Saturday, October 7, 2017

១០វិធីស្រឡាញ់ខ្លួនឱ្យកាន់តែខ្លាំងជាម្សិលមិញ


១០វិធីស្រឡាញ់ខ្លួនឱ្យកាន់តែខ្លាំងជាម្សិលមិញ

កាលណាយើងមានអារម្មណ៍ឃ្លេងឃ្លោងចំពោះសម្ពន្ធភាព ឬខកបំណងពីស្នេហាដែលវាទើបកន្លងផុតទៅក្ដៅៗ ក្នុងន័យនេះ សូមឱ្យអ្នកមានជំនឿថា មនុស្សគ្រប់គ្នាត្រូវមានពេលខូចចិត្តបើមិនច្រើនក៏តិចដែរ ប៉ុន្ដែពេលមានស្មារតីដឹងខ្លួនឡើងវិញ សូមឱ្យអ្នកសាកល្បងគិតត្រឡប់ទៅក្រោយវិញថា តើយើងធ្លាប់ផ្ដល់ក្ដីស្រឡាញ់នេះដល់អ្នកណាមួយ ដល់ធ្វើឱ្យយើងភ្លេចស្រឡាញ់ខ្លួនឯងឬអត់? នេះប្រហែលជាដល់ពេលដែលយើងត្រូវបែរត្រឡប់មកស្រឡាញ់ខ្លួនឱ្យបានច្រើនឡើងហើយ កុំចេះតែបណ្ដែតបណ្ដោយឱ្យខ្លួនកប់ជ្រៅក្នុងរឿងអតីត បើសិនមិនទាន់ចេះចាប់ផ្ដើមបានល្អទេ យើងមានជំនឿថា ១០វិធីស្រឡាញ់ខ្លួនឱ្យច្រើនឡើងជាងម្សិលមិញនេះ អាចជួយដោះស្រាយបញ្ហាប្រឈមរបស់អ្នកបាន ។


១) អានសៀវភៅដែលចូលចិត្ត

ត្រៀមតែមួយពែងដែលខ្លួនចូលចិត្តឬកាហ្វេមួយពែងក៏បាន ជាមួយសៀវភៅមួយក្បាលក្រាស ដែលអ្នកមិនធ្លាប់លើកយកវាមកអានអស់េពេលយូរមកហើយ រួចហើយបណ្ដែតអារម្មណ៍របស់អ្នកទៅតាមការនឹកស្រមៃ ឬនឹករំលឹកតួឯកណាមួយដែលអ្នកមិនធ្លាប់បានមើលពួកគេមកពីមុន ។

 ២) ណាត់ជួបមិត្តភក្ដិ

ញ៉ាំងអាហារថ្ងៃត្រង់ជាមួយមិត្តចាស់ ឬក៏ជាមួយមិត្តរួមថ្នាក់កាលនៅរៀនមហាវិទ្យាល័យ មនុស្សដែលមិនធ្លាប់បានជួបមុខអស់កាលពេលដ៏យូរមកហើយ បំលាស់ប្ដូរទិន្នន័យ និងអាប់ដែតជីវិតគ្នាបន្ដិច ក៏នឹងបានសើចសប្បាយ យំ និងអស់សំណើចជាមួយនឹងអនុស្សាវរីយ៍ចាស់ៗទាំងអស់នោះ ដែលយើងបានបំភ្លេចវាចោល។

 ៣) ស្រូបខ្យល់ចូលសួត

ប្រើពេលមួយខណៈដើម្បីស្រូបខ្យល់ចូលសួត គ្រាន់តែផ្ដោតអារម្មណ៍លើការស្រូបខ្យល់ចេញចូលរបស់ខ្លួនឯង ហើយស្ថិតនៅជាមួយពេលនោះត្រឹមតែមួយសន្ទុះ យើងបានទាំងសម្រាកលំហែអារម្មណ៍ ទាំងបានផ្ដោតអារម្មណ៍លើខ្លួនឯងបានច្រើនឡើង ។

៤) ធ្វើអ្វីដែលមានផលវិជ្ជមានចំពោះចិត្ត

ប្រសិនបើអ្នកកំពុងដេកននៀលនៅជាមួយក្ដីព្រួយកង្វល់ចិត្ត ភាពសោកសៅ ឬមានជំងឺស្ត្រេសក្នុងជីវិតប្រចាំថ្ងៃ ឱ្យឈប់សម្រាកហើយព្យាបាលចិត្ត និងប្រគល់ក្ដីស្រឡាញ់នេះឱ្យខ្លួនឯង ដោយការទាញខ្លួនឯងចេញទៅរករឿងអ្វីដែលមានផលល្អចំពោះចិត្តខ្លួនធ្វើវិញ ដូចជា កាត់សក់ម៉ូដថ្មី និងធ្វើកិច្ចការដែលខ្លួនចង់សាកល្បងជាយូរមកហើយ តែមិនហ៊ាន។ល។ ធ្វើអ្វីក៏បានឱ្យតែធ្វើចិត្តខ្លួនមានក្ដីសុខ ។

