងល្អជាង


គ្រប់គ្នាដឹងដែរទេ! រាងកាយរបស់យើងនោះមាន “នាឡិកាជីវភាព” និងប្រព័ន្ធរបស់រាងកាយ នឹងធ្វើការងារតាមយន្ដការ ដែលមើល ឃើញតារាងកាលវិភាគនៅខាងក្រោមនេះ។ ដូចនោះ បើអ្នកចូលដេកតាមពេលដែលសមរម្យ រាងកាយនឹងមានដំណើរការជុសជុល ខ្លួនឯង ក្នុងចន្លោះពេលដែលអ្នកដេកលង់លក់ ទាំងផ្នែករាងកាយ និងប្រព័ន្ធប្រសាទ។

នាំគ្នាមកឈ្វេងយល់នាឡិកាជីវភាពក្នុងរាងកាយរបស់យើងល្អជាង

២១.០០ន-២៣.០០ន. ជាពេលដែលគួរសម្រាកបំផុត ព្រោះថារាងកាយចាប់ផ្ដើមបញ្ចេញសារជាតិមេឡានីន ដែលជួយក្នុង ការសម្របសមតុល្យរាងកាយ ការពារកោសិកាស្បែកពីពពួករ៉ាឌីកាល់សេរី ទប់ស្កាត់ជរាភាព។

២៣.០០ន-១.០០ន. ជារយៈពេលដែលថ្លើមផលិតទឹកប្រមាត់ចេញមកជួយរំលាយជាតិខ្លាញ់នៅត្រង់ពោះវៀនតូច។

១.០០ន-៣.០០ន. រាងកាយកំពុងធ្វើការងារ កំចាត់បង់ជាតិពុលយ៉ាងពេញទំហឹង ជារយៈពេលដែលរាងកាយគួរបានដេកលក់ស្កប់ ស្កល់។ ការដេកមិនលក់ ស្រ្តេស បានទទួលសារជាតិពុល ឬទទួលទានអាហារផ្អែមពេក នឹងមានផលអាក្រក់ចំពោះថ្លើម និងប្រថុយ ប្រថានចំពោះចង្វាក់បេះដូងគាំងបាន។

៣.០០ន-៥.០០ន. ជារយៈពេលសួតធ្វើការងារបានល្អបំផុត ទើបជារយៈពេលដែលគួរភ្ញាក់ពីដំណេក មកស្រូបយកខ្យល់អាកាស បរិសុទ្ធ។

៥.០០ន-៧.០០ន. រយៈពេលនេះ រាងកាយនឹងបញ្ចេញសារជាតិខតទីសល ដើម្បីជួយឲ្យរាងកាយរហ័សរហួនស្វាហាប់ និងគួរផឹកទឹក ឲ្យបានច្រើន ដើម្បីឲ្យប្រព័ន្ធបញ្ចុះធ្វើការងារបានល្អ។

៧.០០ន-៩.០០ន. ជារយៈពេលដែលរាងកាយត្រូវការថាមពល ទើបគួរទទួលទានអាហារពេលព្រឹក។

៩.០០ន-១១.០០ន. ជារយៈពេលដែលរាងកាយភ្ញាក់ដឹងខ្លួន សក្ដិសមដល់ការធ្វើការងារ និងធ្វើសកម្មភាពផ្សេងៗ។

១១.០០ន-១៣.០០ន. ជារយៈពេលដែលបេះដូង ដើរតួនាទីស្រូបបាញ់លោហិត និងដឹកជញ្ជូនអាហារទៅចិញ្ចឹមរាងកាយ។

១៣.០០ន-១៥.០០ន. ជារយៈពេលដែលពោះវៀនតូចធ្វើនាទីរំលាយ និងស្រូបយកអាហារ បើមិនបានទទួលទានអាហារថ្ងៃត្រង់ទេ ឬទទួលអាហារមិនបានគ្រប់គ្រាន់ទេ នឹងមានអារម្មណ៍ឃ្លាន និងធ្វើទុក្ខវេទនាកើតជាខ្យល់ចាប់។

