Monday, April 3, 2017

ពាក្យអប់រំ៩ប្រការ ដែល “លោកឪពុក” ចង់ប្រាប់ខ្លាំងបំផុត


បានអានហើយ កាន់តែស្រឡាញ់លោកឪពុក!! រួមជាមួយពាក្យអប់រំ៩ប្រការ ដែល លោកឪពុកចង់ប្រាប់ខ្លាំងបំផុត។ គ្លីនិចសុខភាពផ្លូវចិត្ត ដោយលោកវិជ្ជបណ្ឌិត ជេស្ដា បានណែនាំ ស្នើរមតិយោបល់ទាក់ទងជាមួយដំណើរការជីវិត និងចាត់ការណ៍ដើម្បីឈានឆ្លងកាត់សេចក្ដីទុក្ខ ឆ្លងតាមរយៈពាក្យអប់រំទាំង៩ ប្រការ ដែលលោកឪពុកនឹងចង់ប្រាប់ខ្លាំងបំផុត ហើយជាគោលគំនិតទូទៅក្នុងដំណើរការជីវិត។ គោលគំនិតល្អដើម្បីជីវិត សូមស្រងយកទស្សនគតិទាំង៩ ប្រការនេះ មកចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន ទុកជាប្រយោជន៍ដល់អាណាព្យាបាលគ្រប់រូប ជាពិសេសលោកឪពុកតែម្ដងគួរណាស់តែបានអាននូវសម្រង់មតិទាំង៩ប្រការនេះ។ ទស្សនគតិដែលលោកឪពុកចង់ប្រាប់ មានន័យខ្លឹមសារយ៉ាងណានោះ តោះចុចមើល និងអានទាំងអស់គ្នា!!!



ពាក្យអប់រំទី១ ជំហានដំបូងគឺជាជំហានដ៏លំបាកជានិច្ច
>> ជារឿយៗមនុស្សយើងត្រូវការនឹងចង់ឈានចេញពីខ្សែបន្ទាត់របស់អស្ថិរភាព។ ជំហានដំបូងជាមួយនឹងការចាប់ផ្ដើមរឿងថ្មីៗ វាជាជំហានមួយដ៏លំបាកណាស់ សម្រាប់មនុស្សគ្រប់រូបជានិច្ច សូមឲ្យមានចិត្តរឹងមាំឡើង និងមានជំនឿជាក់លើខ្លួនឯង។ ចួនកាលពេលខ្លះ យើងក៏បានជួបនូវរឿងដ៏អស្ចារ្យបំផុត ក្នុងសេចក្ដីសម្រេចនោះ មិនមែនជាការណ៍ដែលយើងទៅដល់គោលដៅទេ តែវាជាភាពក្លាហាន ដែលហ៊ានចាប់ផ្តើមទៅវិញទេតើ។


ពាក្យអប់រំទី២ កុំទៅខ្វល់ចិត្ត ជាមួយនឹងការធ្វើខុស និងភាពបរាជ័យ តែចូរខ្វល់ចិត្តថា យើងនឹងបរាជ័យទាំងដែលមិនបានព្យាយាមធ្វើ
>> មនុស្សយើងគ្រប់គ្នាមានឱកាសខុសឆ្គងបាន ធ្វើកាន់តែច្រើនឡើងប៉ុនណា កំហុសកើតមានកាន់តែច្រើនឡើងទៅតាមនោះផងដែរ តែមួយចំណែកទៀត ភាពជោគជ័យក៏មានឱកាសកើតឡើងច្រើនបានដូចគ្នាដែរ ចូរចងចាំទុកថា ការឈ្នះអ្វីៗ ក៏មិនប្រសើរក្រៃលែងជាងឈ្នះចិត្ត និងស្គាល់ខ្លឹមសារពិតរបស់ខ្លួនឯងឡើយ ហើយជ័យជំនះនេះសោត ក៏មិនធ្លាប់បង្រៀនអ្វីដល់យើងបានដែរ តែភាពបរាជ័យទៅវិញទេ ដែលជាគ្រូដ៏វិសេសវិសាលបំផុតរបស់យើង។ មនុស្សគ្រប់គ្នា មានគំនិតចង់បានភាពជោគជ័យ តើនឹងមានមនុស្សប៉ុន្មាននាក់ ដែលបានយកគំនិតនោះទៅចាប់ផ្ដើមអនុវត្តទៅ?


