បើខាងក្នុងចិត្តរបស់មនុស្សនៅមិនស្ងប់ទេ
ក៏មិនអាចមានឈ្មោះថា ស្ងប់ដោយពិតប្រាកដបានឡើយ។ សេចក្ដីស្ងប់ដ៏មាំមួននោះ
គឺត្រូវចេញពីខាងក្នុងចិត្តរបស់មនុស្សម្នាក់ៗ
គ្រប់គ្នាក្នុងសង្គម ដូចគំនរភ្នក់ភ្លើងមួយភ្នក់ កាលបើម្នាក់ៗ ពន្លត់ភ្នក់ភ្លើងជារបស់ខ្លួនបាន
ភ្លើងជាចំណែករួមក៏ឈ្មោះថា រលត់ ភាពក្ដៅរោលរាលក្នុងសង្គមក៏ស្ងប់រម្ងាប់
សល់នៅតែភាពស្ងប់ត្រជាក់ប៉ុណ្ណោះ។
សន្តិភាពដ៏មាំមួន
អាចកើតឡើងបានដោយវិធីជួយគ្នា ពោលគឺ កាលបើស្ងប់ត្រជាក់ក្នុងខ្លួនឯងហើយ
គួរគប្បីជួយអនុគ្រោះអ្នកដទៃឱ្យស្ងប់ផង។
អប់រំដោយ
គ្រូប៊ុត
សាវង្ស
ស្រ. ស. មេរៀនជីវិត ព. ២៥៤៧ ទំ.២៤
No comments:
Post a Comment