Sunday, February 4, 2018

អង្គ ៣ របស់ផ្កាឈូក


- ផុះឡើងក្នុងទឹក ធំចំរើនឡើងក្នុងទឹក តែមិនជាប់ទឹកឡើយ ។
- ដុះផុតអំពីទឹក ក៏អណ្ដែតនៅលើទឹក ។
- ត្រូវខ្យល់បក់តែបន្តិចបន្តួច ក៏រញ្ជួយសន្លឹកយេកយោកទៅមក ។
          ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៣ ប្រការ គឺ៖
- មិនជាប់ចិត្តនឹងត្រកូល និងពួកគណៈ លាភ យស សរសើរ សុខ ហើយនឹងបច្ច័យជាគ្រឿងបរិភោគទាំងឡាយ ដរាបដល់មិនជាប់ជំពាក់ ដោយកិលេសទាំងអស់ ។
- គ្របសង្កត់លោកធម៌ទាំងពួងបាន ផុះអណ្ដែតនៅក្នុងលោកុត្តរធម៌ ។
- តាំងសង្រួមចិត្តមិនឲ្យភ្លាត់ទៅក្នុងកិលេស សូម្បីតែបន្តិចបន្តួចក៏ដោយ មានប្រក្រតីឃើញកិលេសបន្តិចបន្តួចជាសភាពគួរឲ្យខ្លាចជានិច្ច ៕


No comments:

Post a Comment