(បទព្រហ្មគីតិ)
១_ ការណាជាបាប ត្រូវប្រាបប្រាមហាមគ្រប់មុខ
ព្រោះជាកម្មនាំមុខ តទៅមុខមានវេរា ។
២_ ការជាកុសល ជួយនាំផ្ដល់ផ្ដើមសទ្ធា
សាងទានសីលភាវនា ដើម្បីជាទីពឹងប្រាណ ។
៣_ បានជួយសង្រ្គោះ ចិត្តចំពោះធម៌កល្យាណ
មិនធ្វើឲ្យរំខាន ជួយប្រោសប្រាណដោយស្មោះសរ ។
៤_ បើមិនដែលស្ដាប់ នូវសូរសព្ទធម៌បវរ
ដឹកនាំឲ្យស្ដាប់ធម៌ ណាដែលល្អប្រសើរគាប់ ។
៥_ ជួយប្រាប់ពន្យល់ ធម៌ដែលឆ្វល់ឲ្យយល់ឆាប់
ធម៌ណាដែលធ្លាប់ស្ដាប់ ក៏ជួយប្រាប់ឲ្យយល់ឆ្ងាយ ។
៦_ ជួយប្រាប់ផ្លូវធម៌ ណាដែលល្អកើតសប្បាយ
ឲ្យបានជនទាំងឡាយ ស្ដាប់បរិយាយនៃខ្លួនអើយ ៕
ដ.ដ.ទំ.៤០៣
No comments:
Post a Comment