៥) ដើរហើយដើរទៀត

មិនថាអ្នកធ្លាប់ហែលឆ្លងកាត់បញ្ហាអ្វីធ្ងន់ស្រាលយ៉ាងណានោះទេ។ ការដើរនេះ វាអាចជួយព្យាបាលចិត្តឱ្យមានសភាពធូរស្រាលមិនគួរឱ្យជឿ គ្រាន់តែអ្នកចេញទៅក្រៅដើរជិតៗផ្ទះប្រមាណជា ៣០នាទី វានឹងជួយឱ្យក្បាលរបស់អ្នកធូរស្រាល ហើយអ្វីដែលធ្លាប់មធ្វើឱ្យអារម្មណ៍ព្រួយកង្វល់ត្រូវបានរសាត់ចេញអស់ ថែមទាំងធ្វើឱ្យរាងកាយមានសុខភាពល្អទៀតផង ។

៦) កត់ត្រារឿងល្អៗទុក

អ្នកត្រូវសរសេរគ្រប់រឿងរ៉ាងទាំងអស់ ដែលធ្វើឱ្យអ្នកមានសេចក្ដីសុខ មិនចាំបាច់គិតថារឿងនោះត្រូវជារឿងធំអ្វីទេ ទោះបីជារឿងនោះតូចតាចប៉ុនណាក៏ដោយ សំខាន់វាអាស្រ័យលើអ្នកផ្ទាល់អាចឈ្វេងយល់និងមើលឃើញគ្រប់រឿងក្នុងជីវិត គឺជារឿងអស្ចារ្យ ខ្លាំងណាស់។

៧) អង្គុយចុះហើយរំលឹកខ្លួនឯង

ប្រើពេលអង្គុយនៅម្នាក់ឯង ហើយបណ្ដែតអារម្មណ៍ខ្លួនឯងឱ្យរសាត់ទៅតាមរឿងដែលខ្លួនឯងត្រូវការ បោះចោលរឿងដែលនាំឱ្យអារម្មណ៍ស្ត្រេសពីរឿងដែលខ្លួនឯងត្រូវការដ៏សំបូរបែបនោះចេញទៅ ហើយឈប់គិតថា លោកនេះត្រូវការអ្វីពីអ្នក និងប៉ះពាល់ត្រូវដល់ទម្ងន់នៃការកាត់ស្មានទាំងនោះថា កំពុងតែរលាយបាត់ទៅពីចិត្តរបស់យើង ។

៨) ឈប់សម្រាក

ទុកដាក់ឧបករណ៍ទំនាក់ទំនង និងប្រើជីវិតឱ្យត្រជាក់ អ្នកមិនចាំបាច់ត្រូវតាមលោកនេះគ្រប់វិនាទីទេ សាកល្បងឈប់ចាប់អារម្មណ៍លើប្រព័ន្ធសង្គម ជីវិតរបស់មនុស្សម្នាទាំងឡាយ ពត៌មានដ៏សំបូរបែប និងរឿងរ៉ាវផ្សេងៗ ដែលជាការនាំដល់ការរំខានចិត្ត ទុកឱ្យខ្លួនឯងបានសម្រាកខ្លះផង ។

៩) ឱ្យអភ័យខ្លួនឯង

ទោះជាដឹងថា ខ្លួនសោកសៅ និងជួបបញ្ហាលំបាកដល់កម្រិតណាក៏ដោយ រឿងដំបូងដែលខ្លួនគួរដល់ការធ្វើគឺ ការឱ្យអភ័យខ្លួនឯង។ ការឱ្យអភ័យខ្លួនឯងពីរឿងដែលធ្លាប់ធ្វើខុសឆ្គាំឆ្គង និងមនុស្សក្នុងអតីតកាល។ ការលើកទោសឱ្យខ្លួនឯងចំពោះរឿងដែលគួរដល់ការធ្វើ តែត្រឡប់ជាមិនបានធ្វើទៅវិញ អ្នកគួរឈប់ត្រាំត្រែងចិត្តជាមួយរឿងដែលកន្លងផុតទៅ ។

១០) មិនចាំបាច់ល្អឥតខ្ចោះទេ

ការយល់ចិត្តខ្លួនឯងថា យើងមិនបានល្អឥតខ្ចោះ ឬចាំបាច់ត្រូវចូលចិត្តជីវិតរបស់ខ្លួនឯងគ្រប់ពេលវេលាទេ។ ការយល់ថាជារឿងធម្មតា មិនឃើញមានអ្វីកើតឡើង ក្នុងពេលដែលយើងនៅជាមនុស្សធម្មតាម្នាក់ ។

ប្រែពីអត្ថបទ 10 Tiny Ways To Love Yourself More Than You Did Yesterday
ដោយ Lauren Jarvis-Gibson





No comments:

Post a Comment