ជារឿយៗលោកឪពុកអ្នកម្ដាយមិនបានប្រុងប្រយ័ត្នទាំងទង្វើ
និងការនិយាយស្ដីរបស់ខ្លួនឯងថា នឹងមានផលប៉ះពាល់ដល់សតិអារម្មណ៍យ៉ាងម៉េច
ចំពោះកូនដែលបានឃើញ បានឮ ដោយសារតែមិនបានយល់ ខ្លួនគិតមិនបានដល់។ បើនៅតែបន្ដធ្វើបែបនេះ
ក៏ដោយសារឪពុកម្ដាយ ជាអ្នកបានផ្ដល់កំណើតដល់កូនតូចៗមកដោយក្ដីស្រឡាញ់
អាចជាអ្នកសម្លាប់ភាពស្រស់ស្អាត និងភាពគួរឲ្យស្រឡាញ់របស់កូនតូចដោយខ្លួនអ្នកផ្ទាល់។ គោលគំនិតល្អដើម្បីជីវិត មានចិត្តសោមនស្សរីករាយ
សូមលើកយកទស្សនៈទាំង៧ប្រការ មកចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន
ដើម្បីជាប្រយោជន៍ដល់អាណាព្យាបាលគ្រប់រូប នាំយកទៅធ្វើជាមគ្គទ្ទេសសម្រាប់ការពារបញ្ជៀសនូវកំហុសឆ្គង
ដោយធ្វើមកលើកូនចៅដោយអចេតនាណាមួយដោយមិនដឹងខ្លួន។
១)
ពាក្យសម្ដី
ពេលដែលកូនរឹងរូស
ឬធ្វើអ្វីមិនបានល្អ ទាំងនៅក្នុងផ្ទះ និងក្រៅផ្ទះនោះ
បើសិនរកពាក្យសម្ដីល្អនិយាយជាមួយកូនហើយ នៅតែមិនបានផល រឿងដែលលោកឪពុកអ្នកម្ដាយច្រើនតែធ្វើ
គេចមិនផុតចៀសមិនរួចពីការសម្លុតស្រែកជេរ ឬនិយាយស្ដីមិនពីរោះដាក់កូនភ្លាមៗនុ៎ះទេ។ វាជាការពិតណាស់
ពាក្យសម្តីដែលកូនអាចឈប់ប្រព្រឹត្តិកម្មដូចបានពោលខាងលើនេះ តែលោកអ្នកបានយល់ជ្រោតជ្រាបហើយឬនៅទេថា
ពាក្យសម្ដីទាំងនេះ មិនអាចបញ្ឈប់អារម្មណ៍របស់កូន ដែលចាំខូចចិត្តបានឡើយ ព្រោះពាក្យសម្ដីខ្លះរបស់អាណាព្យាបាល
ប្រៀបបានដូចមុខកាំបិត ដែលបានចាក់មុតចំបេះដូងតូចៗរបស់ពួកគេ
ដែលមិនមានអ្នកណាម្នាក់អាចដឹងបានឡើយថា របួសនោះនឹងជាសះស្បើយចេញពីដួងចិត្តរបស់ពួកគេនៅពេលណានុ៎ះឡើយ។
ដូច្នោះ បើសិនជាជ្រើសរើសបាន គួរចៀសវាងកុំធ្វើអី ចិត្តត្រជាក់ៗ និងប្រើហេតុផល ហើយនឹងអប់រំពួកគេប្រកបដោយហេតុផលនុ៎ះឯង។
២) សើររើរកំហុសឡើងវិញ
អាណាព្យាបាលធ្លាប់នាំគ្នាភ្លាំងភ្លាត់ធ្វើប្រការនេះខ្លះឬទេ? ភ្លាំងភ្លាត់ដែលទៅសើររើយកកំហុសឆ្គងក្នុងអតីតរបស់កូន មកនិយាយដាក់កូនម្ដងទៀត។
ដោយធ្លាប់ធ្វើ ឬកំពុងធ្វើ បើឈប់បាន គួរណាស់តែឈប់ធ្វើទៅ អ្នកអាចនឹងគិតថា ការលើកយករឿងកំហុសឆ្គងអតីតមកថាស្អីដាក់កូននោះ
វានឹងជួយធ្វើឲ្យកូនមិនហ៊ានធ្វើតទៅទៀត... ប៉ុន្តែតាមពិតទៅ ការធ្វើរបៀបនេះ នឹងធ្វើឲ្យកូនកាន់តែខូចចិត្ត
ហើយអ្នកប្រហែលជាមិនចង់ធ្វើជាមនុស្សម្នាក់ ដែលចាក់ចំចំណុចរសើប ដែលជាកំហុសឆ្គងរបស់កូនមែនទេ?
