Tuesday, October 3, 2017

ភាពជាមិត្ត


ភាពជាមិត្ត

កាលកន្លងទៅយូរហើយ…
នៅលើដែនកោះមួយ មានការប្រមូលរួបរួមអារម្មណ៍ទាំងឡាយ ឱ្យមកអាស្រ័យរស់នៅម្ដុំគ្នា
ក្នុងអារម្មណ៍ទាំងនោះ មានដូចជា
អារម្មណ៍មានបាន អារម្មណ៍សុខ អារម្មណ៍ស្រឡាញ់ អារម្មណ៍សោកា អារម្មណ៍ពុទ្ធិ អារម្មណ៍អាត្មានិយម និងអារម្មណ៍ផ្សេងៗទៀតជាច្រើន។
ថ្ងៃមួយ មានសេចក្ដីប្រកាសអាសន្នដល់អារម្មណ៍ទាំងអស់នោះថា កោះមួយនេះកំពុងលិចទឹក។
ដូចនោះ អារម្មណ៍ទាំងអស់ ទើបបានត្រៀមលក្ខណៈទូកចម្លង ដើម្បីរំដោះខ្លួនចេញពីកោះនោះ
ក្នុងនោះមែនតែអារម្មណ៍ស្រឡាញ់មួយប៉ុណ្ណោះ ដែលបានសម្រេចថា នឹងនៅលើកោះនោះបន្តទៀត។
អារម្មណ៍ស្រឡាញ់ត្រូវការនៅលើកោះនេះ រហូតដល់វិនាទីចុងក្រោយ
កាលបើកោះទាបនឹងជិតលិចទឹក អារម្មណ៍ស្រឡាញ់ទើបសម្រេចចិត្តសុំជំនួយសង្រ្គោះ
អារម្មណ៍មានបានចែវទូកឆ្លងកាត់កោះនោះ និងឆ្លើយតបថា
 មិនបានទេ យើងទទួលយកអាសាអ្នកមិនបានទេ
ព្រោះថាទូកខ្ញុំនេះពេញទៅដោយមាស និងប្រាក់ ហើយខ្ញុំក៏មិនមានកន្លែងឱ្យអ្នកអង្គុយដែរ
អារម្មណ៍ស្រឡាញ់ទើបសម្រេចចិត្តសួរអារម្មណ៍អាត្មានិយម ដែលឆ្លងកាត់នោះដែរ ដូចគ្នា
“ទូកស្អាតល្អ អារម្មណ៍អាត្មានិយមជួយខ្ញុំផង”
ខ្ញុំជួយអ្នកអត់បានទេ អារម្មណ៍ស្រឡាញ់
អ្នកណ៎ា ខ្លួនទទឹកសើម អាចធ្វើឱ្យទូកខ្ញុំសើមផងដែរ
អារម្មណ៍សោកា បានអ៊ុំទូកកាត់នោះចូលមក អារម្មណ៍ស្រឡាញ់បានសុំពឹងពររកជំនួយទៀត
 អារម្មណ៍សោកាអនុញ្ញាតខ្ញុំឡើងទូកអ្នកទៅផងណ៎ា”
ឱ! អារម្មណ៍ស្រឡាញ់អើយ! ខ្ញុំកំពុងសោកសៅខ្លាំងណាស់ ខ្ញុំត្រូវការនៅម្នាក់ឯង សុំទោសផងណ៎ា
អារម្មណ៍សុខ បានឆ្លងកាត់កោះអារម្មណ៍ស្រឡាញ់តាមនោះទៅដូចគ្នា
ប៉ុន្តែគេមិនបានឮ…
សូម្បីតែសំឡេងលន់តួអង្វរករសុំជំនួយរបស់អារម្មណ៍ស្រឡាញ់ទេ
...ព្រោះគេកំពុងរវល់តែសោយសុខ។
រំពេចភ្លាមនោះ មានសំឡេងលាន់ឮឡើងមកថា
 មកនេះអារម្មណ៍ស្រឡាញ់ ខ្ញុំនឹងចម្លងយកអ្នកទៅជាមួយដែរ
