១.
អ្នកអាចទាបតម្លៃក្នុងកន្លែងមួយបាន ប៉ុន្តែកន្លែងផ្សេងទៀត
អ្នកអាចមានតម្លៃយ៉ាងមហាសាល សូមឲ្យចងចាំទុកថា គ្រប់គ្នាសុទ្ធតែមានតម្លៃទាំងអស់
គ្រាន់តែឈរឲ្យចំទី ចំពេលវេលា ឬអត់ប៉ុណ្ណោះ ។
~
២.
អារម្មណ៍ដ៏សែនឈឺចាប់គឺ ភាគីម្ខាងដឹងទាំងដឹងថា អ្នកកំពុងគិតអ្វី
តែបែរជាគ្មានន័យសម្រាប់គេទៅវិញ? អ្នកខ្លះ ទោះជាឲ្យអ្នកធ្វើល្អចំពោះគេប៉ុនណាក្ដី
ក៏គេត្រឡប់ជាមិនសូវចាប់អារម្មណ៍ ព្រោះនៅក្នុងខួរក្បាលរបស់គេ មិនធ្លាប់មានរូបអ្នកនៅក្នុងក្រសែភ្នែករបស់គេអីណាបន្តិចសោះឡើយ
។
~
៣.
មនុស្សដែលគួរឲ្យវេទនាបំផុត គឺអ្នកដែលរមិលគុណលោកអ្នកមានព្រះគុណ អ្នកឈរនៅត្រង់ចំណុចនេះបាន
ថ្ងៃនេះបានព្រោះតែអ្នកណា?
មនុស្សដែលគួរឲ្យអាណិតបំផុតគឺមនុស្សដែលស្រវឹងនឹងខ្លួនឯង បោកប្រាស់ខ្លួនឯងថា
ខ្ញុំនេះឯងដែលពូកែជាងគេ មនុស្សដែលគួរឲ្យវេទនាបំផុតគឺមនុស្សដែលបាត់អំណាច
ក្នុងថ្ងៃណាដែលអ្នកគ្មានអំណាច អ្នកក៏មិនខុសអ្វីពី… ខ្លួនមួយ!
គិតមុន ផ្លាស់ប្ដូរមុនៗគ្រប់យ៉ាងនឹងហួសពេល ។
~
៤.
រឿងខ្លះ ទុកណាវាមានសោភ័ណភាពល្អក្នុងអារម្មណ៍ប៉ុនណាក៏ដោយ
តែចុងក្រោយមិនបានជាលទ្ធផលអ្វីឡើយ កុំទាញវាឲ្យមករាំងស្ទះជាឧបសគ្គ
ព្រោះកន្លងយូរថ្ងៃទៅ អ្នកប្រាកដជាមានចិត្តធុញទ្រាន់ និងហត់នឿយ ។ អ្នកខ្លះទៀត
ទុកជាឲ្យអ្នកស្រឡាញ់ អ្នកឈ្លក់វង្វេងខ្លាំងប៉ុនណា បើវាមិនមែនហើយគឺវាមិនមែនហ្នឹងឯង
ផលចុងក្រោយមានតែអ្នកខូចចិត្ត និងបាត់បង់មនុស្សនោះទៅវិញតែប៉ុណ្ណឹង ។
~
៥.
ចួនកាល ការបណ្ដែតបណ្ដោយត្រឡប់ក្លាយជាការរក្សាទុកទៅវិញ មានរឿងខ្លះ មានមនុស្សខ្លះ
ចុងក្រោយក៏ក្លាយជារឿងអនុស្សា កុំកើតទុក្ខកុំសោកសៅខ្លាំងពេក រៀនហ្វឹកហាត់លះ
រៀនហ្វឹកហាត់ថយចេញបាននៅពេលណាមួយ ចិត្តរមែងធូរស្រាលសប្បាយឡើង ។
~
៦.
ក្រោយពីអ្នកភ្ញាក់ពីដំណេកហើយ អ្នកមានផ្លូវពីរដែលត្រូវឲ្យខ្លួនជ្រើសរើស ១
ភ្ញាក់ហើយដេកបន្តទៅវិញ សូមដេកសុបិនល្អបន្តឲ្យបានយូរសែនយូរ និង១
ទៀតភ្ញាក់ហើយត្រូវក្រោកឡើងចេញពីគ្រែដេក ចាប់ផ្ដើមធ្វើតាមសុបិននោះឲ្យក្លាយជាការពិត
។
~
៧.
មានមនុស្សខ្លះ រករឿងវិវាទទាស់ទែងខ្វែងគំនិតជាមួយអ្នករាល់ថ្ងៃ
ប៉ុន្តែមិនធ្លាប់គេចចេញទៅណាឡើយ តែមានមនុស្សខ្លះ
សូម្បីតែនឹងរករឿងឈ្លោះទាស់ក៏នៅមិនធ្លាប់បានគិត តែគិចដើរចេញទៅដោយមិនខ្វល់ និងគ្មានអាល័យអាឡោះសោះ
តើអ្នកដឹងទេ ភាពស្ងាត់គួរឲ្យខ្លាចជាងសំឡេងវិវាទរកឈ្លោះជានិច្ច ។
~
៨.
កុំរវល់តែផ្ដោតមើលទៅខាងមុខត្រឹមតែម្យ៉ាង បែរត្រឡប់មកមើលខាងក្រោយខ្លះ មិនដូចនោះទេ
អ្នកគ្មានផ្លូវដឹងឡើយថា អ្នកកំពុងតែបាត់បង់អ្វីចោលទៅខ្លះ?
~
៩.
ធ្វើល្អចំពោះមនុស្សដែលអ្នកមិនចូលចិត្ត អាចមិនមានន័យថា អ្នកជាមនុស្សក្លែង
តែអាចកើតមានព្រោះតែបាតបេះដូងរបស់អ្នកធំទូលាយល្មមៗដែលវាគ្មានផលប៉ះពាល់ដល់អារម្មណ៍អ្វីណាទាំងអស់តទៅទៀត
។
~
១០.
បើសិនរឿងអ្វីដែលមិនច្បាស់ក្នុងចិត្តទេ កុំទៅផ្ញើក្ដីសង្ឃឹមទុកឲ្យសោះ
ដូចនេះក៏មិនមានផ្លូវខកចិត្តខុសបំណងប្រាថ្នា
កុំស្រឡាញ់មនុស្សណាដែលមើលទៅគ្មានទំនងស្រឡាញ់អ្នក
បែបនេះស្មើនឹងការបិទទ្វារនៃភាពខូចចិត្ត តែអ្នកក៏មិនមានថ្ងៃខូចចិត្តបាន ។
ជីវិតមនុស្សយើងមិនអាចគេចរួចផុតពីការខកចិត្តខុសបំណងបាន
ប៉ុន្តែការខកចិត្តខូចចិត្តភាគច្រើន កើតក្រោយពីអ្នកសង្ឃឹមច្រើនជ្រុលហួសហេតុពេកតែប៉ុណ្ណោះ
៕
No comments:
Post a Comment