(បទព្រហ្មគីតិ)
១_ ក្រោកឡើងខំធ្វើ ការអំពើផងនានា
មិនបាច់ចាំតឿនថា ទៅធ្វើការក៏មុននាយ ។
២_ ពេលឈប់ធ្វើការ រាល់វេលាក្រោយចៅហ្វាយ
របស់ផងទាំងឡាយ ចេះខ្វល់ខ្វាយយកទុកដាក់ ។
៣_ យកតែទ្រព្យណា នាយអាត្មាឲ្យស្មោះស្ម័គ្រ
មិនបានយកលួចលាក់ នាំឲ្យទាក់កើតទោសទុក្ខ ។
៤_ បើធ្វើការណា ចិត្តឧស្សាហ៍ចង់បានសុខ
ផ្ចិតផ្ចង់ប្រឹងពេញមុខ យកចិត្តទុកដាក់ក្នុងការ ។
៥_ បាននាំគុណនាយ ទៅទីឆ្ងាយពោលវាចា
សរសើរនាយអាត្មា ប្រាប់គេថាល្អណាស់អើយ ៕
ដ.ដ.ទំ.៤០៣
No comments:
Post a Comment