Monday, February 5, 2018

អង្គ ៣ របស់សត្វក្រពាក

ដោយសារគ្មានរូបសត្វក្រពាក សូមដាក់រូបប្រវឹកជំនួស ព្រោះក្នុងវិកាឌាថា សត្វចាក្រពាកនេះប្រើក្នុងកាព្យ ស្មើនឹងសត្វប្រវឹកដែរ

- មិនបោះបង់ចោលគូស្រកររបស់ខ្លួនដរាបដល់អស់ជីវិត ។
- មានស្លែសារាយ និងចកពងទឹកជាអាហារ ក៏ពេញចិត្តត្រេកអរដោយអាហារនោះ ទុកជាត្រេកអរដោយអាហារបែបនេះ ក៏មិនរៀវរោយខ្សោយកម្លាំង និងសម្បុរកាយទៅឡើយ ។
- មិនបៀតបៀបជីវិតសត្វដទៃឡើយ ។
          ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៣ ប្រការ គឺ៖
- មិនលះបង់យោនិសោមនសិការៈដរាបដល់អស់ជីវិត ។
- ជាអ្នកសន្តោស ទុកជាសន្តោសដូច្នេះ ក៏មិនសាបសូន្យចាកកុសលធម៌ទាំងពួងឡើយ ត្រឡប់ជាបរិបូណ៌ដោយសីល សមាធិ បញ្ញា វិមុត្តិញ្ញាណទស្សនៈ ។
- មានសេចក្ដីអៀនខ្មាស មិនហ៊ានកន្លងល្មើសអំពើដែលគួរខ្មាស មិនបៀតបៀនជីវិតសត្វទូទៅ មានចិត្តប្រកបដោយមេត្តាករុណា ក្នុងពួកសត្វទាំងពួង ៕


ដ.ដ. ទំ.៦០៧

No comments:

Post a Comment