១-
ផ្ទុកជនជាច្រើនឲ្យបានឆ្លងទៅដល់ត្រើយ ។
២-
តទល់ទ្រាំទ្រនឹងកម្លាំងទឹករលកបោកបក់នឹងខ្សែទឹកហូរ ឬខ្សែទឹកវិលវល់បាន ។
៣-
បើចេញទៅក្នុងមហាសមុទ្រដ៏ធំធេង មានជំរៅពន្លឹកដ៏ដេរដាសដោយហ្វូងមច្ឆាតូចធំជាច្រើន ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ
៣ ប្រការ គឺ៖
១-
ចម្លងជញ្ជូនសត្វក្នុងមនុស្សលោក ព្រមទាំងទេវលោកឲ្យបានឆ្លងដល់ត្រើយ ដោយអំណាចសេចក្ដីព្រមព្រៀងនៃគុណធម៌
ទុកដូចជានាវាគឺ សីលគុណ និងវត្តប្រតិបត្តិជាដើម ។
២-
អត់ទ្រាំតទល់នឹងកម្លាំងកិលេស គឺលោកធម៌ទាំង ៨ ប្រការ ដែលមានឧបមាដូចជារលកទឹក ។
៣-
ខ្វល់ខ្វាយកសាងបារមី ដែលជាសេចក្ដីប្រតិបត្តិបង្អោនទៅរកសញ្ញាទាំង ១០ ប្រការ
ធ្វើចិត្តឲ្យត្រាច់ទៅក្នុងអរិយសច្ច ៤ មានបរិវដ្ដ ៣ មានអាការៈ ១២ ៕
No comments:
Post a Comment