កិលេស
ប្រែថា គ្រឿងសៅហ្មង ដែលលោកហៅថា ជាអាគន្តុកៈ គឺវត្ថុជាគ្រឿងត្រាច់ចរមកស្នាក់អាស្រ័យ
ដូចជាភ្ញៀវ គឺអ្នកដែលមករក មិនមែនជាម្ចាស់ផ្ទះឡើយ។ ការដែលហៅថា គ្រឿងសៅហ្មង
ក៏ព្រោះមកធ្វើឲ្យចិត្តផូរផង់តាមសភាវធម្មជាត ត្រូវបានសៅហ្មង ដូចជាផង់ធុលីដែលប៉ើងមក
ធ្វើឲ្យទឹកដែលថ្លាស្អាត ប្រែជាខ្វក់ទៅវិញ។
កាលបើកិលេសមិនមែនជាម្ចាស់ផ្ទះហ្នឹងហើយ
ដែលមិនមែនជាធាតុពិត ឬខ្លឹមសារពិតរបស់ចិត្ត កើតមានត្រឹមតែវត្ថុវិស័យភាព
ដែលត្រាច់ចរមកអាស្រ័យ ទោះបីនឹងមកអ្នកអាស្រ័យយូរប៉ុនណា មកប្រកាន់យកសិទ្ធិគ្រប់គ្រងយ៉ាងណាក៏ដោយ
ក៏គង់មិនអាចលះធាតុពិតរបស់ចិត្តបានដែរ។ ដូច្នោះ ទើបយើងអាចដុសខាតលាងជំរះចិត្ត ឲ្យផុតពីគ្រឿងសៅហ្មងទាំងពួងនេះបាន។
អប់រំដោយ
ព្រះញាណសំវរ
No comments:
Post a Comment