អារម្មណ៍ស្រឡាញ់អរគុណ និងត្រេកអរសប្បាយចិត្តយ៉ាងខ្លាំងឥតឧបមា ទាល់តែភ្លេចសួរឈ្មោះថា គេនោះថា ជាអ្នកណាមានចិត្តល្អយ៉ាងនេះ។
ពេលពួកគេមកដល់ដែនដីគោក ពួកគេក៏បែកផ្លូវគ្នាទៅតាមផ្លូវរបស់ពួកគេរៀងៗខ្លួន
អារម្មណ៍ស្រឡាញ់នឹកឃើញថា ភ្លេចសួរឈ្មោះអ្នកជួយសង្រ្គោះរបស់ខ្លួន
អារម្មណ៍ស្រឡាញ់ទើបសួរទៅអារម្មណ៍ចំណេះដឹង
 អ្នកណាហ្ន៎! ជាអ្នកជួយសង្រ្គោះខ្ញុំទៅ
អារម្មណ៍ចំណេះដឹងឆ្លើយដោយមានមោទនភាពក្នុងពុទ្ធិរបស់ខ្លួនថា
 ពេលវេលា
អារម្មណ៍ស្រឡាញ់សួរបន្តថា
 តែហេតុអ្វីបានពេលវេលាជួយស្រោចស្រង់ខ្ញុំ?
អារម្មណ៍ចំណេះដឹងញញឹមក្នុងពុទ្ធិរបស់ខ្លួន ហើយឆ្លើយតបអារម្មណ៍ស្រឡាញ់នេះថា
 ក៏ព្រោះតែថា មានតែពេលវេលាប៉ុណ្ណោះដែលយល់ថា តើសេចក្ដីស្រឡាញ់នេះមានតម្លៃខ្លាំងប៉ុនណា
ប៉ុន្តែថា មានរឿងមួយដែលភ្លេចសូន្យឈឹង
បើសិនមិនមានអ្នកណាហ៊ាននិយាយនឹករកឡើយ
ខណៈពេលដែលអារម្មណ៍ស្រឡាញ់កំពុងស្វែងរកអ្នកជួយសង្រ្គោះខ្លួនចេញពីកោះ
អារម្មណ៍ស្រឡាញ់ ប្រហែលជារវល់ស្វែងរកអ្នកផ្សេងៗ
ទាល់តែភ្លេចមើលសភាពមិត្ត
ដែលជ្រើសរើសនៅក្បែរខ្លួនតាំងពីពេលដំបូងមកម្ល៉េះ
ព្រោះភាពស៊ាំ
... ទើបធ្វើឱ្យអារម្មណ៍ស្រឡាញ់មើលមិនឃើញពីភាពសំខាន់របស់ភាពជាមិត្ត
ភាពជាមិត្តមានអារម្មណ៍ដឹងច្បាស់ថា
ខ្លួនមិនឃ្លាតទៅ ដូចជាកាលវេលាទេ
ភាពជាមិត្តមានអារម្មណ៍ដឹងច្បាស់ថា
ខ្លួនមិនស្អប់ខ្ពើម ដូចជាអារម្មណ៍អាត្មានិយមទេ
ភាពជាមិត្តមានអារម្មណ៍ដឹងច្បាស់ថា
ខ្លួនមិនបែងចែកវណ្ណៈ ដូចជាអារម្មណ៍មានបានទេ
ភាពជាមិត្តមានអារម្មណ៍ដឹងច្បាស់ថា
ខ្លួនមិនមានសិទ្ធិអាងចាង ដូចជាអារម្មណ៍សោកាទេ
ហើយភាពជាមិត្តនេះក៏មានអារម្មណ៍ដឹងច្បាស់ដែរថា
ខ្លួនមិនប្រែប្រួលប្ដូរផ្លាស់ ដូចជាអារម្មណ៍សុខដែរ
ទាំងនេះកើតមានឡើងព្រោះ ភាពជាមិត្តនឹងនៅក្នុងចិត្តយើងគ្រប់ពេលវេលា៕


អរគុណប្រភព៖ https://m.facebook.com/photo.php?

No comments:

Post a Comment