ពាក្យអប់រំទី៣ រឿងល្អៗច្រើនមកយឺត និងភាគច្រើនមិនបានមកងាយស្រួលទេ
>> ជីវិតរបស់មនុស្សយើងនេះណ៎ា បើនិយាយទៅ វាក៏មិនមែនជារឿងងាយស្រួលឡើយ។ ការណ៍ដែលយើងនឹងធ្វើអ្វីឲ្យបានជួបភាពជោគជ័យ ត្រូវអាស្រ័យលើពេលវេលា ភាពអត់ធ្មត់ សេចក្ដីព្យាយាមយ៉ាងស្វិតស្វាញ និងព្យាយាមដោយមិនព្រមចុះចាញ់ ព្រោះថារឿងល្អៗ ច្រើនតែមកយឺត និងភាគច្រើនមិនបានមកងាយស្រួលទេ។


ពាក្យអប់រំទី៤ សេចក្ដីពិត មិនបានមកពីការដែលយើងអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងបានទេ តែមកពីការព្រមទទួលក្នុងភាពមិនសម្បូរបែបបានទៅវិញទេ
>> គ្រប់ពេលនៃជីវិតដែលជួបប្រទះជាមួយសេចក្ដីទុក្ខ ឲ្យមកសាកល្បងមើលពិភពលោកដ៏ធំល្វឹងល្វើយ និងសាកល្បងប្រើជីវិតឲ្យរៀងស្ពឹកយឺតបន្តិច រួចហើយយើងនឹងរកឃើញថា យើងអាចមើលរំលងអ្វីល្អៗក្នុងជីវិតមកខ្លះ ព្រោះរវល់គិតតែទៅសម្លឹងរំពៃមើលអ្វីៗដែលមានភាពស្មុគស្មាញសាំញ៉ាំពិបាកៗ។ ជីវិត ត្រូវមានទាំងថ្ងៃអាក្រក់ និងថ្ងៃល្អខ្លះ វាទើបហៅថារសជាតិនៃជីវិត ។ យើងមានត្រឹមតែតួនាទីត្រូវធ្វើបច្ចុប្បន្ននេះឲ្យល្អបំផុត ឲ្យមានសតិរាល់ការសម្រេចចិត្តធ្វើកិច្ចការណាមុន ដែលគ្មានឱកាសបានធ្វើម្ដងទៀត ព្រោះតាមការពិតទៅ ការប្រើប្រាស់ជីវិតប្រកបដោយមានសតិនុ៎ះ គឺជាគុណតម្លៃ និងងាយស្រួលជាងការរង់ចាំបញ្ច្រាសត្រឡប់ពេលវេលាទៅដោះស្រាយវាវិញ។


ពាក្យអប់រំទី៥ មូលហេតុនៃបញ្ហាក្នុងជីវិតភាពច្រើនមកពី គំនិតរបស់យើង
>> ស្ថានការណ៍មួយ មនុស្សពីរនាក់ អាចមើលក្នុងជ្រុងមួយផ្សេងគ្នាៗ។ មនុស្សទីមួយ អាចមើលឃើញថា ជាសេចក្ដីទុក្ខធ្ងន់ធ្ងរ តែមនុស្សម្នាក់ទៀត អាចមើលឃើញថា ជាភាពរាក់ទាក់ទៅវិញ។ ពេលណាដែលយើងជួបសេចក្ដីទុក្ខ រៀនហ្វឹកហាត់មើលឲ្យឃើញថា វាគឺជាមេរៀនប្រឡង វាជាការរាក់ទាក់បែបថ្មី ញយដងពេកទៅ វាក៏អាចធ្វើឲ្យយើងមានគំនិតស្ថិតនៅក្នុងភាពវិជ្ជាមាន ឬសុទិដ្ឋិនិយមបានច្រើនឡើង។
* ការគិតបែបសុទិដ្ឋិនិយម ជាការព្យាយាមសម្របសម្រួលជ្រុងនៃការមើល ឬក្របខណ្ឌនៃការគិត ដោយពុំមែនដើម្បីបោកប្រាសខ្លួនថា យើងមិនមានបញ្ហាទេ តែដើម្បីឲ្យ យើងមានកម្លាំងគ្រប់គ្រាន់ចូលទៅតតាំងប្រយុទ្ធជាមួយនឹងបញ្ហាទាំងឡាយក្នុងជីវិត។ បើចេះមើលជីវិតក្នុងផ្នែកវិជ្ជមាន ជីវិតរបស់មនុស្សយើង នឹងមានសេចក្ដីសុខច្រើនឡើងបាន មិនគួរឲ្យជឿ


