វាសនា មិនចាំបាច់ទៅអង្វរបន់ស្រន់
ដល់កាលវេលាក៏មកជួបគ្នា ពេលអស់វាសនា ក៏ព្រាត់គ្នាទៅ ខំទប់ស្កាត់យ៉ាងណា ក៏មិននៅដដែល
ដូច្នោះ ក្នុងពេលដែលយើង នៅមិនទាន់បែកគ្នា
តើយើងបានធ្វើល្អចំពោះមនុស្សដែលនៅជុំវិញខ្លួនយើងហើយឬនៅ? ព្រោះកាលណាអស់ពេល
“សញ្ញាកម្ម” ហើយ មិនថា យើងនឹងមានមាសប្រាក់
ឬបុណ្យសក្ដិ អំណាចខ្ពង់ខ្ពស់ដល់ថ្នាក់ណាទេ ក៏មិនអាចទាមទារហៅឲ្យវិលត្រឡប់មកវិញបាន
មិនដឹងថា កើតប៉ុន្មានជាតិ ប៉ុន្មានភព ទម្រាំនឹងបានវិលមកជួបគ្នាម្ដងទៀត។
រឿងដែលគួរបំភ្លេចចោលមាន៣ប្រភេទគឺ ទីមួយ
ភ្លេចអាយុ ទីពីរ ភ្លេចរឿងដែលកន្លងផុតទៅ និងទីបី ភ្លេចរឿងដែលពោលទោសអ្នកដទៃ។
៤រឿងដែលគួរមានទុកគឺ ទីមួយ
មានមនុស្សជាទីស្រឡាញ់ដោយស្មោះអស់ពីចិត្ត ទីពីមានមិត្តដែលយល់ចិត្ត
ទីបីមានការងារធ្វើ និងទីបួន មានផ្ទះមួយដ៏កក់ក្ដៅ។
៥យ៉ាងដែលត្រូវយក(ត្រូវធ្វើ)គឺ ទីមួយត្រូវយំ
ទីពីរត្រូវរាំ ទីបីត្រូវប្រើ ទីបួនត្រូវសើច និងទីប្រាំ ត្រូវរក្សាសុខភាព។
៦យ៉ាងដែលមិនគួរធ្វើគឺ ទីមួយ
ឃ្លានហើយមិនព្រមញ៉ាំ ទីពីរ ស្រេកទឹកហើយមិនព្រមផឹក ទីបី ងុយហើយមិនព្រមដេក ទីបួន
ហត់ហើយមិនព្រមសម្រាក ទីប្រាំមិនស្រួលខ្លួនហើយមិនព្រមព្យាបាលរក្សា និងទីប្រាំមួយ
ចាស់ហើយនៅតែគិតខូចចិត្ត។ សេចក្ដីក្រោធខឹងធ្វើឲ្យបេះដូង “ធ្វើការងារធ្ងន់”
សេចក្ដីស្រឡាញ់ ធ្វើឲ្យបេះដូង “ធ្វើការល្អ”
អំពើល្អ ធ្វើឲ្យបេះដូង”រីកចំរើន” ភាពល្ងង់ខ្លៅធ្វើឲ្យបេះដូង “វិនាស” ភាពចាស់ ឈឺ ស្លាប់នោះ ជារឿងធម្មតា។ បុគ្គលណាមួយយល់ពីគោលព្រះសាសនានេះ
បុគ្គលនោះ រមែងឃើញអ្វីគ្រប់យ៉ាង ប្រព្រឹត្តទៅជារឿងធម្មតា។
វត្ថុដែលមានតម្លៃជាងលុយកាក់ មាន៧យ៉ាងគឺ
ទីមួយ ការបានកើតមកជាមនុស្ស ទីពីរ ការបានយល់ព្រះសាសនា ទីបី ការមានកល្យាណមិត្ត ទីបួន
ការមានសុចរិតភាពជានិស្ស័យ ទីប្រាំ ការមានចិត្តប្រាសច្រាកភាពច្រណែនឫស្យា ទីប្រាំមួយ
ការផ្តល់ពេលវេលាឲ្យមនុស្សជាទីស្រឡាញ់ និងទីប្រាំពីរ ការចេះសង្កត់ធ្ងន់ត្រង់ពាក្យថា
គ្រប់គ្រាន់។
មនុស្សមាន ផ្លូវតែមួយគត់គឺ
ធ្វើដំណើរដោយខ្លួនឯង។
មានរបស់មានតម្លៃតែពីរយ៉ាងគត់គឺ
សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។
ទុក្ខមាន៤ប្រការគឺ មើលមិនយល់ លះមិនចេញ
ចាញ់មិនកើត ដាក់ចុះមិនបាន។
មានសម្ដី៥ឃ្លាគឺ កាន់តែលំបាកកាន់តែស៊ូ
កាន់តែល្អកាន់តែដាក់ កាន់តែយ៉ាប់កាន់តែជឿជាក់ កាន់តែមានកាន់តែសន្សំសំចៃ
និងកាន់តែរងារ កាន់តែមានទឹកចិត្ត (មិត្តយល់ចិត្ត)។
Cr : Forward Line"
No comments:
Post a Comment