Wednesday, August 2, 2017

អន្តរាយរបស់ចិត្ត

   

អន្តរាយរបស់ចិត្តនោះ ពុំមែនកើតឡើងពីបុគ្គលដទៃ ឬពីវត្ថុខាងក្រៅមកបំផ្លិចបំផ្លាញឡើយ ប៉ុន្តែវាកើតឡើងពីខាងក្នុងចិត្តខ្លួនឯង។ រាគៈ ឬលោភៈ ទោសៈ និងមោហៈ ទាំងអស់នេះឯង គឺជាគ្រោះថា្នក់របស់ចិត្ត ដែលកើតឡើងខាងក្នុងចិត្តផ្ទាល់តែម្ដង។ ដូចនោះ ការប្រុងប្រយ័ត្នរក្សាចិត្ត ទើបមិនមែនជាការប្រុងប្រយ័ត្នរក្សាមិនឲ្យបុគ្គលណាមួយ ឬវត្ថុណាមួយចូលទៅបំផ្លាញទេ តែជាការរក្សាចិត្តផ្ទាល់ មិនឲ្យធ្លាក់ចូលទៅក្នុងអំណាចរបស់កិលេសនេះឯង។ ដូចពាក្យមួយពោលឡើងថា សត្រូវរបស់យើង មិនមែនជាមនុស្សដើរនៅលើផែនដីមួយនេះទេ សត្រូវដ៏ពិតប្រាកដរបស់យើងគឺ លោភៈ ទោសៈ និងមោហៈទៅវិញទេតើ ដែលយើងគ្រប់គ្នាត្រូវច្បាំងតតាំងយកឈ្នះវាឲ្យបាននោះ ទើបយើងដេកនៅជាសុខសាន្តជារៀងរហូត។

អប់រំដោយ
ព្រះញាណសំវរ


No comments:

Post a Comment