គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៨៨)
“…យប់និងថ្ងៃចេះតែកន្លងផុតទៅ មានជីវិតរស់នៅ តើយើងបានធ្វើអ្វីខ្លះហើយ?
ព្រោះថា ជីវិតរបស់យើងម្នាក់ៗបានអស់ទៅ រលត់ទៅ ស្លាប់ទៅតាមកាលវេលា
គ្រប់ដង្ហើមចេញនិងចូលរបស់យើង ដែលមិនអាចទាមទារត្រឡប់យកមកវិញបានទេ ។
យើងម្នាក់ៗកំពុងតែរវល់ភ្លើតភ្លើនសប្បាយរីករាយជាមួយអ្វីហ្ន៎?
នៅក្នុងលោកមួយនេះ ដែលប្រកមព្រមទៅដោយភ្លើងកើតចាស់ឈឺស្លាប់បែបនេះ ហេតុអ្វីយើងមិនព្រមចម្រើនមេត្តាភាវនា? ហេតុអ្វីយើងមិនព្រមរៀនលះបង់កិលេសឱ្យហើយទៅ?
ពេលភាពចាស់ចូលមកទន្រ្ទានដល់
ឬចាំឱ្យភាពព្យាធិមានជំងឺដង្កាត់ចូលមកដល់ ចិត្តរឹតតែវិលវល់ សេចក្ដីស្លាប់រឹតតែឆាប់ជិតចូលមកដល់
សួរថាតើយើងម្នាក់ៗបានលះបង់កិលេសចោលខ្លះហើយឬនៅ?
តើយើងម្នាក់ៗរវល់តែទៅធ្វើអ្វី? ជីវិតរបស់មនុស្សយើងម្នាក់អស់ទៅ
ដូចជាការអុជភ្លើងទៀនឡើងហើយ ភ្លើងវាក៏ឆេះទៅ ទៀនចេះតែអស់ទៅទាល់តែអស់ ។
ចូរដាស់តឿនចិត្តរបស់ខ្លួនឯងថា យើងចម្រើនចិត្តហើយឬនៅ កុំមានសេចក្ដីប្រមាទឱ្យសោះ
ចូរចម្រើនចិត្តយើងមួយនេះនៅគ្រប់ដង្ហើមចេញនិងចូលរបស់យើងណ៎ា…៕
អប់រំដោយ
តេជគុណ
ពុទ្ធាចារោ
No comments:
Post a Comment