Sunday, February 4, 2018

អង្គ ៣ របស់នាយសំពៅ


- មានស្មារតីល្អមិនធ្វេសប្រហែស ទាំងយប់ទាំងថ្ងៃ ចាំគន់ថែរក្សាត្រួតត្រាសំពៅ ។
- ផ្លូវជើងទឹកគ្រប់ទិស នាយសំពៅត្រូវតែដឹងសព្វអន្លើ ក្នុងមហាសមុទ្រនោះ ទុកជាផ្លូវមានគ្រោះថ្នាក់ឬគ្មាន នាយសំពៅក៏ត្រូវតែដឹងទាំងអស់ ។
- តាំងត្រីវិស័យដោយខ្លួនឯង មិនឲ្យអ្នកដទៃមកប៉ះពាល់ ប្រយ័ត្នសំពៅមិនឲ្យមានអន្តរាយ ។
          ប្រៀបដូចអ្នកប្រតិបត្តិត្រូវប្រកបដោយអង្គសម្បត្តិ ៣ ប្រការ គឺ៖
- ជាអ្នកមិនប្រមាទទាំងយប់ទាំងថ្ងៃជានិច្ច ទប់រក្សាចិត្តដោយយោនិសោមនសិការ ។
- ចេះដឹងច្បាស់លាស់នូវធម៌ទាំងឡាយ ដែលជាកុសលអកុសល មានទោសឥតទោស ដែលគួរសេពមិនគួរសេព អាក្រក់និងល្អជាកណ្ហធម៌ និងសុក្កធម៌ ។
- តាំងចិត្តសង្រួមដូចជាត្រីវិស័យទុកក្នុងចិត្ត ហាមចិត្តមិនឲ្យត្រិះរិះទៅក្នុងអកុសលវិតក្កៈ សូម្បីជាអំពើលាមកបន្តិចបន្តួចក៏ដោយ ៕

No comments:

Post a Comment