រូបភាពតំណាងបណ្ដោះអាសន្នសិន ព្រោះមិនមានរូបភាពសត្វទ្រាយដាក់ បើសិនប្រិយមិត្តណាមានរូបសត្វទ្រាយនេះ អាចសិនចូលក្នុងមិសសិនជើហ្វេសប៊ូក លឿង ចាន់ បាន សូមអរគុណទុកជាមុន |
១- នៅក្នុងព្រៃតែវេលាថ្ងៃ លុះដល់យប់តែងចេញទៅនៅក្នុងទីវាល ។
២- គេចចៀសលំពែង ឬកូនសរដែលធ្លាក់មកត្រូវលើខ្លួនផុតរបូតទៅបាន
ហើយមិនដែលបង្អោនកាយទៅរកកូនសរនោះឡើយ ។
៣- កាលបានមកប្រទះនឹងមនុស្សហើយ ក៏លាក់ខ្លួនពួនសំងំក្នុងទីណានីមួយ
មិនឲ្យមនុស្សមើលឃើញខ្លួនឡើយ ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ
៣ ប្រការ គឺ៖
១- វេលាថ្ងៃនៅតែក្នុងព្រៃ ដល់យប់ចេញមកនៅកណ្ដាលវាល ។
២- កាលកិលេសកើតឡើង ក៏ចៀសគេចរត់ចេញមិនបង្អោនចិត្ត ទៅច្របូកច្របល់នឹងកិលេសទាំងនោះឡើយ ។
៣- ឃើញជនដទៃបង្កជំលោះវិវាទ ឬទ្រុស្តសីលខ្ជិលច្រអូស ក៏គេចចៀសវាងឲ្យឆ្ងាយទៅ
មិនឲ្យជនទាំងនោះឃើញ ទាំងខ្លួនឯងសោត ក៏មិនចង់ជួបប្រទះជនទាំងនោះឡើយ ៕
No comments:
Post a Comment