៥ដំបូន្មានដែលជនជាតិចិនប្រដៅកូនចៅតៗគ្នាមក...
ពីមានតែបាទដៃទទេក្លាយជាសេដ្ឋី " ឧស្សាហ៍ព្យាយាម ស្មោះត្រង់ សន្សំសំចៃ ស៊ូទ្រាំ
និងកតញ្ញូ" ទើបធ្វើឲ្យការសាងធុរកិច្ចឡើងបានពីបាតដៃទទេ ដែលមានតែកន្ទេលមួយខ្នើយមួយ
និងថែមទាំងមានការប្រៀនប្រដៅប្រាប់ពីចំណុចហាមមិនគួរនិយាយ ៥
ម៉ាត់ដូចខាងក្រោមទៀតផង។
១ . ពិបាក
ពេលនិយាយពាក្យថា
ពិបាក វានឹងក្លាយជាការរារាំងសមត្ថភាពរបស់ខ្លួនឯងភ្លាមតែម្តង។
២ . ធ្វើមិនកើត
ពេលនិយាយពាក្យនេះ
វានឹងក្លាយជាការបណ្តេញខ្លួនឯង ឲ្យចេញពីអ្វីដែលខ្លួនកំពុងធ្វើ ឬរារាំងដល់ការរៀនយល់ដឹង។
៣ . អស់សង្ឃឹម
ព្រោះតែពាក្យមួយម៉ាត់នេះផុសឡើងនៅក្នុងចិត្ត ថាមពលទាំងមូល សព្វទាំងរាងកាយ
និងផ្លូវចិត្តនឹងធ្លាក់ចុះបាត់អស់រលីង។
៤ . ខ្ជិល
មិនគួរសូម្បីតែនិយាយលេង
ព្រោះវានឹងធ្វើឲ្យកើតភាពមិនទទួលខុសត្រូវ។
៥ . ហត់នឿយ
ពេលនិយាយពាក្យនេះចេញមក
រាងកាយនឹងឆ្លើយតបដោយការទន់ជ្រាយភ្លាមតែម្តង។
ទាំងអស់នេះគឺជា
លក្ខគោលចិត្តវិទ្យាដែលត្រឹមត្រូវខ្លាំងបំផុត សម្រាប់មនុស្សយើងគ្រប់គ្នា
និងត្រូវជាមួយលក្ខគោលធម៌ព្រះពុទ្ធសាសនា ដែលបានពោលទុកថា "ចិត្តគឺជាចៅហ្វាយ...
រាងកាយគឺជាកូនឈ្នួល" ទៀតផង៕
No comments:
Post a Comment