ពាក្យអប់រំទី៦ លុយមិនមែនជាចម្លើយតបរបស់ជីវិតទៅគ្រប់ពេលនុ៎ះទេ
>> វត្ថុដែលមានតម្លៃបំផុត សម្រាប់កូនៗ អាចមិនមែនជាលុយកាក់ មិនមែនជាផ្ទះមានតម្លៃថ្លៃ ឬកាដូដ៏មានតម្លៃទេ ប៉ុន្តែជាពេលវេលា និងការយកចិត្តទុកដាក់ទៅលើពួកគេ។ លុយកាក់មិនមែនជាចម្លើយតបរបស់ជីវិតទៅគ្រប់ពេលនុ៎ះទេ


ពាក្យអប់រំទី៧ យើងមិនអាចធ្វើអ្វីឲ្យត្រូវចិត្តមនុស្សគ្រប់គ្នាបានទេ
>> មនុស្សគ្រប់គ្នាកើតមកដោយកម្មលិខិត និងមានរូបរាងផ្សេងៗគ្នា មិនស្មើគ្នា មិនដូចគ្នា បើយើងរកឃើញថា ខ្លួនឯងកំពុងតែប្រើជីវិតលើគំនិត និងក្ដីសង្ឃឹមរបស់អ្នកដទៃ ដែលមិនមែនជារបស់ខ្លួនឯង ការណ៍ដែលមានចិត្តក្លាហានព្រមទទួលយកខ្លួនជារបស់ខ្លួនឯង និងឈានទៅតាមមាគ៌ានោះ រាប់ថា ជារឿងមួយគួរសាងឲ្យកើតមានឡើងឲ្យបានល្អប្រសើរមួយ។


ពាក្យអប់រំទី៨ យើងគង់ប្រហែលជាមិនដឹងថា សេចក្ដីសុខមានរសជាតិយ៉ាងម៉េចទេ បើយើងមិនធ្លាប់បាន ឈឺចាប់មកពីមុននោះ
>> សេចក្ដីទុក្ខ ចួនកាលវាក៏មានអត្ថប្រយោជន៍ណាស់ដែរ យើងអាចនឹងមានសេចក្ដីសុខ ដោយប្រាសចាកភាពឈឺចាប់ មិនអាចនឹងមានត្រឹមតែភាពរីករាយសប្បាយក្អាកក្អាយ ដោយប្រាសចាកភាពសោកសៅទេ និងមិនអាចរើសទីនឹងមានក្ដីសង្ឃឹម ដោយមិនធ្លាប់មានអារម្មណ៍ស្ទាក់ស្ទើរឡើយ។ ពិតណាស់ហើយ សេចក្ដីទុក្ខជារឿងល្អ ព្រោះវាធ្វើឲ្យដឹងថា សុខមានតម្លៃត្រឹមប៉ុនណា  ហើយយើងប្រហែលមិនដឹងថា សេចក្ដីសុខ មានរសជាតិយ៉ាងម៉េច បើយើងមិនធ្លាប់បានឈឺចាប់មកពីមុននុ៎ះ


ពាក្យអប់រំទី៩ ជីវិតត្រូវតែឈានបន្ត រឿងដែលកន្លងផុតទៅហើយ ឲ្យវាកន្លងផុតទៅចុះ
>> យើងគ្រប់គ្នា សុទ្ធតែមានអតីត វាអាចជាឈុតឆាកមួយនៃការចងចាំដ៏ល្អ រូបភាពដ៏ស្រស់ត្រកាល ឬជាបទពិសោធដែលអាក្រក់ជូរចត់។ អតីតដែលគួរចងចាំ ពេលណាដែលយើងតោងប្រកាន់ជាមួយរឿង ដែលវាកន្លងផុតទៅហើយ ដោយអារម្មណ៍ម្យ៉ាង។ រឿងទាំងនេះ នឹងអាចមានដូចជាមូលបត្របំណុល មិនអាចឲ្យជីវិតរបស់យើងឈានទៅមុខរួច ទៅបន្តមេរៀន។ តាមពិតទៅ យើងអាចនឹងផ្លាស់ប្ដូរបទពិសោធអាក្រក់ជូរចត់ឲ្យវាក្លាយជា មេរៀនដ៏មានតម្លៃទុកបង្រៀនអប់រំចិត្តខ្លួនឯង៕

ប្រភពទិន្នន័យពីផេក៖ គ្លីនិចសុខភាពផ្លូវចិត្តវិជ្ជបណ្ឌិតពេទ្យ ជេស្ដា 
រូបភាព៖ Google.com




No comments:

Post a Comment