១៥.០០ន-១៧.០០ន. ជារយៈពេលដែលសរសៃឈាមបេះដូង និងសាច់ដុំក្នុងរាងកាយរឹងមាំ សក្ដិសមចំពោះការហាត់ប្រាណ។

១៧.០០ន-១៩.០០ន. ជារយៈពេលដែលតម្រងនោមបច្ចេញកាក់សំណល់ចេញពីឈាម និងរក្សាសមតុល្យរាងកាយ ទើបគួរផឹកទឹក លាងសំអាតកន្លែងក្ដៅ និងមិនគួរដេកលក់នៅពេលនោះទេ ព្រោះនឹងធ្វើឲ្យដេកមិនលក់ក្នុងពេលកណ្ដាលយប់អធ្រាត។

១៩.០០ន-២១.០០ន. ជារយៈពេលដែលប្រព័ន្ធឈាមរត់ក្នុងរាងកាយធ្វើការពេញទី សីតុណ្ហភាពក្នុងរាងកាយនឹងឡើងខ្ពស់។

តើធ្វើយ៉ាងម៉េច ដេកលក់ឲ្យមានប្រសិទ្ធិភាព?

ការរៀបចំតារាងពេលវេលាដេកឲ្យសក្ដិសម នឹងជួយឲ្យរាងកាយកើតមានសមតុល្យ ក្រៅពីនោះការភ្ញាក់ និងការចង់ចូលដេក នឹងប្រព្រឹត្តទៅដោយស្វ័យប្រវត្តិ។

o មិនគួរធ្វើការងារមុនដេក ព្រោះនឹងធ្វើឲ្យកើតជម្ងឺស្ត្រេស ឬកង្វល់ចិត្តរហូតដល់ដេកមិនលក់។
o មុនដេកគួរងូតទឹកក្ដៅអ៊ុនៗ ផឹកភេសជ្ជៈក្ដៅអ៊ុនៗ ឬស្ដាប់បទចម្រៀងពីរោះៗ ដើម្បីបន្ធូរអារម្មណ៍។
o មុនដេកគួរអង្គុយ ឬដេកធ្វើសមាធិ ដើម្បីឲ្យចិត្តបានជ្រះស្រឡះ ធ្វើឲ្យដំណេកលក់ស្រួលច្រើនឡើង។
o បន្ទប់ដេកគួរស្ងប់ស្ងាត់ ងងឹតសូន្យឈឹង និងមានសីតុណ្ហភាពគ្រប់គ្រាន់។
o ជ្រើសរើសខ្នើយ និងគ្រែឲ្យសមរម្យដល់សរីររាង្គកាយ និងរក្សាការសម្អាតប្រដាប់ប្រដាដេកឲ្យបានរាល់ថ្ងៃ។
o មុនដេក ២-៣ម៉ោង មិនគួរទទួលទានអាហារ ព្រោះនឹងធ្វើឲ្យដេកមិនស្រួលមិនស្កប់ និងមិនគួរផឹកទឹកច្រើន ព្រោះនឹងត្រូវ ក្រោកឡើង ចូលបន្ទប់ទឹកកណ្ដាលយប់ញឹកញាប់។
o មិនគួរហាត់ប្រាណមុនដេក តែបើត្រូវហាត់ប្រាណជាប្រចាំ គួរធ្វើមុនដេកប្រមាណ៣ម៉ោងមុន។
o  ចៀសវាងភេសជ្ជៈណាដែលមានគ្រឿងផ្សំរបស់កាហ្វេអ៊ិន ដូចជា តែ កាហ្វេ ទឹកសូដា
o  ចៀសវៀងការជក់បារីមុនចូលដេក ព្រោះសារជាតិនីកូទីនក្នុងបារី នឹងធ្វើឲ្យមានផលប៉ះពាល់ចំពោះរាងកាយភ្ញាក់ដឹងខ្លួន ជានិច្ច ធ្វើឲ្យដេកមិនលក់។
o ចៀសវាងភេសជ្ជៈដែលមានជាតិអាកុល ព្រោះជាមូលហេតុនាំឲ្យដេកសុបិនអាក្រក់ ឬដេករវើរវាយ ធ្វើឲ្យដេកលក់មិនឆ្អែត៕ 

ប្រភព៖ Secret


No comments:

Post a Comment