៣)
ធ្វើតោះតើយ ឬសម្ដែងឲ្យឃើញបែបផ្សេង
តើអាណាព្យាបាលបានជ្រាបហើយឬនៅ? ថាការដាក់ទោសកូនដោយការធ្វើមិនដឹងមិនឮ
មិនចាប់អារម្មណ៍ ឬសម្ដែងក្ដីស្រឡាញ់ចំពោះកូនៗមិនស្មើគ្នានុ៎ះ
វាមិនបានធ្វើឲ្យកូនធំជាមនុស្សចាស់ទុំ ឬថាគិតឃើញបានទេ ទុកណាអ្នកប្រាប់ថា
ធ្វើបានបែបនេះ ព្រោះត្រូវការពត់ទម្លាប់កូនក៏ដោយ ការធ្វើរបៀបនេះរបស់អាណាព្យាបាល
កាន់តែធ្វើឲ្យកូនខូចចិត្ត និងមានអារម្មណ៍តានតឹងលើសដើម។
៤)
ការដាក់ទោសលើរូបកាយ
ការដាក់ទោសលើរូបកាយ
ដោយរំពាត់វាយនោះ ជារឿងមួយដែលធ្វើឲ្យសម្ពន្ធភាពរបស់អ្នកជាមួយកូននោះ
កាន់តែឃ្លាតឆ្ងាយពីគ្នាឡើង កូនលែងហ៊ាននិយាយ ឬប្រាប់អ្វីទាំងអស់ ព្រោះខ្លាចថា
អ្នកនឹងចាប់វាយពួកគេ សាកល្បងពីការដាក់ទោសផ្នែករាងកាយ
មកធ្វើជាការដាស់តឿនកើនរំលឹកអប់រំទូន្មានប្រៀនប្រដៅ
និងផ្ដល់ពាក្យណែនាំប្រកបដោយហេតុផលល្អជាង ព្រោះក្រៅពីកូននឹងគិតឃើញហើយ
ពួកគេថែមទាំងគោរពចំពោះអ្នកច្រើនជាងមុនថែមទៀតផង។
៥)
ប្រៀបធៀប
តើអាណាព្យាបាលធ្លាប់ភ្លេចភ្លាំងប្រៀបធៀបកូនជាមួយក្មេងដទៃខ្លះទេ?
ទាំងនេះរួមដល់មនុស្សក្នុងគ្រួសារដូចគ្នាផង តើបានជ្រាបខ្លះដែរទេថា ការប្រៀបធៀបមិនមែនជាអង្គដាស់ភ្ញោចដ៏ល្អទេ?
ផ្ទុយមកវិញ ការប្រៀបធៀបកូនជាមួយមនុស្សដទៃ នឹងកាត់បន្ថយអារម្មណ៍ពួកគេឲ្យកាន់តែចុះខ្សោយខ្លាំងជាងមុនទៅទៀត
។ ដូចនោះអ្នកគួរអត់ធ្មត់ រួចហើយអប់រំពួកគេប្រកបដោយសេចក្ដីស្រឡាញ់ល្អជាជាង
ព្រោះថ្នាក់ចាស់ទុំដូចយើង នៅមិនចូលចិត្តឲ្យគេយកខ្លួនឯង ទៅប្រៀបធៀបជាមួយអ្នកដទៃផង
ចុះទម្រាំកូនវិញ ក៏ប្រហែលជាមិនខុសពីយើងប៉ុន្មានដែរ តើពិតទេ?
៦)
ក្លំចាំមើលចាប់កំហុស
ពេលដែលយើងធ្វើអ្វីម្យ៉ាង
មានមនុស្សក្លំចាំមើលចាប់កំហុស តើយើងនឹងមានអារម្មណ៍មិនចូលចិត្តមែនទេ? ពិសេសជាងនេះទៅទៀត
ពេលយើងធ្វើល្អស្រាប់ហើយ មិនមានអ្នកណាមើលឃើញ យកភ្នែកមើលសោះ តែពេលយើងធ្វើខុសភ្លាំងភ្លាត់ម្ដងៗ
ក៏មានតែមនុស្សចាំរំពៃមើលខ្លួនលើសដើម ដូចគ្នានេះដែរ កូនៗក៏ត្រូវការឲ្យលោកឪពុកអ្នកម្ដាយ
កោតសរសើរ លើកទឹកចិត្តពួកគេ ពេលដែលពួកគេធ្វើល្អ ឬប្រលងជាប់បាននិទ្ទេសល្អ ច្រើនជាជាងការធ្វើតោះតើយសោះអង្គើយដាក់
ខុសពីពេលដែលពួកគេធ្វើខុសឆ្គង និងមិនបានទទួលពិន្ទុប្រលងល្អ
អាណាព្យាបាលច្រើនតែស្ដីថាបន្ទោសបន្ថែមជាន់ពីលើ។ មនុស្សគ្រប់គ្នា ម្នាក់ៗក៏ត្រូវការក្ដីស្រឡាញ់
ការយកចិត្តទុកដាក់ និងលើកសរសើរគ្នាទាំងអស់ កូនរបស់យើងក៏ដូចគ្នានេះដែរ។
៧)
ឲ្យកូនចូលដេករាល់ពេលដែលអ្នកខឹង
អាណាព្យាបាលធ្លាប់ដេញឲ្យកូនទៅដេក
ពេលដែលមានអារម្មណ៍មិនពេញចិត្ត ឬខឹងក្រោធកូនទេ? បើមានមែន... ឈប់ធ្វើទៅ
ព្រោះកូនមិនយល់ទេថា ព្រោះអ្វី ហេតុអ្វីបានជាឪពុកម្ដាយថ្នាក់ត្រូវដេញពួកគេ? ពួកគេដឹងត្រឹមតែម្យ៉ាងគត់ អ្នកអាចនឹងមិនស្រឡាញ់ និងមិនចង់ឃើញមុខពួកគេ។
ដូចនោះ ពេលដែលអ្នកខឹងកូន រង់ចាំឲ្យអារម្មណ៍ស្ងប់ត្រជាក់ចុះសិន
រួចហើយចាំចូលទៅនិយាយជាមួយកូន ព្រោះពេលនោះ មនុស្សដែលកូនត្រូវការខ្លាំងបំផុត
ប្រហែលមិនមែនអ្នកក្រៅពីអាណាព្យាបាលរបស់ពួកគេឡើយ៕
ប្រភព៖
Theindusparent
ប្រភព៖
https://th.theasianparent.com/
No comments:
Post a Comment