Monday, April 3, 2017

សម្ដី៣០ឃ្លា ដែលល្អចំពោះចិត្តកូន


គោលគំនិតល្អដើម្បីជីវិត ចង់ឲ្យអាណាព្យាបាលគ្រប់រូប សាកល្បងបែរមកឈ្វេងយល់ចំណុចល្អៗរបស់កូន និងស្រឡាញ់ក្នុងខ្លួនរបស់កូនពិតមែន បែរមកនិយាយរឿងល្អចំពោះចិត្តកូនឲ្យបានច្រើន យល់ពីពួកគេឲ្យបានច្រើនឡើង និងផ្ដល់កម្លាំងចិត្តដើម្បីពួកគេទាំងគ្នាណ៎ា។

សម្ដី៣០ឃ្លា ដែលល្អចំពោះចិត្តកូន


១) ម៉ែសប្បាយចិត្តណាស់ ដែលបានមកធ្វើជាម្ដាយរបស់កូន
២) ម៉ែយល់ថា តើពេលនេះកូនមានអារម្មណ៍ដូចម្ដេច?
៣) ម៉ែពិតជាមានមោទនភាពក្នុងខ្លួនរបស់កូនខ្លាំងណាស់
៤) សម្រាកសិនទៅក៏បានណ៎ាកូន
៥) យើងនាំគ្នាមកព្យាយាមធ្វើសាជាថ្មីក៏បានណ៎ា
៦) អរគុណកូនសម្លាញ់ ដែលមកជួយម៉ែ
៧) ម៉ែមានជំនឿលើកូន
៨) កូនពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ម៉ែម្នាក់នេះ
៩) តើកូនមាសម្ដាយអាចនិយាយឲ្យម៉ែស្តាប់បានទេ ថាកើតមានរឿងអ្វីកើតឡើង?
១០) ម៉ែព្រមស្ដាប់កូននិយាយជានិច្ច
១១) នោះជាគំនិតដ៏ល្អណាស់
១២) ម៉ែដឹងថា កូនខំប្រឹងប្រែងព្យាយាមអស់ពីកម្លាំងកាយចិត្តហើយ
១៣) មិនមានអ្នកណាសម្បូរបែប ល្អឥតខ្ចោះទេកូន
១៤) ពេលបាននៅជាមួយកូនហើយ ម៉ែពិតជាសប្បាយចិត្តណាស់
១៥) កូនធ្វើឲ្យម៉ែមានសេចក្ដីសុខខ្លាំងណាស់
១៦) ម៉ែចូលចិត្តពេលកូននិយាយរឿងនិទានឲ្យម៉ែស្ដាប់
១៧) មិត្តភក្ដិរបស់កូន សំណាងណាស់ដែលមានកូនធ្វើជាមិត្ត
១៨) ម៉ែជឿចិត្តកូន
១៩) កូនជាក្មេងល្អណាស់
២០) រឿងដែលកូនធ្វើ ក្លាហានខ្លាំងណាស់
២១) ស៊ូៗណ៎ាកូនម៉ែ
២២) ម៉ែមិនខឹងកូនម៉ែទេ
២៣) ម៉ែនឹកកូនណាស់
២៤) មនុស្សយើងគ្រប់គ្នាធ្វើខុសគ្នាបាន
២៥) ថ្ងៃនេះកូនម៉ែបានធ្វើល្អហើយ
២៦) យំចេញមកក៏បានណ៎ាកូនម៉ែ
២៧) ហើយវាកន្លងផុតទៅបានយ៉ាងស្រួល
២៨) កូនធ្វើបានស្រាប់ហើយ
២៩) ម៉ែស្រឡាញ់កូន
៣០) កូននៅមានម៉ែនៅក្បែរកូនជានិច្ច៕


ប្រភព៖  A Mom 2 Daughters និង winne.ws

No comments:

Post a Comment